មនុស្សប្រុសស្រី តែងតែមានរោមក្លៀក ទាំងអស់ គ្រាន់តែថា អ្នកខ្លះមានតិច
និងអ្នកខ្លះទៀត មានរោមច្រើន ប៉ុណ្ណោះ ។ ចំពោះអ្នកដែលមាន រោមក្លៀកតិច
មិនសូវជាមាន ការព្រួយបារម្ភប៉ុន្មានទេ ប៉ុន្ដែស្ដ្រីខ្លះវិញនោះ មានរោម
ក្លៀក ច្រើនដូចជាមនុស្ស ប្រុស។ អ្នកនោះឯងពិតជាមានការ ព្រួយបារម្ភខ្លាំងណាស់
នៅពេលដែល ពាក់សម្លៀក បំពាក់មួយចំនួន។ ម្យ៉ាងវិញទៀត នោះរោម នោះដុះលឿន
ដែលជាហេតុធ្វើស្ដ្រី មានការធុញទ្រាន់ នឹងការដក ឬកោរខ្លាំងណាស់។
ដើម្បីជាដំណោះស្រាយ ចំពោះបងប្អូន មួយចំនួនដែលចង់ បំបាត់រោមក្លៀកនេះ
តាមរយៈការបកស្រាយ របស់ អ្នកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាងកែសម្ផស្ស
សម្រស់ភ្នំពេញ ប្រាប់ www.HealthCambodia.com ។
វិធីបំបាត់រោមក្លៀក
វិធីបំបាត់រោមក្លៀកភាគច្រើនកើតឡើង តែចំពោះស្ដ្រីប៉ុណ្ណោះ មិនសូវជាកើតឡើង ចំពោះបុរស ប៉ុន្មានទេ។ មាន ស្ដ្រី មួយចំនួនដែល មានរោមក្លៀកច្រើន ហើយវែងៗ និងឆាប់ដុះ ថែមទៀតផង ដែលធ្វើឱ្យស្ដ្រី ពិបាកក្នុងការ ថែក្សា និងរវល់តែរឿង រោមក្លៀកនេះឯង។ វិធីដែលអាចធ្វើឱ្យក្លៀក បាត់រោមនោះ មាន៤យ៉ាងដែល អាចធ្វើ ឱ្យ ក្លៀកលោកអ្នក ស្រស់ស្អាតមិនមានរោម និងមានសភាព សស្រស់ស្អាតទៀតផង។
1 . វិធីទី១ ដោយការដក ៖ លោកអ្នកគ្រាន់តែធ្វើការ ដករោមក្លៀកនោះ នៅពេលដែល វាដុះច្រើន។ ចៀសវាងការ ដកជាញឹកញាប់ពេក ដែលអាចបណ្ដាល ឱ្យក្លៀកខ្មៅបាន។ ម្យ៉ាងវិញទៀតការ ដកញឹកញាប់ ពេកនោះធ្វើ ឱ្យរន្ ធរោមរីកធំ ធ្វើឱ្យក្លៀកមិនស្អាត មើលទៅមិនរាបស្មើ មានកន្ទួលៗ ជាដើម។
2 . វិធីទី២ ដោយកោរ ៖ វិធីសាស្ដ្រនេះក៏មានប្រសិទ្ធភាព ផងដែរចំពោះស្ដ្រី ដែលមានរោមក្លៀក ច្រើន។ ទោះបីជា ការកោរ នេះធ្វើឱ្យរោមក្លៀក ឆាប់ដុះឡើងវិញក៏ដោយ ក៏វានៅមានគុណសម្បត្ដិ របស់វាផងដែរ។ យើងសង្កេត ឃើញថា មានស្ដ្រីខ្លះនិយមកោរ ជាងការដករោមក្លៀក ដោយងាយស្រួល ជាងការដក និងមើលទៅស្អាត ជាងការ ដក ថែមទាំងអាចធ្វើឱ្យ សាច់ក្លៀកតឹង មិនយារធ្លាក់ ដូចជាការដកទេ។
3 . វិធីទី៣ ប្រើផលិតផលជម្រុះចោល ៖ ដោយសារតែវិទ្យាសាស្ដ្រ មានការរីកចម្រើន ឥឡូវនេះមាន ផលិតផល មួយ ចំនួន អាចធ្វើឱ្យរោមក្លៀក ជ្រុះតែម្ដងដោយ មិនចាំបាច់ដក និងកោរ ហើយគ្មានការ ឈឺចាប់ថែមទៀតផង។ វិធីនេះក៏មានប្រសិទ្ធភាព ផងដែរ ចំពោះស្ដ្រីដែលមិ នសូវមានពេលវេលា ច្រើនក្នុងការថែរក្សា។ ការជម្រុះនេះ មិនមែន ធ្វើឱ្យរោមក្លៀកមិនដុះ រហូតនោះទេ វា ដុះជាលក្ខណៈធម្មជាតិដដែល គ្រាន់តែយើងងាយ ស្រួលជាង ការដក និងកោរប៉ុណ្ណោះ។
4 . វិធីទី៤ ប្រើម៉ាស៊ីនដករោមក្លៀក និងការប្រើប្រាស់ថ្នាំ ៖ មកដល់ពេលសព្វថ្ងៃនេះ នៅតាមបណ្ដាហាង កែសម្ផស្ស មួយ ចំនួនក៏បាននាំចូល នូវម៉ាស៊ីនមួយប្រភេទ ដែលសម្រាប់ បំបាត់រោមក្លៀក។ វិធីនេះរឹតតែងាយ ស្រួល ចំពោះបងប្អូនយើងថែមទៀត គឺ គ្រាន់តែប្រើប្រាស់ ថ្នាំលាបទៅលើក្លៀក ហើយប្រើម៉ាស៊ីន បំបាត់រោម ក្លៀក នោះទៅជាការស្រេចទៅហើយ។ វិធីនេះធ្វើឱ្យក្លៀកស ស្អាត និងមិនធ្វើឱ្យក្លៀក យារថែមទៀតផង។
ដំបូន្មានអ្នកឯកទេស
បើលោកអ្នកទាំងបុរសនារីទាំងអស់មានបំណង ចង់បំបាត់រោមក្លៀកនោះ លោកអ្នកត្រូវតែ ជ្រើសរើសទីកន្លែង ណាដែលទុក ចិត្ដបំផុត និងទីកន្លែងណា ដែលមានបទពិសោធន៍។ ចៀសវាងការទៅធ្វើការព្យាបាល តាមទីកន្លែង ណា ដែលគ្មានជំនាញត្រឹមត្រូវ ដែល ធ្វើឱ្យខាតបង់ ពេលវេលា និងប្រាក់កាស ៕
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

Post a Comment