តើ
ប្រិយមិត្តធ្លាប់បានស្គាល់កម្មវិធីណាខ្លះដែលមានមុខងារថតរូបហើយ
អាចបម្លែងឯកសារទៅជា PDF ស្រាប់ៗ ឬទេ?
ដោយសារតែបច្ចេកវិទ្យាទូរសព្ទដៃកាន់តែទំនើបឡើងៗ
បានផ្ដល់លក្ខណៈងាយស្រួលយ៉ាងច្រើនដល់អ្នកប្រើប្រាស់ស្ទើរតែគ្រប់
អាជីព។ ចំណែកឯការប្រើប្រាស់ smartphone សម្រាប់ការងាររៀន សូត្រ
ក៏សម្បូរបែបណាស់ដែរ។
ជឿថាប្រហែលមានប្រិយមិត្តមួយចំនួនចង់ បានកម្មវិធីដែលមានមុខងារថតរូប ហើយអាចបម្លែងទៅជាឯកសារ PDF ស្រាប់ៗងាយស្រួលជាងថតហើយបញ្ចូលទៅក្នុងកុំព្យូទ័រសិនរួចទើបអាច បម្លែងបាន។ ទំព័រនេះ Sabay នឹងលើកយកកម្មវិធីល្អៗចំនួន ៥ ដែលមានមុខងារដូចបានរៀបរាប់ខាងលើមកបង្ហាញជូនដល់ប្រិយមិត្តដែល មានដូចខាងក្រោម៖
១) CamScanner (10MB)៖ មិនត្រឹមតែថតហើយអាចបម្លែងឯកសារជា PDF បានភ្លាមៗនោះទេ តែថែមទាំងមានមុខងារអាចកាត់តម្រឹមផ្ទៃឯកសារ ឬក្រដាសស្នាមផ្សេងៗបានយ៉ាងស្អាតពេញជ្រុង។ វាអាចស្កេនជាឯកសារ PDF បានច្រើនទំព័រជាប់គ្នា។ ពេលដែលបង្កើតជាឯកសារ PDF រួចវាផ្ទុកនៅក្នុងទីតាំងមេម៉ូរីម៉ាស៊ីន ត្រង់ថតឯកសារឈ្មោះ “CamScanner“។
កម្មវិធីនេះគាំទ្រជំនាន់ Android V2.0 ឡើងទៅ។ ដើម្បីទាញយក CamScanner សូមចុចត្រង់នេះ …
២) Document Scanner (3.2MB)៖ មិនត្រឹមតែមានមុខងារបម្លែងជា PDF បាននោះទេ តែថែមទាំងអាចឱ្យគេ upload ចូលទៅ Google Docs, DropBox និង Box.net បានទៀតផង។ វាអាចស្កេនជាឯកសារ PDF បានច្រើនទំព័រជាប់គ្នា។ កម្មវិធីនេះក៏អាចឱ្យគេជ្រើសរើសប្រភេទក្រដាស និងកម្រិតគុណភាពរូបបានផងដែរ។
លក្ខណៈពិសេសទៀតនោះ Document Scanner អាចឱ្យយើងទាញយករូបពី Gallery មកធ្វើជាឯកសារ PDF ជាខ្សែ ឬយកមកផ្គុំបន្ថែមជាមួយកាមេរ៉ាថតរូបបានទៀតផង។ ក្រោយពីបម្លែងទៅជា PDF file រួចហើយវាមានទីតាំងនៅក្នុងមេម៉ូរីម៉ាស៊ីនក្នុងថតឯកសារឈ្មោះថា “document-scanner-files“។
កម្មវិធីនេះគាំទ្រជំនាន់ Android V1.65 ឡើងទៅ។ ដើម្បីទាញយក Document Scanner សូមចុចត្រង់នេះ …
៣) Droid Scan Lite (ទំហំ 777KB)៖ មានលក្ខណៈដូចគ្នានឹងកម្មវិធីខាងលើ គឺអាចបម្លែងរូបភាពក្នុង Gallery និងរូបថតពីកាមេរ៉ាបានដូចគ្នា។ ឯកសារក្រោយពីបម្លែងរួចមានទីតាំងស្ថិតនៅមេម៉ូរីម៉ាស៊ីន ថតឯកសារឈ្មោះ “Droid Scan Extras“។
កម្មវិធីនេះគាំទ្រជំនាន់ Android V1.6 ឡើងទៅ។ ដើម្បីទាញយក Droid Scan Lite សូមចុចត្រង់នេះ …
៤) Scan to PDF (ទំហំ 1.2MB)៖ មុខងារ ដូចគ្នាដែរ គឺអាចថតរូបរួចបម្លែងជា PDF និងអាចយករូបភាពពី Gallery មកបម្លែងបាន។ ក្រោយពីបម្លែងរួច វាផ្ទុកនៅទីតាំងស្ថិតក្នុងមេម៉ូរីម៉ាស៊ីន និងមាននៅក្នុងថតឯកសារឈ្មោះថា “ScanToPDF_Free”។
កម្មវិធីនេះគាំទ្រជំនាន់ Android V2.0 ឡើងទៅ។ ដើម្បីទាញយក Scan to PDF សូមចុចត្រង់នេះ …
៥) ConvertToPDF Lite Version (ទំហំ 852KB)៖ មុខងារអាចស្កេនឯកសាររូបថតជា PDF និងបន្តគ្នាច្រើនទំព័របាន។ ក្រោយពីបម្លែងរួចហើយវាមានទីតាំងស្ថិតនៅមេម៉ូរីម៉ាស៊ីន និងនៅថតឯកសារ Android → data → br.com.tablet…converttopdf → file រួចមើលឈ្មោះឯកសារដែលយើងបានកំណត់។
កម្មវិធីនេះគាំទ្រជំនាន់ Android V2.3 ឡើងទៅ។ ដើម្បីទាញយក ConvertToPDF Lite Version សូមចុចត្រង់នេះ

Post a Comment