Latest Post

Template Website

Written By Unknown on Wednesday, March 27, 2013 | 27.3.13

Template Website free
http://www.mastemplate.com/

ទាញយក Template free  ពីវេបសាយ ដើម្បីរៀនដោយខ្លួនឯង។

មើល​វីដេអូ​YouTube ក្នុង​ល្បឿន​អ៊ីនធឺណិត​យឺត​បាន​ដូច​​ចាក់​លើ​កុំព្យូទ័រ​ធម្មតា

មាន ​បញ្ហា​រអាក់រអួល​ក្នុង​ការ​មើល​វីដេអូ​​​ក្នុង YouTube ដែរ​ឬ​ទេ ? ដើម្បី​មើល​វីដេអូ​ក្នុង YouTube បាន​ល្អ ប្រិយមិត្ត​ចាំបាច់​ត្រូវ​មាន​ល្បឿន​អ៊ីនធឺណិត​លឿន ​ប៉ុន្តែ​នៅ​ទំព័រ​នេះ Sabay នឹង​បង្ហាញ​ពី​របៀប​មួយ អាច​ឲ្យ​ប្រិយមិត្ត​មើល​វីដេអូ​ក្នុង YouTube បាន​ទោះ​មាន​ល្បឿន​អ៊ីនធឺណិត​មិន​សូវ​លឿន​ក៏​ដោយ។
ចូល ​ទៅ​កាន់​គេហទំព័រ YouTube ដើម្បី​រក​វីដេអូ​មួយ​ណា​ដែល​អ្នក​ចង់​មើល បន្ទាប់​មក​ចុច Mous ខាង​ស្ដាំ​លើ Link របស់​វីដេអូ​នោះ ហើយ​យក​ពាក្យ​ Copy Link Location ដើម្បី​ចម្លង​យក​អាសយដ្ឋាន​របស់​វីដេអូ​ដែល​អ្នក​ចង់​មើល។
ដើម្បី​ជំនួយ​ការ​មើល​វីដេអូ​ YouTube ឲ្យ​កាន់​តែ​ប្រសើរ​ ប្រិយមិត្ត​ត្រូវ​ដំឡើង​កម្មវិធី VLC Media Player ។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។
បន្ទាប់ ​ពី​បាន​ដំឡើង​រួច​ហើយ បើក​កម្មវិធី​នោះ បន្ទាប់​មក​ចុច Ctrl+V អ្នក​នឹង​បាន​ឃើញ​ដូច​រួប​ខាង​ក្រោម​នេះ។ ចុច​លើ​ប៊ូតុង​ Play ដើម្បី​សាក​ល្បង​មើល​វីដេអូ​ដែល​អ្នក​ចង់​មើល ៕​

ធ្វើ​ម៉េច​ទើប​​រៀន​​​សរសេរ​កូដ​ឆាប់​ចេះ?

និស្សិត ​​ដែល​កំពុង​តែ​សិក្សា​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​ចំនួន​គិត​ថា ការ​ចាប់​យក​ជំនាញ​សរសេរ​កូដ​បង្កើត​កម្មវិធី​កុំព្យូទ័រ ឬ​ក៏​បង្កើត​គេហទំព័រ Static និង Dynamic ផ្សេងៗ​នោះ គឺ​ពិបាក​រៀន​ជាង​ជំនាញ​បណ្ដាញ​កុំព្យូទ័រ (Computer Networking) ។ ថ្ងៃ​​នេះ​​ គេហទំព័រ Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​ខ្លួន​ដល់​និស្សិត​ IT ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​នឹង​ការ​រៀន​សរសេរ​កូដ។
​១.ព្យាយាម​មើល​ Example Code ដ៏​ទៃ​ទៀត
ការ ​អាន​អត្ថបទ​ផ្សេងៗ​នៅ​លើ​ទំព័រ​អ៊ីនធឺណិត​គឺ​សំដៅ​លើ​ការ​អាន​អក្សរ ប៉ុន្តែ​សម្រាប់​អ្នក​រៀន​សរសេរ​កូដ ​គឺ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​កូដ​ដែល​បាន​សរសេរ​ក្នុង​ឧទាហរណ៍​នោះ។ ព្យាយាម​ស្វែង​យល់​ពី​ឧទាហរណ៍​ទាំង​នោះ ថា​តើ​គេ​សរសេរ​វា​ដើម្បី​ធ្វើ​អ្វី ហើយ​លទ្ធផល​របស់​វា​នោះ នឹង​ចេញ​ជា​លទ្ធផល​បែប​ណា។ កូដ​ក្នុង​ឧទាហរណ៍​ទាំង​អស់​នោះ មិន​ប្រាកដ​ថា​វា​ដំណើរ​ការ ១០០% នោះ​ទេ។
២. កុំ​គ្រាន់​តែ​អាន​ឧទាហរណ៍​ទាំង​នោះ ត្រូវ​សាក​អនុវត្ត​វា
ពេល ​ខ្លះ​យើង​មើល​សៀវភៅ​ ឬ​ក៏​ Tutorial ផ្សេង​ៗ​ យើង​អាច​កាត់​ន័យ​យល់​ថា យើង​យល់​ពី​អ្វី​ដែល​គេ​លើក​យក​មក​បង្ហាញ ប៉ុន្តែ​យើង​អាច​នឹង​ភ្លេច​ប្រសិន​បើ​យើង​មិន​បាន​សាកល្បង​អនុវត្ត​វា។ ដូច្នេះ​កុំ​ភ្លេច​ សាក​ល្បង​សរសេរ​តាម​គេ ហើយ​​កុំ​ចម្លង​កូដ​ទាំង​នោះ​ហើយ​យក​ទៅ Compile (Copy ហើយ Paste )។​ យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ពី Syntax កាន់តែ​ច្បាស់​ជាង​មុន​ប្រសិន​បើ​យើង​សម្រេច​ចិត្ត​​សរសេរ​កូដ​ទាំង​នោះ​សារ ​ជា​ថ្មី។
ប្រសិន​បើ​កូដ​ទាំង​នោះ​ ដំណើរ​ការ​ល្អ​ហើយ កុំ​ភ្លេច​សាក​ល្បង​បង្កើត​​វិធីសាស្ត្រ​សរសេរ​កូដ​មួយ​បែប​​ថ្មី​ទៀត ប៉ុន្តែ​អាច​បង្ហាញ​លទ្ធផល​ដូច​ឧទាហរណ៍​របស់​គេ។
៣.រៀន​បង្កើត​កម្មវិធី​តូច ដោយ​រក​នឹក​សរសេរ​កូដ​ដោយ​ខ្លួន​ឯង
បន្ទាប់ ​ពី​បាន​អនុវត្ត និង​យល់​ពី Syntax នៃ​ការ​សរសេរ​កូដ​បាន​មួយ​ចំនួន​ហើយ​នោះ ប្រិយមិត្ត​អាច​ព្យាយាម​រក​នឹក​សរសេរ​កូន​កម្មវិធី​តូច​ៗ ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​មើល​កូដ​របស់​គេ។ បង្កើត​កម្មវិធី​ដោយ​ខ្លួន​ឯង ប្រិយមិត្ត​នឹង​បាន​ជួប​បញ្ហា​ចម្ងល់​ផ្សេងៗ​ទាក់​ទង​នឹង​ដំណើរ​ការ​កូដ​ របស់​អ្នក ដូច្នេះ​ព្យាយាម​សាក​សួរ​ពី​សាស្ត្រាចារ្យ ឬ​ក៏​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​អ៊ីនធឺណិត។ ពេល​ដែល​អ្នក​រក​ដំណោះ​ស្រាយ​ឃើញ ហើយ​ដឹង​ថា​កូដ​របស់​ខ្លួន​ខុស​កន្លែង​ណា​ហើយ​នោះ អ្នក​ប្រាកដ​ជា​រីក​ចម្រើន​មិន​ខាន។
C Programming ជា​ភាសា​សរសេរកូដដែលអ្នករៀន IT ជួបមុនគេ
៤.រៀន​ប្រើ Debugger
តាម ​រយៈ​ការ​ប្រើប្រាស់ Debugger Tool អ្នក​នឹង​បាន​ដឹង​ពី​ដំណើរ​ការ​គ្រប់​បន្ទាត់​នៃ​កូដ ​ដែល​យើង​បាន​សរសេរ​បន្ថែម​ទៀត​ ថា​វា​រត់​ពី​ណា​ទៅ​ណា ហើយ​វា​ឆ្លង​កាត់​​តាម​លក្ខខណ្ឌ និង Loop ត្រឹម​ត្រូវ​ដែរ​ ឬ​ក៏​អត់។ យល់​ពី​ដំណើរ​ការ​នៃ​កូដ​កាន់​តែ​ច្បាស់ យើង​អាច​នឹង​រក​ចំណុច​ Error នៃ​កូដ​របស់​យើង បាន​កាន់​តែ​លឿន។
​​៥. ព្យាយាម​រក​ប្រភព​នៃ​កូដ​ឲ្យ​កាន់​តែ​ទូលំទូលាយ
ព្យាយាម ​ស្វែង​រក​ប្រភព​នៃ​កូដ​តាម​អ៊ីនធឺណិត ឬ​ក៏​សៀវភៅ​ផ្សេងៗ ហើយ​ព្យាយាម​ស្វែង​យល់​ពី​ប្រភព​នៃ​កូដ​ទាំង​នោះ។ មិន​យល់​កន្លែង​ណា កុំ​ខ្មាស​គេ​ឲ្យ​សោះ ! ដើរ​សួរ​គេ ហើយ​ឲ្យ​គេ​ពន្យល់​ឲ្យ​បាន​ច្បាស់​។ គេហទំព័រ​មួយ​ចំនួន​​អាច​ឲ្យ​យើង​ចូល​ទៅ​សាក​សួរ និង​ស្វែង​រក​ដំណោះ​ស្រាយ ពី​ចំណុច​ណា​មួយ​ដែល​យើង​មិន​យល់។ ក្រៅ​ពី​នេះ​ អ្នក​អាច​សាក​សួរ​ពី​លោក​គ្រូ​អ្នក​គ្រូ​ជំនាញ​ Programming ឬ​​ក៏ Programmer ផ្សេងៗ​ដែល​មាន​បទ​ពិសោធន៍​ជោគ​ជាំ​លើ​ការ​សរសេរ​កូដ។
សួរ ​អ្នក​មាន​ជំនាញ និង​ចេះ​​ច្បាស់​ អ្នក​នឹង​ទទួល​បាន​ការ​ពន្យល់​ដ៏​ល្អ​មួយ​។​ ដូច្នេះ​បើ​មិន​យល់​កន្លែង​ណា​នោះ សូម​កុំ​លាក់​ទុក។ ស្រប​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ វិធី​ទំនាក់ទំនង​គ្នា​​រវាង​ Programmer និង Programmer មាន​ច្រើន​ណាស់។
អ្នក ​ខ្លះ​ស្រលាញ់​មុខ​វិជ្ជា​សរសេរ​កូដ ប៉ុន្តែ​នៅ​ពេល​ដែល​ចូល​ដល់​មេរៀន​ជ្រៅ​ទៅ​ៗ បែរ​ជា​​បែក​គំនិត​ចង់​បោះបង់​ចោល​ជំនាញ​នេះ​ទៅ​វិញ។ ចំណុច​សំខាន់​លើ​បញ្ហា​នេះ អ្នក​សិក្សា​ផ្នែក​ programming ទាំង​អស់ គួរ​តែ​ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​ជា​មុន​សិន ចាំ​ឈាន​ទៅ​រក​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​តាម​គំនិត​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​ Programmer ចាំបាច់​ត្រូវ​ដឹង​មុន​គេ​នោះ គឺ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ ( Basic Syntax , condition , loop និង Algorithm ) បន្ទាប់​មក​អនុវត្ត​ហើយ​អនុវត្ត​ទៀត៕

ចេះប្រើ Windows key shortcuts ណាខ្លះ?

ប្រហែល ​ជា​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹងពី​របៀប​ប្រើប្រាស់ shortcut key Window រួច​មក​ហើយ។ ប្រិយមិត្ត​​មួយ​ចំនួន​ទៀត​ នៅ​ពុំ​ទាន់​បាន​ដឹង និង​ចងចាំ​បាន​ស្ទាត់​នៅ​ឡើយ​ទេ។ ដូច្នេះ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី shortcut ចាំបាច់​មួយ​ចំនួន​ដែល​ប្រើ​ជា​មួយ Windows key (WINKEY)។
+ WinKey  shortcuts ខាងក្រោមនេះអាចប្រើបានគ្រប់ Version ទំាងអស់របស់ Window៖
Shortcut Keyមុខងារ
WINKEY + F1បើកផ្ទាំង Help និង Support របស់ Windows
WINKEY + Pause / Break បើកផ្ទាំង Property របស់ windows
WINKEY + Dបង្ហាញផ្ទាំង Desktop
WINKEY + Eបើកផ្ទាំង Microsoft Windows Explorer
WINKEY + Fបើកផ្ទំាង Search Find
WINKEY + Ctrl + Fបើកផ្ទាំងស្វែងរកកុំព្យូទ័រ
WINKEY + Lចាក់សោរកុំព្យូទ័រនិងផ្លាស់ប្តូរគណនី
WINKEY + MMinimize ផ្ទាំង Window ទំាងអស់
WINKEY + Shift + Mធ្វើអោយមកសភាពដើមវិញបន្ទាប់ពីប្រើ WINKEY + M
WINKEY + Rបើក Run
WINKEY + Uបើកផ្ទំាង Utility Manager
+ Winkey shortcut ខាងក្រោមនេះអាចប្រើបានតែជាមួយWindows 7 និង​ Windows 8 តែប៉ុណ្ណោះ
WINKEY + 1->9បើកកម្មវិធីដែលនៅលើTaskbarរៀងគ្នា
WINKEY + (សញ្ញា (+) (-) )បើកផ្ទំាងWindow Magnifier ដើម្បីធ្វើការពង្រីកឬពង្រួមផ្ទៃ
WINKEY + HomeMinimize ផ្ទាំងWindowទំាងអស់ លើកលែងតែផ្ទាំង ដែលកំពុងដំណើរការ
WINKEY + Pផ្លាស់ប្តូរការបង្ហាញរវាងMonitor និង Projector ឬ កំណត់ការ​បង្ហាញរបស់ឧបករណ៏បង្ហាញទី2
WINKEY + Tកំណត់Focusទៅលើកម្មវិធីនៅលើTaskbar
WINKEY + Left Arrowពង្រួមផ្ទាំងWindowអោយនៅសល់50% រួចបង្ហាញវានៅខាងឆ្វេង
WINKEY + Right Arrowពង្រួ​មផ្ទាំងWindowអោយនៅសល់50% រួចបង្ហាញវានៅខាងស្តាំ
WINKEY + Up Arrow:ពង្រីកផ្ទាំងWindowអោយមក100%វិញ
WINKEY + Down Arrow ពង្រួមផ្ទាំងWindowអោយនៅសល់ទំហំដែលយកបានពង្រួម
តើ​ប្រិយមិត្ត​ធ្លាប់​បាន​ប្រើប្រាស់ shortcut ណា​ខ្លះ​ញឹកញាប់​ជាង​គេ? តើ​ស្គាល់ shortcut ណា​ទៀត​ឬ​ទេ? ប្រិយមិត្ត​អាច​ចែក​រំលែក​តាម​ប្រអប់ comment ខាង​ក្រោម​បាន។

របៀប​លាក់ Folder នៅ​លើ Windows ដោយ​មិន​ប្រើ​កម្មវិធី​ជំនួយ

ការ​ប្រើប្រាស់​កុំព្យូទ័រ​ជា ​ទូទៅ តែង​មាន​ការ​បើក​ចំហ និង​លាក់​បាំង​សម្រាប់​ឯកសារ​ទាំង​ឡាយ​ណា ដែល​សំខាន់ៗ។ គោល​បំណង គឺ​ជៀសវាង​ការ​លួច​ចម្លង (copy) ក៏​ដូច​ជា​បើក​មើល​ដោយ​គ្មាន​ការ​អនុញ្ញាត និង​លុប​ចោល​ដោយ​មិន​បាន​បង្ការ។
ជឿ ​ថា​ប្រិយមិត្ត​ភាគ​ច្រើន​បាន​ដឹង​ពី​របៀប​បង្ការ​ជា​ច្រើន​ហើយ​មែន​ទេ? ការ​លាក់​អាច​មាន​ច្រើន​វិធី​ផ្សេងៗ​គ្នា ខ្លះ​លាក់​តាម Folder Option ហើយ​ខ្លះ​ទៀត​ប្រើ​កម្មវិធី​ជំនួយ​សម្រាប់​លាក់​ដូច​ជា Hide Folders ជា​ដើម។
តែ​សម្រាប់​ទំព័រ​នេះ Sabay សូម​លើក​យក​ពី​វិធីសាស្ត្រ​ដើម្បី​លាក់​ថត​ឯកសារ (Folder) ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​កម្មវិធី​ជំនួយ​ណា​មួយ ឬ​តាម Folder Option ឡើយ។ ចង់​ដឹង​ធ្វើ​របៀប​ណា​ខ្លះ​សូម​តាមដាន និង​អនុវត្តន៍​ដូច​ជំហាន​បន្តបន្ទាប់​ខាង​ក្រោម៖
១) ប្ដូរ​ឈ្មោះ (rename) ទៅ​លើ​ថត​ឯកសារ (folder) ណា​មួយ​ដែល​អ្នក​ចង់​លាក់ ដោយ select លើ​វា រួច​ហើយ​ចុច F2 ដើម្បី​កែ​ឈ្មោះ។
២) ចុច Alt+255 ដើម្បី​កំណត់​ឈ្មោះ តែ​គ្រាន់​ជា​​ចុច​ដក​ឃ្លា​ (space) ដែល​មើល​ពុំ​ឃើញ​ប៉ុណ្ណោះ។ ដូច្នេះ យើង​មើល​ទៅ​ហាក់​គ្មាន​កំណត់​ឈ្មោះ​អញ្ចឹង។ បញ្ជាក់យើង​វាយ​លេខ​បាន​តែ​នៅ​លើ (numeric keypad) ដែល​នៅ​ផ្នែក​ខាង​ស្ដាំ​​នៃ keyboard ប៉ុណ្ណោះ។
៣) បន្ទាប់​មក​ចុច​ស្ដាំ mouse ទៅ​លើ Folder នោះ រួច​ហើយ​រើស​យក Properties។
៤) ផ្ទាំង​ថ្មី​នឹង​បង្ហាញ ត្រង់​នេះ​សូម​ចូល​ទៅ “Customize” Tab រួច​ចុច​លើ​ប៊ូតុង “Change Icon…”។
៥) ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បង្ហាញ ត្រង់​នេះ​សូម​រក​មើល Icon ណា​ដែល​ពុំ​មាន​រូបរាង​ដូច​ក្នុង​រូប​ខាង​ក្រោម៖
រួច ​ហើយ​ចុច​លើ​ប៊ូតុង OK និង OK ម្ដង​ទៀត​ដើម្បី​បញ្ចប់។ ជា​ចុង​ក្រោយ​យើង​នឹង​បាន Folder ដែល​មើល​ទៅ​គ្មាន​រូបរាង (Icon) និង​គ្មាន​ឈ្មោះ បើ​មិន select លើ​វា​ទេ នោះ​យើង​ប្រាកដ​ជា​សន្មត​ថា​គ្មាន​ឯកសារ​នៅ​ត្រង់​នោះ​ឡើយ។
ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​ដែល​ប្រើប្រាស់ Laptop ត្រូវ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១) ជា​ដំបូង​សូម​បើក​មុខងារ NumLock ជា​មុន​សិន ដោយ​ចុច​លើ key (Fn+NumLK)។ បន្ទាប់​មក Select លើ Folder នោះ​រួច​ហើយ​ចុច F2 ដើម្បី​ប្ដូរ​ឈ្មោះ (rename)។
២) ចុច Alt+255 ដែល​ស្មើ​នឹង (Alt+k->i->i) ដើម្បី​កំណត់​ឈ្មោះ តែ​គ្រាន់​ជា​ចុច​ដក​ឃ្លា​ (space) ដែល​មើល​ពុំ​ឃើញ​ប៉ុណ្ណោះ ដូច្នេះ​យើង​មើល​ទៅ​ហាក់​គ្មាន​កំណត់​ឈ្មោះ​អញ្ចឹង។
៣) បន្ទាប់​មក​ចុច​ស្ដាំ mouse ទៅ​លើ Folder នោះ រួច​ហើយ​រើស​យក Properties។
៤) ផ្ទាំង​ថ្មី​នឹង​បង្ហាញ ត្រង់​នេះ​សូម​ចូល​ទៅ “Customize” Tab រួច​ចុច​លើ​ប៊ូតុង “Change Icon…”។
៥) ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បង្ហាញ ត្រង់​នេះ​សូម​រក​មើល Icon ណា​ដែល​ពុំ​មាន​រូបរាង​ដូច​ក្នុង​រូប​ខាង​ក្រោម៖
រួច ​ហើយ​ចុច​លើ​ប៊ូតុង OK និង OK ម្ដង​ទៀត​ដើម្បី​បញ្ចប់។ ជា​ចុង​ក្រោយ​យើង​នឹង​បាន Folder ដែល​មើល​ទៅ​គ្មាន​រូបរាង (Icon) និង​គ្មាន​ឈ្មោះ បើ​មិន select លើ​វា​ទេ នោះ​យើង​ប្រាកដ​ជា​សន្មត​ថា​គ្មាន​ឯកសារ​នៅ​ត្រង់​នោះ​ឡើយ។

៥ កម្មវិធី​នឹង​ប្រែក្លាយ​ទូរសព្ទ​របស់​អ្នក​ជា​ម៉ាស៊ីន​ស្កេន File PDF

តើ ​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់​កម្មវិធី​ណា​ខ្លះ​ដែល​មាន​មុខងារ​ថត​រូប​ហើយ អាច​បម្លែង​ឯកសារ​ទៅ​ជា PDF ស្រាប់ៗ ​ឬ​ទេ? ដោយ​សារ​តែ​បច្ចេកវិទ្យា​ទូរសព្ទ​ដៃ​កាន់​តែ​ទំនើប​ឡើងៗ បាន​ផ្ដល់​លក្ខណៈ​ងាយស្រួល​យ៉ាង​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ស្ទើរតែ​គ្រប់​ អាជីព។ ចំណែក​ឯ​ការ​ប្រើប្រាស់ smartphone សម្រាប់​ការងារ​រៀន​ សូត្រ ក៏​សម្បូរ​បែប​ណាស់​ដែរ។
ជឿ​ថា​ប្រហែល​មាន​ប្រិយមិត្ត​មួយ​ចំនួន​ចង់​ បាន​កម្មវិធី​ដែល​មាន​មុខងារ​ថត​រូប ​ហើយ​អាច​បម្លែង​ទៅ​ជា​ឯកសារ PDF ស្រាប់ៗ​ងាយស្រួល​ជាង​ថត​ហើយ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​សិន​រួច​ទើប​អាច​ បម្លែង​បាន។ ទំព័រ​នេះ Sabay នឹង​លើក​យក​កម្មវិធី​ល្អៗ​ចំនួន ៥ ដែល​មាន​មុខងារ​ដូច​បាន​រៀបរាប់​ខាង​លើ​មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ដែល​ មាន​ដូច​ខាង​ក្រោម៖
១) CamScanner (10MB)៖ មិន​ត្រឹមតែ​ថត​ហើយ​អាច​បម្លែង​ឯកសារ​ជា PDF បាន​ភ្លាមៗ​នោះ​ទេ តែ​ថែម​ទាំង​មាន​មុខងារ​អាច​កាត់​តម្រឹម​ផ្ទៃ​ឯកសារ ឬ​ក្រដាស​ស្នាម​ផ្សេងៗ​បាន​យ៉ាង​ស្អាត​ពេញ​ជ្រុង។ វា​អាច​ស្កេន​ជា​ឯកសារ PDF បាន​ច្រើន​ទំព័រ​ជាប់​គ្នា។ ពេល​ដែល​បង្កើត​ជា​ឯកសារ PDF រួច​វា​ផ្ទុក​នៅ​ក្នុង​ទីតាំង​មេម៉ូរី​ម៉ាស៊ីន​ ត្រង់​ថត​ឯកសារ​ឈ្មោះ “CamScanner“។
កម្មវិធី​នេះ​គាំទ្រ​ជំនាន់ Android V2.0 ឡើង​ទៅ។ ដើម្បី​ទាញ​យក CamScanner សូម​ចុច​ត្រង់​នេះ …
២) Document Scanner (3.2MB)៖ មិន​ត្រឹមតែ​មាន​មុខងារ​បម្លែង​ជា PDF បាន​នោះ​ទេ តែ​ថែម​ទាំង​អាច​ឱ្យ​គេ upload ចូល​ទៅ Google Docs, DropBox និង Box.net បាន​ទៀត​ផង។ វា​អាច​ស្កេន​ជា​ឯកសារ PDF បាន​ច្រើន​ទំព័រ​ជាប់​គ្នា។ កម្មវិធី​នេះ​ក៏​អាច​ឱ្យ​គេ​ជ្រើសរើស​ប្រភេទ​ក្រដាស និង​កម្រិត​គុណភាព​រូប​បាន​ផង​ដែរ។
លក្ខណៈ​ពិសេស​ទៀត​នោះ Document Scanner អាច​ឱ្យ​យើង​ទាញ​យក​រូប​ពី Gallery មក​ធ្វើ​ជា​ឯកសារ PDF ជា​ខ្សែ ឬ​យក​មក​ផ្គុំ​បន្ថែម​ជា​មួយ​កាមេរ៉ា​ថត​រូប​បាន​ទៀត​ផង។ ក្រោយ​ពី​បម្លែង​ទៅ​ជា PDF file រួច​ហើយ​វា​មាន​ទីតាំង​នៅ​ក្នុង​មេម៉ូរី​ម៉ាស៊ីន​ក្នុង​ថត​ឯកសារ​ឈ្មោះ​ថា “document-scanner-files“។
កម្មវិធី​នេះ​គាំទ្រ​ជំនាន់ Android V1.65 ឡើង​ទៅ។ ដើម្បី​ទាញ​យក Document Scanner សូម​ចុច​ត្រង់​នេះ …
៣) Droid Scan Lite (ទំហំ 777KB)៖ មាន​លក្ខណៈ​ដូច​គ្នា​នឹង​កម្មវិធី​ខាង​លើ គឺ​អាច​បម្លែង​រូបភាព​ក្នុង Gallery និង​រូប​ថត​ពី​កាមេរ៉ា​បាន​ដូច​គ្នា។ ឯកសារ​ក្រោយ​ពី​បម្លែង​រួច​មាន​ទីតាំង​ស្ថិត​នៅ​មេម៉ូរី​ម៉ាស៊ីន ថត​ឯកសារ​ឈ្មោះ “Droid Scan Extras“។
កម្មវិធី​នេះ​គាំទ្រ​ជំនាន់ Android V1.6 ឡើង​ទៅ។ ដើម្បី​ទាញ​យក Droid Scan Lite សូម​ចុច​ត្រង់​នេះ …
៤) Scan to PDF (ទំហំ 1.2MB)៖ មុខងារ ​ដូច​គ្នា​ដែរ គឺ​អាច​ថត​រូប​រួច​បម្លែង​ជា PDF និង​អាច​យក​រូប​ភាព​ពី Gallery មក​បម្លែង​បាន។ ក្រោយ​ពី​បម្លែង​រួច វា​ផ្ទុក​នៅ​ទីតាំង​ស្ថិត​ក្នុង​មេម៉ូរី​ម៉ាស៊ីន ​និង​មាន​នៅ​ក្នុង​ថត​ឯកសារ​ឈ្មោះ​ថា “ScanToPDF_Free”។
កម្មវិធី​នេះ​គាំទ្រ​ជំនាន់ Android V2.0 ឡើង​ទៅ។ ដើម្បី​ទាញ​យក Scan to PDF សូម​ចុច​ត្រង់​នេះ …
៥) ConvertToPDF Lite Version (ទំហំ 852KB)៖ មុខងារ​អាច​ស្កេន​ឯកសារ​រូបថត​ជា PDF និង​បន្ត​គ្នា​ច្រើន​ទំព័រ​បាន។ ក្រោយ​ពី​បម្លែង​រួច​ហើយ​វា​មាន​ទីតាំង​ស្ថិត​នៅ​មេម៉ូរី​ម៉ាស៊ីន និង​នៅ​ថត​ឯកសារ Android → data → br.com.tablet…converttopdf → file រួច​មើល​ឈ្មោះ​ឯកសារ​ដែល​យើង​បាន​កំណត់។
កម្មវិធី​នេះ​គាំទ្រ​ជំនាន់ Android V2.3 ឡើងទៅ។ ដើម្បី​ទាញ​យក ConvertToPDF Lite Version សូម​ចុច​ត្រង់​នេះ

ចង់​សាក​ដាំ​ឪឡឹក​ជ្រុង​ទេ?

ការ​ដាំដុះ​ដំណាំ​បៃតង​ តិច​តួច ឬ​ផ្កា​ចម្រុះ​ពណ៌​ក្រអូប​សាយ​ភាយ​នៅ​សួន​ជុំវិញ​ផ្ទះ ប្រាកដ​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​សាកល្បង​ដាំ​ដំណាំ​ប្លែក​បន្តិច នោះ​អ្នក​កាន់​តែ​សប្បាយ​ចិត្ត​អន្ទះសា​ចាំ​មើល​ផល​ដំណាំ។
ដូច្នេះ Sabay សូម​បង្ហាញ​វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ដាំ​ឪឡឹក​ជ្រុង​សម្រាប់​កម្សាន្ត និង​អាច​ទទួល​បាន ដែល​ជា​ទូទៅ​ផ្លែ​នេះ​មាន​រាង​មូល និង​ទ្រវែង​តែ​ប៉ុណ្ណោះ។
១. ជ្រើសរើស​ប្រអប់
ដើម្បី ​បាន​ឪឡឹក​រាង​ជ្រុង អ្នក​ត្រូវ​ដាក់​ផ្លែ (ក្ដឹប) នៅ​ក្នុង​ប្រអប់​ជ្រុង។ អីចឹង អ្នក​ត្រូវ​ជ្រើសរើស​ប្រអប់​ដែល​មាន​ទំហំ​តាម​ចិត្ត​ចង់​បាន​របស់​អ្នក ព្រោះ​ថា ផ្លែ​ឪឡឹក​នឹង​ត្រូវ​រីក​ធំធាត់​តាម​ទំហំ​របស់​ប្រអប់​នោះ។ ការ​រចនា​ប្រអប់ អ្នក​ត្រូវ​ទុក​គន្លឹះ​ផ្គុំ​បិទ​បើក ដើម្បី​ងាយ​ស្រួល​នៅ​ពេល​ប្រមូល​ផល និង​ទុក​ប្រើ​ថ្ងៃ​ក្រោយ​ទៀត និង​ធានា​ថា ប្រអប់​នោះ មាន​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់គ្រាន់​សម្រាប់​សុខភាព​ផ្លែ។
២. ដាក់​ក្ដឹប​ក្នុង​ប្រអប់
ពេល ​ដើម​ឪឡឹក​ចាប់​ផ្ដើម​ចេញ​ក្ដឹប​ល្មម​គួរ​សម អ្នក​អាច​ដាក់​ក្ដឹប​នោះ​ក្នុង​ប្រអប់ ដោយ​ប៉ះ និង​រៀប​ចំ​ដើម​វា​ឲ្យ​ប្រយ័ត្ន​ប្រយែង ក្រែង​លោ​ងាប់​ដើម។ ផ្លែ​នឹង​រីក​លូតលាស់ និង​មាន​រាង​ទៅ​តាម​ប្រអប់​ដែល​អ្នក​បាន​កំណត់។
៣. ស្រោច​ទឹក
ដំណើរ ​ការ​ស្រោច​ទឹក​ និង​ប្រើ​ជី ប្រព្រឹត្ត​ទៅ​តាម​ធម្មតា។ អ្នក​ត្រូវ​ធានា​ថា ផ្លែ​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់។ ពេល​ស្រោច​ទឹក​យូរៗ​ទៅ ប្រអប់​ខ្លះ​អាច​ខូច អីចឹង​អ្នក​ត្រូវ​មាន​ប្រអប់​ថ្មី​ត្រៀម​ទុក​ដូរ។
៤. ប្រមូល​ផល
ពេល ​ដែល​ផ្លែ​មាន​រាង​ដូច​អ្នក​ចង់​បាន និង​ជិត​ទុំ អ្នក​អាច​ដោះ​ប្រអប់​ចេញ និង​ត្រៀម​ប្រមូល​ផល។ ធានា​ថា អ្នក​នឹង​សប្បាយ​ចិត្ត​នឹង​ផ្លែ​ឪឡឹក​ជ្រុង​ថ្មី​មួយ​នេះ​ជា​មិន​ខាន។ អូ! កុំ​បារម្ភ​ណា៎! ផ្លែ​នេះ អាច​ទទួល​ទាន​បាន​ជា​ធម្មតា​ទេ។

E-mail Passwrod Viewer

Written By Unknown on Friday, March 22, 2013 | 22.3.13

E-mail Passwrod Viewer សំរាប់មើល Password Ms Outlook Express
Click Here to Download

វិធីបំបាត់រោមក្លៀក

មនុស្សប្រុសស្រី តែងតែមានរោមក្លៀក ទាំងអស់ គ្រាន់តែថា អ្នកខ្លះមានតិច និងអ្នកខ្លះទៀត មានរោមច្រើន ប៉ុណ្ណោះ ។ ចំពោះអ្នកដែលមាន រោមក្លៀកតិច មិនសូវជាមាន ការព្រួយបារម្ភប៉ុន្មានទេ ប៉ុន្ដែស្ដ្រីខ្លះវិញនោះ មានរោម ក្លៀក ច្រើនដូចជាមនុស្ស ប្រុស។ អ្នកនោះឯងពិតជាមានការ ព្រួយបារម្ភខ្លាំងណាស់ នៅពេលដែល ពាក់សម្លៀក បំពាក់មួយចំនួន។ ម្យ៉ាងវិញទៀត នោះរោម នោះដុះលឿន ដែលជាហេតុធ្វើស្ដ្រី មានការធុញទ្រាន់ នឹងការដក ឬកោរខ្លាំងណាស់។ ដើម្បីជាដំណោះស្រាយ ចំពោះបងប្អូន មួយចំនួនដែលចង់ បំបាត់រោមក្លៀកនេះ តាមរយៈការបកស្រាយ របស់ អ្នកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងកែសម្ផស្ស សម្រស់ភ្នំពេញ ប្រាប់ www.HealthCambodia.com ។
វិធីបំបាត់រោមក្លៀក
វិធីបំបាត់រោមក្លៀកភាគច្រើនកើតឡើង តែចំពោះស្ដ្រីប៉ុណ្ណោះ មិនសូវជាកើតឡើង ចំពោះបុរស ប៉ុន្មានទេ។ មាន ស្ដ្រី មួយចំនួនដែល មានរោមក្លៀកច្រើន ហើយវែងៗ និងឆាប់ដុះ ថែមទៀតផង ដែលធ្វើឱ្យស្ដ្រី ពិបាកក្នុងការ ថែក្សា និងរវល់តែរឿង រោមក្លៀកនេះឯង។ វិធីដែលអាចធ្វើឱ្យក្លៀក បាត់រោមនោះ មាន៤យ៉ាងដែល អាចធ្វើ ឱ្យ ក្លៀកលោកអ្នក ស្រស់ស្អាតមិនមានរោម និងមានសភាព សស្រស់ស្អាតទៀតផង។
1 . វិធីទី១ ដោយការដក ៖ លោកអ្នកគ្រាន់តែធ្វើការ ដករោមក្លៀកនោះ នៅពេលដែល វាដុះច្រើន។ ចៀសវាងការ ដកជាញឹកញាប់ពេក ដែលអាចបណ្ដាល ឱ្យក្លៀកខ្មៅបាន។ ម្យ៉ាងវិញទៀតការ ដកញឹកញាប់ ពេកនោះធ្វើ ឱ្យរន្ ធរោមរីកធំ ធ្វើឱ្យក្លៀកមិនស្អាត មើលទៅមិនរាបស្មើ មានកន្ទួលៗ ជាដើម។
2 . វិធីទី២ ដោយកោរ ៖ វិធីសាស្ដ្រនេះក៏មានប្រសិទ្ធភាព ផងដែរចំពោះស្ដ្រី ដែលមានរោមក្លៀក ច្រើន។ ទោះបីជា ការកោរ នេះធ្វើឱ្យរោមក្លៀក ឆាប់ដុះឡើងវិញក៏ដោយ ក៏វានៅមានគុណសម្បត្ដិ របស់វាផងដែរ។ យើងសង្កេត ឃើញថា មានស្ដ្រីខ្លះនិយមកោរ ជាងការដករោមក្លៀក ដោយងាយស្រួល ជាងការដក និងមើលទៅស្អាត ជាងការ ដក ថែមទាំងអាចធ្វើឱ្យ សាច់ក្លៀកតឹង មិនយារធ្លាក់ ដូចជាការដកទេ។
3 . វិធីទី៣ ប្រើផលិតផលជម្រុះចោល ៖ ដោយសារតែវិទ្យាសាស្ដ្រ មានការរីកចម្រើន ឥឡូវនេះមាន ផលិតផល មួយ ចំនួន អាចធ្វើឱ្យរោមក្លៀក ជ្រុះតែម្ដងដោយ មិនចាំបាច់ដក និងកោរ ហើយគ្មានការ ឈឺចាប់ថែមទៀតផង។ វិធីនេះក៏មានប្រសិទ្ធភាព ផងដែរ ចំពោះស្ដ្រីដែលមិ នសូវមានពេលវេលា ច្រើនក្នុងការថែរក្សា។ ការជម្រុះនេះ មិនមែន ធ្វើឱ្យរោមក្លៀកមិនដុះ រហូតនោះទេ វា ដុះជាលក្ខណៈធម្មជាតិដដែល គ្រាន់តែយើងងាយ ស្រួលជាង ការដក និងកោរប៉ុណ្ណោះ។
4 . វិធីទី៤ ប្រើម៉ាស៊ីនដករោមក្លៀក និងការប្រើប្រាស់ថ្នាំ ៖ មកដល់ពេលសព្វថ្ងៃនេះ នៅតាមបណ្ដាហាង កែសម្ផស្ស មួយ ចំនួនក៏បាននាំចូល នូវម៉ាស៊ីនមួយប្រភេទ ដែលសម្រាប់ បំបាត់រោមក្លៀក។ វិធីនេះរឹតតែងាយ ស្រួល ចំពោះបងប្អូនយើងថែមទៀត គឺ គ្រាន់តែប្រើប្រាស់ ថ្នាំលាបទៅលើក្លៀក ហើយប្រើម៉ាស៊ីន បំបាត់រោម ក្លៀក នោះទៅជាការស្រេចទៅហើយ។ វិធីនេះធ្វើឱ្យក្លៀកស ស្អាត និងមិនធ្វើឱ្យក្លៀក យារថែមទៀតផង។
ដំបូន្មានអ្នកឯកទេស
បើលោកអ្នកទាំងបុរសនារីទាំងអស់មានបំណង ចង់បំបាត់រោមក្លៀកនោះ លោកអ្នកត្រូវតែ ជ្រើសរើសទីកន្លែង ណាដែលទុក ចិត្ដបំផុត និងទីកន្លែងណា ដែលមានបទពិសោធន៍។ ចៀសវាងការទៅធ្វើការព្យាបាល តាមទីកន្លែង ណា ដែលគ្មានជំនាញត្រឹមត្រូវ ដែល ធ្វើឱ្យខាតបង់ ពេលវេលា និងប្រាក់កាស ៕
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
www.lookingtoday.com

CCleaner 3.28.1913

Written By Unknown on Tuesday, March 19, 2013 | 19.3.13


Download CCleaner 3.28.1913     CCleaner 3.28.1913

               Click Here to Download

វិធី​ចែក​រំលែក​អ៊ីនធឺណិត smartphone ឱ្យ​កុំព្យូទ័រ​ប្រើ​តាម Hotspot

ទូរសព្ទ ​លំដាប់​ទំនើបៗ (smartphone) ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ដូច​ជា iOS មាន​មុខងារ Share មួយ​ដែល​មាន​ឈ្មោះ​ថា “Portable Wi-Fi Hotspot”។ Hotspot ប្រើ​សម្រាប់​ចែក​រំលែក​អ៊ីនធឺណិត​មិន​ថា​ពី smartphone ឬ tablet ទៅ​កុំព្យូទ័រ​ប្រើ​បាន​ដូច​គ្នា។
ដោយ​សារ​មាន​សំណូម​ពរ​ពី​ប្រិយមិត្ត​អ្នក​អាន​ជា​ច្រើន​ស្នើ​សុំ Sabay ប្រាប់​ពី​របៀប​ចែក​រំលែក​អ៊ីនធឺណិត​ពី smartphone ទៅ​ប្រើ​បាន​នៅ​លើ​កុំព្យូទ័រ ដូច្នេះ​នៅ​ទំព័រ​នេះ​គេហទំព័រ​យើង​ខ្ញុំ សូម​លើក​យក​ពី​វិធីសាស្ត្រ Internet Sharing មក​បង្ហាញ​ជូន​ដូច​ត​ទៅ៖
Sabay សូម​លើក​យក​របៀប​កំណត់ Hotspot ដែល​មាន​នៅ​លើ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​គ្នា​ចំនួន​ពីរ​គឺ៖ iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់​ប្រិយមិត្ត​ប្រើ Galaxy S III៖
  • ចូល​ទៅ Setting
  • ចូល​ទៅ More setting
  • ចូល​ទៅ Tethering and portable hotspot
  • ចូល ​ទៅ Portable Wi-Fi hotspot រួច​បើក​មុខងារ (enable) និង​ចុច​លើ​ប៊ូតុង Configure។ នៅ​ត្រង់​នេះ​យើង​អាច​កំណត់​ឈ្មោះ “Network SSID” និង Password តាម​ចំណូល​ចិត្ត​ងាយ​ចាំ​ដើម្បី​ឱ្យ​កុំព្យូទ័រ​ដែល​មាន Wireless អាច​ភ្ជាប់​ទៅ​កាន់ smartphone បាន។
=>សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
  • ដំបូង​បើក​ចូល​ទៅ Setting
  • ចូល​ទៅ General
  • ចូល​ទៅ Cellular
  • ចូល​ទៅ Personal Hotspot ដែល​នៅ​ក្នុង​នោះ​ត្រូវ​កំណត់​ពីរ​ទីតាំង៖
    • បើក​មុខងារ​ដោយ​រើស​យក “ON” នៅ​ត្រង់​ទីតាំង Personal Hotspot
    • ចូល ​ទៅ Wi-Fi Password ដើម្បី​កំណត់ Password ដែល​អ្នក​ចង់​ប្រើ ដើម្បី​ឱ្យ​កុំព្យូទ័រណា​​មាន Wireless និង Blutooth អាច​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ពី smartphone បាន។
ចុង ​ក្រោយ​ប្រិយមិត្ត​គ្រាន់​តែ​បើក​មុខងារ Wireless នៅ​លើ​កុំព្យូទ័រ​រួច​ហើយ​ស្វែងរក ឈ្មោះ Hotspot និង​វាយ​បញ្ចូល Password ទៅ​តាម​អ្វី​ដែល​អ្នក​បាន​កំណត់​ជា​ការ​ស្រេច។

ប្រភព sabay

ត្រកូល Galaxy ឡើង​ខ្លួន​ដល់ 5.0

ថ្ងៃ​នេះ gsmarena បាន​ទទួល​បាន​ព័ត៌មានថា Smartphone ត្រកូល Galaxy របស់ Samsung មាន​ដូចជា GS IV ដែល​ទើប​បង្ហាញ​ខ្លួន​ថ្មីៗ, ក៏​ដូច​ជា​ស៊េរី​ខ្ពស់ៗ​ដទៃទៀត​មាន៖ GS III, Note II, Note 8.0 ជា​ដើម គឺអាច update ឡើង​ដល់​កំណែប្រែ​ចុងក្រោយ​បង្អស់ 5.0 Key Lime Pie
ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ smartphone មាន​ត្រកូល Galaxy ដែល​នឹង​អាច Update ឡើង Android 4.2.2៖
GT-I9080 – Galaxy Grand
GT-I9082 – Galaxy Grand DUOS
GT-I8160 – Galaxy Ace 2
GT-I8190 – Galaxy S III mini
GT-I8530 – Galaxy Beam
GT-I8730 – Galaxy Express
GT-I9070 – Galaxy S Advance
GT-I9100 – Galaxy S II
GT-I9105 – Galaxy S II Plus
GT-I9260 – Galaxy Premier
GT-N7000 – Galaxy Note
GT-S6310 – Galaxy Young
GT-S6312 – Galaxy Young DUOS
GT-S6810 – Galaxy Fame
GT-S7710 – Galaxy X Cover 2
ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ smartphone ត្រកូល Galaxy ដែល​នឹង​អាច update ឡើង Android 5.0៖
GT-I9300 – Galaxy S III
GT-I9305 – Galaxy S III LTE
GT-I9500 – Galaxy S 4
GT-I9505 – Galaxy S 4 LTE
GT-N5100 – Galaxy Note 8.0
GT-N5105 – Galaxy Note 8.0 LTE
GT-N5110 – Galaxy Note 8.0 Wi-Fi
GT-N7100 – Galaxy Note II
GT-N7105 – Galaxy Note II LTE
GT-N8000 – Galaxy Note 10.1
GT-N8005 – Galaxy Note 10.1 LTE
GT-N8010 – Galaxy Note 10.1 Wi-Fi
Android 5.0 Key Lime Pie
ប្រព័ន្ធ​ដំណើរការណ៍ Android 5.0 Key Lime Pie កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​ឱ្យ​ដឹង​ថា Google នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើនៅ​ក្នុង​ព្រឹត្តិការណ៍​ជំនួប​ប្រជុំប្រចាំ​ឆ្នាំ Google I/O ថ្ងៃ​ទី ១៥-១៧ ខែ​ឧសភា ឆ្នាំ២០១៣ ខាង​មុខ។ មិន​ត្រឹម​ប៉ុណ្ណោះ វត្តមាន Motorola X ដែល​ជា​ផលិត​ចេញ​ពី​ការ​ពូត​ដៃ​គ្នា​រវាង Google និង Motorola ក៏​នឹង​បំពាក់ Android 5.0 Key Lime Pie នេះ​ដែរ។
ប្រព័ន្ធ​ប្រតិបត្តិការAndroid របស់​ក្រុមហ៊ុន Google បាន​បង្កើត​ឡើង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០០៧ ដែល​ជំនាន់​ដំបូង​បំផុត​មាន​ឈ្មោះ​ថា Android 1.0 beta និង​បាន​ធ្វើការ update ជំនាន់​ថ្មីៗ​ចំនួន​​ ទៀត​ដូច​ជា៖ ជំនាន់ v1.5 Cupcake, v1.6 Donut, v2.0/2.1 Eclair ,v2.2 Froyo, v2.3 Gingerbread, v3.០ Honeycomb និង v4.០ Ice Cream Sandwich៕
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

ប្រភព Sabay

ពី​ក្រោយ​ឆាក​កំប្លែង​ នាយ​តឹង​ ​ជា​ថៅកែ​សម្អាងការ

ទស្សនិកជន ​ប្រហែល​ជា​ស្គាល់​ខ្លះ​ហើយ​ពី​ទេពកោសល្យ​នៃ​ការ​សម្ដែង​របស់​នាយ​តឹង​ សមាជិក​ក្នុង​ក្រុម​កំប្លែង​នាយ​វីតាមីន​សេ។ ប៉ុន្តែ​ទស្សនិកជន​នៅ​មិន​ទាន់​ស្គាល់​ពី​​ជីវិត​ពិត​របស់​លោក​យ៉ាងណា​នោះ​ ទេ ។
នៅ​ពេល​នេះ​ នាយ​តឹង​បាន​ស្ម័គ្រចិត្ត​មក​លាតត្រដាង​ពី​ជីវិត​ពិត​របស់​លោក​ ដើម្បី​​ឲ្យ​ទស្សនិកជន​​បាន​ស្គាល់​កាន់​តែ​ច្បាស់​ ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​របស់​លោក​កំពុង​តែ​ត្រូវ​បាន​ទស្សនិកជន​ចាប់​អារម្មណ៍ ​ច្រើន​គួរសម។ លោក​បាន​ប្រាប់​ថា​ ការ​ចូល​សិល្បៈ​ដំបូង​របស់​លោក​ គឺ​ជា​រឿង​​ពិបាក​ខ្លាំង​ណាស់​ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​លោក​មិន​ចង់​ឲ្យ​លោក​ចូល​លេង​សិល្បៈ​នោះ​ទេ ព្រោះ​​គាត់​គិត​ថា អ្នក​សិល្បៈ​មិន​មាន​កំណើត​ឡើយ។ ម្ដាយ​​ឪពុក​របស់​លោក​​ចង់​ឲ្យ​លោក​ទៅ​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​នៅ​ ភ្នំពេញ​​ច្រើន​ជាង​ ព្រោះ​គិត​ថា ការ​ងារ​នោះ​រក​ប្រាក់​កម្រៃ​បាន​ច្រើន​ជាង។
លោក​ សួង ហុន ហៅ​នាយ​ តឹង
ឈ្មោះ
ថ្ងៃ ខែ ឆ្នាំ​កំណើត
ទី​កន្លែង​កំណើត
ចំនួន​បង​ប្អូន​
កម្ពស់/ទម្ងន់
សួង ហុន
ហៅ​នាយ​ តឹង
ទី៦​ ខែ​មិថុនា​ ឆ្នាំ១៩៨១
ភូមិ​ព្រៃ​កញ្ចាន់​ ឃុំ ភារីមានជ័យ​ ស្រុក​បសែត​ ខេត្ត​ កំពង់ស្ពឺ
៧​នាក់​ ប្រុស​៥​ ស្រី​២
កម្ពស់​១៦៥.សម
ទម្ងន់​៦៥គម
ស្ថានភាព​គ្រួសារ
ឪពុក​របស់​លោក​មាន​ឈ្មោះ​ ជុំ អាំ​ ជា​អតីត​មេភូមិ​ ប៉ុន្តែ​បាន​អនិច្ចកម្ម​បាត់​ទៅ​ហើយ។ ម្ដាយ​របស់​លោក​ឈ្មោះ​មាន​ឈ្មោះ​ថា​ សំ ជុំ ​អាយុ​៥៨​ឆ្នាំ ​ជា​កសិករ។ លោក​បាន​​បញ្ជាក់​ថា​ មូលហេតុ​ដែល​លោក​មាន​ត្រកូល​សួង​ គឺ​លោក​យក​តាម​ជីតា​​ខាង​ឪពុក​របស់​លោក​ឈ្មោះ​ សួង អាំ។ នាយ​តឹង​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៥​ ជា​មួយ​អ្នក​ស្រី​ សុង សុច័ន្ទ​  ដែល​ជា​​អ្នក​ស្រុក​ជា​មួយ​គ្នា។ ពេល​នេះ​ ភរិយា​របស់​លោក​មាន​អាយុ​២៨​ឆ្នាំ​ហើយ​ និង​ធ្វើ​ការ​ជា​ជាង​សំអាង​ម្នាក់។  បច្ចុប្បន្ន​ លោក​ស្នាក់​នៅ​ផ្ទះ​ជួល​មួយ​ ជាមួយ​នឹង​ភរិយា ​ព្រម​ទាំង​កូន​២​នាក់​ ប្រុស​១​ស្រី​១ នៅ​ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។
ប្រវត្តិ​ការសិក្សា
លោក​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​បឋម​សិក្សា​លោក​រៀន​នៅ​ សាលា​បឋម​សិក្សា​ “ទ័ព​មានជ័យ”​ ស្ថិត​ក្នុង ឃុំ​ស្ដុក​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ។ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បឋម​ លោក​បាន​បន្ត​ចូល​រៀន​នៅ​អនុវិទ្យាល័យ​ទ័ព​មានជ័យ​ ដែល​មាន​ទី​តាំង​ជិត​សាលា​បឋម​របស់​លោក​ដែរ។ ដោយ​​មើល​ឃើញ​ជីវភាព​គ្រួសារ​របស់​លោក​ជួប​ការ​លំបាក​ពេក​ លោក​ក៏​សម្រេចចិត្ត​ឈប់​រៀន​​ត្រឹម​ថ្នាក់​ទី​៩​តែ​ម្ដង​ទៅ។
ប្រវត្តិ​តស៊ូ​ និង​ដើមចម​ក្លាយ​ជា​អ្នក​សិល្បៈ
លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​ បើ​ទោះ​ជា​គ្រួសារ​របស់​លោក​មាន​ឪពុក​ជា​មេភូមិ​ ហើយ​ប្រកបរបរ​ជា​កសិករ​  ដី​ស្រែ​របស់​លោក​ពុំ​មាន​ច្រើន​នោះ​ទេ​ ពោល​គឺ​មាន​សម្រាប់​ដាំដុះ​ទុក​ហូប​បាន​គ្រប់​ល្មម។ បង​ៗ របស់​លោក​ត្រូវ​រក​ការងារ​បន្ថែម​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ បន្ទាប់​ពី​ការងារ​​ស្រែ​នេះ។ ចំណែក​រូប​លោក​មិន​ចេញ​ទៅ​រកស៊ី​ឆ្ងាយ​ពី​ភូមិ​​ទេ  ដោយ​គិត​ថា​មិន​ចង់​នៅ​ឆ្ងាយ​ពី​ម្ដាយ​ឪពុក។ លោក​​​ត្រូវ​បេះ​ត្រួយ​អំពិល​ ផ្លែ​ក្រសាំង​ ឬ​បន្លែ​ផ្សេងៗ​ យក​ទៅ​លក់​នៅ​ផ្សារ​ដើម្បី​យក​​ប្រាក់​​មក​ទិញ​សំលៀក​បំពាក់ ឬ​សៀវភៅ​ជា​ដើម។
នៅ​ឆ្នាំ​១៩៩៩​ គឺ​បន្ទាប់​ពី​ឈប់​រៀន​ លោក​បាន​ចូល​ហាត់​លេង​​ល្ខោន​នៅ​ក្នុង​វង្ស​ល្ខោន​ “រស្មី​ពន្លឺ​ពេជ្រ​ភូមិ​ព្រះ​កញ្ជាន់” ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​កញ្ជាន់​ ឃុំ​ភារីមានជ័យ​ ស្រុក​បសែត​  ខេត្ត​កំពង់ស្ពឺ។ លោក​បាន​បញ្ជាក់​ថា​ កាល​ណោះ​ ឪពុក​ម្ដាយ​របស់​លោក​មិន​អនុញ្ញាត​ឲ្យ​​ចូល​លេង​ល្ខោន​នោះ​ទេ ដោយ​គាត់​គិត​ថា អ្នក​សិល្បៈ​មិន​មាន​កំណើត​ឡើយ​ ប្រសិន​បើ​មិន​ល្បី​មាន​មុខ​មាន​មាត់​លេច​តាម​កញ្ចក់​ទូរទស្សន៍​នោះ។  គាត់​ចង់​ឲ្យ​លោក​ទៅ​ធ្វើ​ការ​​ជា​កម្មករ​រោងចក្រ​នៅ​ភ្នំពេញ​ច្រើន​ជាង​ ព្រោះ​នៅ​ក្នុង​ស្រុក​ភូមិ​របស់​លោក​ យុវជន​ដែល​មាន​អាយុ​ស្របាល​គ្នា​ ត្រូវ​បាន​ឪពុក​ម្ដាយ​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​កម្មករ​តាម​រោង​ចក្រ​នៅ​ ភ្នំពេញ​អស់​ហើយ។ ប៉ុន្តែ​លោក​បាន​អង្វរ​ឪពុក​ម្ដាយ​របស់​លោក​ ដោយ​សុំ​សម្ដែង​សាក​ល្បង​សិន​ ជាមួយ​នឹង​ការ​សន្យា​ថា​ លោក​នឹង​ឈប់​មក​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​ដូច​យុវជន​ឯទៀត​ដែរ​ ប្រសិន​បើ​លោក​សម្ដែង​សិល្បៈ​មិន​កើត​ទេ។
លោក​ចាប់​ផ្ដើម​​ហាត់​បាន​ ប្រហែល​២​សប្តាហ៍​ ក៏​អាច​សម្ដែង​បាន​តែ​ម្ដង។ ការ​សម្ដែង​លើក​ដំបូង​របស់​លោក​គឺ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ ក្នុង​វត្ត​”ក្អែក​ទុំ”​ ដែល​ស្ថិត​ក្នុង​ស្រុក​កំណើត​របស់​លោក​តែ​ម្ដង។ លោក​លេង​ល្ខោន​ បាន​ប្រហែល​ជា​៨​ខែ​ លោក​ក៏​ចាប់​ផ្ដើម​ហាត់​ជំនាញ​លេង​ភ្លេង​ប្រពៃណី​មួយ​បន្ថែម​ទៀត។ លោក​​ប្រាប់​ថា​ គ្រាន់​តែ​លោក​ចាប់​ផ្ដើម​ចេញ​លេង​ភ្លេង​ការ​ភ្លាម​ ក្រុមភ្លេង​របស់​លោក​ទទួល​បាន​ការ​គាំ​ទ្រ​​ភ្លែត។ អ្នក​ស្រុក​អ្នក​ភូមិ​តែង​តែ​ត្រូវ​ការ​ក្រុមភ្លេង​របស់​លោក​ជា​ប្រចាំ។ លោក​អាច​​និយាយ​បាន​ថា​ កាល​ណោះ​ នៅ​ក្នុង​ស្រុក​បសែក​ និង​ស្រុក​គងពិសី​ គឺ​ស្ទើរ​មិន​មាន​វង្ស​ភ្លេង​ប្រពៃណី​ណា​ស៊ី​ដាច់​ក្រុម​របស់​លោក​ឡើយ។ នៅ​ពេល​នោះ​ លោក​លេង​ភ្លេង​ការ​ផង​ លោក​លេង​ល្ខោន​បាសាក់​ផង ​គឺ​​ស្ទើរ​រក​ថ្ងៃ​សម្រាក​គ្មាន។
នៅ​ឆ្នាំ​២០០២​  នាយ​តឹង​បាន​ស្គាល់​ លោក​ ឡាំ​ សឺន​ ហៅ​នាយ​ គ្រោង​  ដែល​កាល​ណោះ​ នាយ​គ្រោង​ត្រូវ​បាន​ម្ចាស់​ដើម​បុណ្យ​ជួល​ឲ្យ​លេង​ក្នុង​វង្ស​ល្ខោន​របស់​ លោក​បណ្ដោះ​អាសន្ន​ ក្នុង​ពិធី​បុណ្យ​មួយ។ ដោយសារ​តែ​នាយ​គ្រោង​ឃើញ​ពី​សមត្ថភាព​​របស់​លោក​ នាយ​គ្រោង​ក៏​ឧស្សាហ៍​ហៅ​លោក​លេង​ជា​មួយ​ក្រុម​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​ នានា​ក៏​ដូច​ជា​នៅ​ភ្នំពេញ​ផង​ដែរ។
ទស្សនិកជន​ចាប់​ផ្ដើម​ស្គាល់​
លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ទស្សនិកជន​ចាប់​ផ្តើម​ស្គាល់​លោក​ គឺ​នៅ​ឆ្នាំ​២០០៦​ បន្ទាប់​ពី​នាយ​គ្រោង​បាន​នាំ​លោក​មក​ថត​ក្នុង​កម្មវិធី​ “ សំណើច​អាសាហី ”​ របស់​ស្ថានីយ​ទូរទស្សន៍​​អប្សរា​ ដែល​កាល​ណោះ​ លោក​បាន​ថត​ជា​មួយ​នាយ​គ្រោង​ នាយ​ជីវ៉ាន​ស៊ុយ​ នាយ​សានម៉ៅ​ នាយ​ខ្ចិប​ និង​ យាយ​ណាង ​ជា​ដើម។ នៅ​ឆ្នាំ២០០៧​ លោក​បាន​ថត​រឿង​មួយ​ឈ្មោះ​ថា​” ខ្លាច​អី​ញោម”​  និង​រឿង​អប់រំ​ស្ដី​ពី​ជំងឺ​គ្រុន​ឈាម​គ្រុន​ចាញ់​ផ្សេង​ទៀត។ បន្ទាប់​ពី​លោក​បាន​ស្គាល់​អ្នក​កំប្លែង​ជើង​ចាស់​ជា​ច្រើន​នាក់​មក​ នៅ​ឆ្នាំ២០០៨​ លោក​ក៏​បាន​ថត​ឲ្យ​កម្ម​វិធិ​“ខ្ញុំ​ និង​អ្នក” និង​កម្មវិធី​មួយ​ចំនួន​ទៀត​ ដូច​ជា​កម្មវិធី​​បរិស្ថាន​ និង​កសិកម្ម​ជា​ដើម ​របស់​ស្ថានីយ​ទូរទស្សន៍​ជាតិ។ នៅ​ឆ្នាំ​២០០៩ ​លោក​បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​នាយ​វីតាមីន​សេ​ ហើយ​​ក៏​បាន​​សម្ដែង​ជា​មួយ​ក្រុម​នេះ​ រហូត​មក​ដល់​បច្ចុប្បន្ន។
ការងារ​ចប្ចុប្បន្ន
លោក​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ក្រៅ​តែ​ពី​ការងារ​នៅ​ក្នុង​ក្រុម​កំប្លែង​របស់​នាយ​វីតាមីនសេ​ នៅ​តាម​កញ្ជាក់​ទូរទស្សន៏​នានា​ និង​ការ​ធ្វើ​ដំណើរ​ទៅ​សម្ដែង​Concert​នៅ​តាម​ខេត្ត​ម្ដងម្កាល​ លោក​កំពុង​តែ​មមាញឹក​ច្រើន​គូរ​សម​ជា​មួយ​នឹង​​ការងារ​សម្អាងការ​របស់​លោក​ នៅ​ឯ​ស្រុក​កំណើត។ សម្អាង​ការ​នោះ​ គឺ​បើក​កាល​ពី​ឆ្នាំ​២០១០​ បន្ទាប់​ពី​លោក​ចាប់​ផ្ដើម​មាន​មុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍។ សម្អាងការ​របស់​លោក​មាន​ឈ្មោះ​ថា​   “សំអាងការ​ដន្ត្រី​នាយតឺង” ​ដែល​នៅ​ក្នុង​នោះ​មាន​បម្រើ​សេវាកម្ម​ តុ​ រោង​ ចុងភៅ​ ភ្លេង​ប្រពៃណី​ សម័យ​ និង​ការ​តុប​តែង​ធ្វើ​មុខ​កូន​កំលោះ​កូន​ក្រមុំ​ជាដើម។ លោក​ថា​ អាជីវកម្ម​មួយ​នេះ​គឺ​កើត​ចេញ​ពី​ញើស​ឈាម​ក្នុង​វិស័យ​សិល្បៈ​របស់​លោក​ ផ្ទាល់ ​គួប​ផ្សំ​នឹង​ប្រាក់កាស់​ ដែល​ភរិយា​របស់​លោក​រក​បាន​ខ្លះ។ លោក​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​លោក​បាន​បើក​សម្អាង​ការ​នេះ​មក​ គឺ​មាន​អតិថិជន​ច្រើន​គួរសម​មក​ជួល​ ហើយ​កំពុង​តែ​ដំណើរ​ការ​ល្អ​ណាស់។
នាយ តឹង​ និង​​​នាយ ​វីតាមីនសេ
នាយ តឹង​ និង​យាយ ណាង
នាយ តឹង​ និង​សមាជិក​ក្នុង​ក្រុម​នាយ​វីតាមីនសេ
គោល​បំណង​ទៅ​ថ្ងៃ​អនាគត
លោក​បាន​ប្រាប់​ថា​ លោក​មិន​មាន​ជំនាញ​អ្វី​ក្រៅ​តែពី​សិល្បៈ​នោះ​ទេ​ ព្រោះ​លោក​មិន​បាន​រៀន​ច្រើន​ឡើយ​ ហេតុ​នេះ​គឺ​លោក​មាន​តែ​សិល្បៈ​មួយ​មុខ​ប៉ុណ្ណោះ។ លោក​ថា​ លោក​នឹង​នៅ​តែ​បន្ត​អាជីព​មួយ​នេះ​រហូត​ដល់​ទឹក​ចុង​ក្រោយ​តែ​ម្ដង​ សំខាន់​ឲ្យ​តែ​មាន​​ទស្សនិជន​គាំទ្រ។ ចំណែក​ការងារ​រកស៊ី​របស់​លោក​វិញ​ ទៅ​ថ្ងៃ​ខាង​មុខ​ លោក​មាន​បំណង​ចង់​ពង្រើក​សម្អាងការ​របស់​ខ្លួន​ឲ្យ​បាន​​ធំ​ជាង​នេះ​  ព្រោះ​បច្ចុប្បន្ន​សម្អាងការ​នេះ​​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​ ។ ប្រសិន​បើ​មាន​លទ្ធិភាព ​លោក​ចង់​ពង្រីក​សាខា​មួយ​ទៀត​​នៅ​ភ្នំពេញ៕

ប្រភព sabay

តារា​ណា​ខ្លះ​ មាន​ជាង​គេ​បំផុត​ទាំង​១០​រូប?

១.Oprah Winfrey គឺ​ជា​ស្ដេច​ពិធីការិនី​ទូរទស្សន៍ ដោយ​អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​បាន ១,5ពាន់​លាន​ដុល្លារ​ រហូត​ក្លាយ​ជា​តារា​មាន​បំផុត​នៅ Hollywood។

២.អ្នក​ដឹក​នាំ​រឿង Steven Spielberg រក​ប្រាក់​ចំណូល​បាន​១១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៣.អ្នក ​លេង golf ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ឈ្មោះ  Tiger Woods​    ក្នុង​រយៈ​ពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ អាច​រក​លុយ​បាន១០០​លាន​ដុល្លារ  ដោយ​លោក​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ Gillette និង​ Nike ផង​ដែរ។

៤.Johnny Depp ជា​តារា​សម្ដែង​ដ៏​ពេញ​និយម​មួយ​រូប​ក្នុង​១​ឆ្នាំ​អាច​រក​បាន​ប្រហែល​៩២​លាន​ដុល្លារ។

៥.តារា​ចម្រៀង Rap ដ៏​ល្បីល្បាញ​ឈ្មោះ Jay-Z រក​លុយ​បាន​ប្រហែល​៨៣លាន​ដុល្លារ។

៦Tom Hanksមិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ទេ ថែម​ទាំង​មាន​ក្រុមហ៊ុន​មួយ​ជា​កម្មសិទ្ធិ​ទៀត​ផង ដែល​អាច​រក​ប្រាក់​ចំណូល ៧៤ដុល្លារ​ក្នុង​ ១​ឆ្នាំ។

៧.តារា​ចម្រៀង pop Madonna អាច​រក​លុយ​បាន​ចំនួន​ប្រហែល ៧២លាន​ដុល្លារ​ក្នុង ១ឆ្នាំ។

៨.តារា ​សម្ដែង​ផង តារា​កំប្លែង​ផង​លោក Jerry Seinfeld ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​ទាំង​ពីរ ដោយ​បាន​ធ្វើ​ឲ្យ​លោក​អាច​រក​ប្រាក់​ចំណូល​បាន​៦០លាន​ដុល្លារ។

៩.Elton John គឺ​ជា​តារា​ចម្រៀង​ដែល​មាន​លុយ​ប្រហែល ២៥០​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ខ្លួន​ជា តារា​មាន​បំផុត​ក្នុង​ចំណោម​តារា​ផ្សេង​ៗ​ក្នុង Hollywood។

១០.តារា ​ចម្រៀង​ស្រី​សញ្ជាតិ​កាណាដា​ម្នាក់​ឈ្មោះ Celine Dion ដែល​មាន​សំនៀង​ពីរោះ​មាន​ទ្រព្យ តម្លៃ ២៦០​លាន​ដុល្លារ និង​អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែល ៤៥លាន​ដុល្លារ​ក្នុង​១​ឆ្នាំ៕



ប្រភព sabay

Sophanith Chea

Sophanith Chea
Sophanith facebook

Tokyo Kuch

Tokyo Kuch
Tokyo Kuch facebook

Exchange Rate

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea