ទស្សនិកជន
ប្រហែលជាស្គាល់ខ្លះហើយពីទេពកោសល្យនៃការសម្ដែងរបស់នាយតឹង
សមាជិកក្នុងក្រុមកំប្លែងនាយវីតាមីនសេ។
ប៉ុន្តែទស្សនិកជននៅមិនទាន់ស្គាល់ពីជីវិតពិតរបស់លោកយ៉ាងណានោះ
ទេ ។
នៅពេលនេះ នាយតឹងបានស្ម័គ្រចិត្តមកលាតត្រដាងពីជីវិតពិតរបស់លោក ដើម្បីឲ្យទស្សនិកជនបានស្គាល់កាន់តែច្បាស់ ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោកកំពុងតែត្រូវបានទស្សនិកជនចាប់អារម្មណ៍ ច្រើនគួរសម។ លោកបានប្រាប់ថា ការចូលសិល្បៈដំបូងរបស់លោក គឺជារឿងពិបាកខ្លាំងណាស់ ដោយសារតែឪពុកម្ដាយរបស់លោកមិនចង់ឲ្យលោកចូលលេងសិល្បៈនោះទេ ព្រោះគាត់គិតថា អ្នកសិល្បៈមិនមានកំណើតឡើយ។ ម្ដាយឪពុករបស់លោកចង់ឲ្យលោកទៅធ្វើការជាកម្មកររោងចក្រនៅ ភ្នំពេញច្រើនជាង ព្រោះគិតថា ការងារនោះរកប្រាក់កម្រៃបានច្រើនជាង។
ស្ថានភាពគ្រួសារ
ឪពុករបស់លោកមានឈ្មោះ ជុំ អាំ ជាអតីតមេភូមិ ប៉ុន្តែបានអនិច្ចកម្មបាត់ទៅហើយ។ ម្ដាយរបស់លោកឈ្មោះមានឈ្មោះថា សំ ជុំ អាយុ៥៨ឆ្នាំ ជាកសិករ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកមានត្រកូលសួង គឺលោកយកតាមជីតាខាងឪពុករបស់លោកឈ្មោះ សួង អាំ។ នាយតឹងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៥ ជាមួយអ្នកស្រី សុង សុច័ន្ទ ដែលជាអ្នកស្រុកជាមួយគ្នា។ ពេលនេះ ភរិយារបស់លោកមានអាយុ២៨ឆ្នាំហើយ និងធ្វើការជាជាងសំអាងម្នាក់។ បច្ចុប្បន្ន លោកស្នាក់នៅផ្ទះជួលមួយ ជាមួយនឹងភរិយា ព្រមទាំងកូន២នាក់ ប្រុស១ស្រី១ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រវត្តិការសិក្សា
លោកបានឲ្យដឹងថា កាលពីបឋមសិក្សាលោករៀននៅ សាលាបឋមសិក្សា “ទ័ពមានជ័យ” ស្ថិតក្នុង ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋម លោកបានបន្តចូលរៀននៅអនុវិទ្យាល័យទ័ពមានជ័យ ដែលមានទីតាំងជិតសាលាបឋមរបស់លោកដែរ។ ដោយមើលឃើញជីវភាពគ្រួសាររបស់លោកជួបការលំបាកពេក លោកក៏សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៩តែម្ដងទៅ។
ប្រវត្តិតស៊ូ និងដើមចមក្លាយជាអ្នកសិល្បៈ
លោកបានឲ្យដឹងបន្តថា បើទោះជាគ្រួសាររបស់លោកមានឪពុកជាមេភូមិ ហើយប្រកបរបរជាកសិករ ដីស្រែរបស់លោកពុំមានច្រើននោះទេ ពោលគឺមានសម្រាប់ដាំដុះទុកហូបបានគ្រប់ល្មម។ បងៗ របស់លោកត្រូវរកការងារបន្ថែមដើម្បីជួយផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការងារស្រែនេះ។ ចំណែករូបលោកមិនចេញទៅរកស៊ីឆ្ងាយពីភូមិទេ ដោយគិតថាមិនចង់នៅឆ្ងាយពីម្ដាយឪពុក។ លោកត្រូវបេះត្រួយអំពិល ផ្លែក្រសាំង ឬបន្លែផ្សេងៗ យកទៅលក់នៅផ្សារដើម្បីយកប្រាក់មកទិញសំលៀកបំពាក់ ឬសៀវភៅជាដើម។
នៅឆ្នាំ១៩៩៩ គឺបន្ទាប់ពីឈប់រៀន លោកបានចូលហាត់លេងល្ខោននៅក្នុងវង្សល្ខោន “រស្មីពន្លឺពេជ្រភូមិព្រះកញ្ជាន់” ដែលស្ថិតក្នុងភូមិព្រៃកញ្ជាន់ ឃុំភារីមានជ័យ ស្រុកបសែត ខេត្តកំពង់ស្ពឺ។ លោកបានបញ្ជាក់ថា កាលណោះ ឪពុកម្ដាយរបស់លោកមិនអនុញ្ញាតឲ្យចូលលេងល្ខោននោះទេ ដោយគាត់គិតថា អ្នកសិល្បៈមិនមានកំណើតឡើយ ប្រសិនបើមិនល្បីមានមុខមានមាត់លេចតាមកញ្ចក់ទូរទស្សន៍នោះ។ គាត់ចង់ឲ្យលោកទៅធ្វើការជាកម្មកររោងចក្រនៅភ្នំពេញច្រើនជាង ព្រោះនៅក្នុងស្រុកភូមិរបស់លោក យុវជនដែលមានអាយុស្របាលគ្នា ត្រូវបានឪពុកម្ដាយគេបញ្ជូនឲ្យទៅធ្វើជាកម្មករតាមរោងចក្រនៅ ភ្នំពេញអស់ហើយ។ ប៉ុន្តែលោកបានអង្វរឪពុកម្ដាយរបស់លោក ដោយសុំសម្ដែងសាកល្បងសិន ជាមួយនឹងការសន្យាថា លោកនឹងឈប់មកធ្វើការជាកម្មកររោងចក្រដូចយុវជនឯទៀតដែរ ប្រសិនបើលោកសម្ដែងសិល្បៈមិនកើតទេ។
លោកចាប់ផ្ដើមហាត់បាន ប្រហែល២សប្តាហ៍ ក៏អាចសម្ដែងបានតែម្ដង។ ការសម្ដែងលើកដំបូងរបស់លោកគឺនៅរដូវភ្ជុំបិណ្ឌ ក្នុងវត្ត”ក្អែកទុំ” ដែលស្ថិតក្នុងស្រុកកំណើតរបស់លោកតែម្ដង។ លោកលេងល្ខោន បានប្រហែលជា៨ខែ លោកក៏ចាប់ផ្ដើមហាត់ជំនាញលេងភ្លេងប្រពៃណីមួយបន្ថែមទៀត។ លោកប្រាប់ថា គ្រាន់តែលោកចាប់ផ្ដើមចេញលេងភ្លេងការភ្លាម ក្រុមភ្លេងរបស់លោកទទួលបានការគាំទ្រភ្លែត។ អ្នកស្រុកអ្នកភូមិតែងតែត្រូវការក្រុមភ្លេងរបស់លោកជាប្រចាំ។ លោកអាចនិយាយបានថា កាលណោះ នៅក្នុងស្រុកបសែក និងស្រុកគងពិសី គឺស្ទើរមិនមានវង្សភ្លេងប្រពៃណីណាស៊ីដាច់ក្រុមរបស់លោកឡើយ។ នៅពេលនោះ លោកលេងភ្លេងការផង លោកលេងល្ខោនបាសាក់ផង គឺស្ទើររកថ្ងៃសម្រាកគ្មាន។
នៅឆ្នាំ២០០២ នាយតឹងបានស្គាល់ លោក ឡាំ សឺន ហៅនាយ គ្រោង ដែលកាលណោះ នាយគ្រោងត្រូវបានម្ចាស់ដើមបុណ្យជួលឲ្យលេងក្នុងវង្សល្ខោនរបស់ លោកបណ្ដោះអាសន្ន ក្នុងពិធីបុណ្យមួយ។ ដោយសារតែនាយគ្រោងឃើញពីសមត្ថភាពរបស់លោក នាយគ្រោងក៏ឧស្សាហ៍ហៅលោកលេងជាមួយក្រុមខ្លួននៅតាមបណ្ដាខេត្ត នានាក៏ដូចជានៅភ្នំពេញផងដែរ។
ទស្សនិកជនចាប់ផ្ដើមស្គាល់
លោកបានឲ្យដឹងបន្តទៀតថា ទស្សនិកជនចាប់ផ្តើមស្គាល់លោក គឺនៅឆ្នាំ២០០៦ បន្ទាប់ពីនាយគ្រោងបាននាំលោកមកថតក្នុងកម្មវិធី “ សំណើចអាសាហី ” របស់ស្ថានីយទូរទស្សន៍អប្សរា ដែលកាលណោះ លោកបានថតជាមួយនាយគ្រោង នាយជីវ៉ានស៊ុយ នាយសានម៉ៅ នាយខ្ចិប និង យាយណាង ជាដើម។ នៅឆ្នាំ២០០៧ លោកបានថតរឿងមួយឈ្មោះថា” ខ្លាចអីញោម” និងរឿងអប់រំស្ដីពីជំងឺគ្រុនឈាមគ្រុនចាញ់ផ្សេងទៀត។ បន្ទាប់ពីលោកបានស្គាល់អ្នកកំប្លែងជើងចាស់ជាច្រើននាក់មក នៅឆ្នាំ២០០៨ លោកក៏បានថតឲ្យកម្មវិធិ“ខ្ញុំ និងអ្នក” និងកម្មវិធីមួយចំនួនទៀត ដូចជាកម្មវិធីបរិស្ថាន និងកសិកម្មជាដើម របស់ស្ថានីយទូរទស្សន៍ជាតិ។ នៅឆ្នាំ២០០៩ លោកបានចូលជាសមាជិកក្នុងក្រុមនាយវីតាមីនសេ ហើយក៏បានសម្ដែងជាមួយក្រុមនេះ រហូតមកដល់បច្ចុប្បន្ន។
ការងារចប្ចុប្បន្ន
លោកបានប្រាប់ឲ្យដឹងដែរថា ក្រៅតែពីការងារនៅក្នុងក្រុមកំប្លែងរបស់នាយវីតាមីនសេ នៅតាមកញ្ជាក់ទូរទស្សន៏នានា និងការធ្វើដំណើរទៅសម្ដែងConcertនៅតាមខេត្តម្ដងម្កាល លោកកំពុងតែមមាញឹកច្រើនគូរសមជាមួយនឹងការងារសម្អាងការរបស់លោក នៅឯស្រុកកំណើត។ សម្អាងការនោះ គឺបើកកាលពីឆ្នាំ២០១០ បន្ទាប់ពីលោកចាប់ផ្ដើមមានមុខនៅតាមកញ្ចក់ទូរទស្សន៍។ សម្អាងការរបស់លោកមានឈ្មោះថា “សំអាងការដន្ត្រីនាយតឺង” ដែលនៅក្នុងនោះមានបម្រើសេវាកម្ម តុ រោង ចុងភៅ ភ្លេងប្រពៃណី សម័យ និងការតុបតែងធ្វើមុខកូនកំលោះកូនក្រមុំជាដើម។ លោកថា អាជីវកម្មមួយនេះគឺកើតចេញពីញើសឈាមក្នុងវិស័យសិល្បៈរបស់លោក ផ្ទាល់ គួបផ្សំនឹងប្រាក់កាស់ ដែលភរិយារបស់លោករកបានខ្លះ។ លោកបានឲ្យដឹងថា បន្ទាប់ពីលោកបានបើកសម្អាងការនេះមក គឺមានអតិថិជនច្រើនគួរសមមកជួល ហើយកំពុងតែដំណើរការល្អណាស់។


លោកបានប្រាប់ថា លោកមិនមានជំនាញអ្វីក្រៅតែពីសិល្បៈនោះទេ ព្រោះលោកមិនបានរៀនច្រើនឡើយ ហេតុនេះគឺលោកមានតែសិល្បៈមួយមុខប៉ុណ្ណោះ។ លោកថា លោកនឹងនៅតែបន្តអាជីពមួយនេះរហូតដល់ទឹកចុងក្រោយតែម្ដង សំខាន់ឲ្យតែមានទស្សនិជនគាំទ្រ។ ចំណែកការងាររកស៊ីរបស់លោកវិញ ទៅថ្ងៃខាងមុខ លោកមានបំណងចង់ពង្រើកសម្អាងការរបស់ខ្លួនឲ្យបានធំជាងនេះ ព្រោះបច្ចុប្បន្នសម្អាងការនេះមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ។ ប្រសិនបើមានលទ្ធិភាព លោកចង់ពង្រីកសាខាមួយទៀតនៅភ្នំពេញ៕
ប្រភព sabay
នៅពេលនេះ នាយតឹងបានស្ម័គ្រចិត្តមកលាតត្រដាងពីជីវិតពិតរបស់លោក ដើម្បីឲ្យទស្សនិកជនបានស្គាល់កាន់តែច្បាស់ ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោកកំពុងតែត្រូវបានទស្សនិកជនចាប់អារម្មណ៍ ច្រើនគួរសម។ លោកបានប្រាប់ថា ការចូលសិល្បៈដំបូងរបស់លោក គឺជារឿងពិបាកខ្លាំងណាស់ ដោយសារតែឪពុកម្ដាយរបស់លោកមិនចង់ឲ្យលោកចូលលេងសិល្បៈនោះទេ ព្រោះគាត់គិតថា អ្នកសិល្បៈមិនមានកំណើតឡើយ។ ម្ដាយឪពុករបស់លោកចង់ឲ្យលោកទៅធ្វើការជាកម្មកររោងចក្រនៅ ភ្នំពេញច្រើនជាង ព្រោះគិតថា ការងារនោះរកប្រាក់កម្រៃបានច្រើនជាង។

លោក សួង ហុន ហៅនាយ តឹង
ឈ្មោះ
|
ថ្ងៃ ខែ ឆ្នាំកំណើត
|
ទីកន្លែងកំណើត
|
ចំនួនបងប្អូន
|
កម្ពស់/ទម្ងន់
|
សួង ហុន
ហៅនាយ តឹង
|
ទី៦ ខែមិថុនា ឆ្នាំ១៩៨១
|
ភូមិព្រៃកញ្ចាន់ ឃុំ ភារីមានជ័យ ស្រុកបសែត ខេត្ត កំពង់ស្ពឺ
|
៧នាក់ ប្រុស៥ ស្រី២
|
កម្ពស់១៦៥.សម
ទម្ងន់៦៥គម
|
ឪពុករបស់លោកមានឈ្មោះ ជុំ អាំ ជាអតីតមេភូមិ ប៉ុន្តែបានអនិច្ចកម្មបាត់ទៅហើយ។ ម្ដាយរបស់លោកឈ្មោះមានឈ្មោះថា សំ ជុំ អាយុ៥៨ឆ្នាំ ជាកសិករ។ លោកបានបញ្ជាក់ថា មូលហេតុដែលលោកមានត្រកូលសួង គឺលោកយកតាមជីតាខាងឪពុករបស់លោកឈ្មោះ សួង អាំ។ នាយតឹងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៥ ជាមួយអ្នកស្រី សុង សុច័ន្ទ ដែលជាអ្នកស្រុកជាមួយគ្នា។ ពេលនេះ ភរិយារបស់លោកមានអាយុ២៨ឆ្នាំហើយ និងធ្វើការជាជាងសំអាងម្នាក់។ បច្ចុប្បន្ន លោកស្នាក់នៅផ្ទះជួលមួយ ជាមួយនឹងភរិយា ព្រមទាំងកូន២នាក់ ប្រុស១ស្រី១ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រវត្តិការសិក្សា
លោកបានឲ្យដឹងថា កាលពីបឋមសិក្សាលោករៀននៅ សាលាបឋមសិក្សា “ទ័ពមានជ័យ” ស្ថិតក្នុង ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋម លោកបានបន្តចូលរៀននៅអនុវិទ្យាល័យទ័ពមានជ័យ ដែលមានទីតាំងជិតសាលាបឋមរបស់លោកដែរ។ ដោយមើលឃើញជីវភាពគ្រួសាររបស់លោកជួបការលំបាកពេក លោកក៏សម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៩តែម្ដងទៅ។
ប្រវត្តិតស៊ូ និងដើមចមក្លាយជាអ្នកសិល្បៈ
លោកបានឲ្យដឹងបន្តថា បើទោះជាគ្រួសាររបស់លោកមានឪពុកជាមេភូមិ ហើយប្រកបរបរជាកសិករ ដីស្រែរបស់លោកពុំមានច្រើននោះទេ ពោលគឺមានសម្រាប់ដាំដុះទុកហូបបានគ្រប់ល្មម។ បងៗ របស់លោកត្រូវរកការងារបន្ថែមដើម្បីជួយផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការងារស្រែនេះ។ ចំណែករូបលោកមិនចេញទៅរកស៊ីឆ្ងាយពីភូមិទេ ដោយគិតថាមិនចង់នៅឆ្ងាយពីម្ដាយឪពុក។ លោកត្រូវបេះត្រួយអំពិល ផ្លែក្រសាំង ឬបន្លែផ្សេងៗ យកទៅលក់នៅផ្សារដើម្បីយកប្រាក់មកទិញសំលៀកបំពាក់ ឬសៀវភៅជាដើម។
នៅឆ្នាំ១៩៩៩ គឺបន្ទាប់ពីឈប់រៀន លោកបានចូលហាត់លេងល្ខោននៅក្នុងវង្សល្ខោន “រស្មីពន្លឺពេជ្រភូមិព្រះកញ្ជាន់” ដែលស្ថិតក្នុងភូមិព្រៃកញ្ជាន់ ឃុំភារីមានជ័យ ស្រុកបសែត ខេត្តកំពង់ស្ពឺ។ លោកបានបញ្ជាក់ថា កាលណោះ ឪពុកម្ដាយរបស់លោកមិនអនុញ្ញាតឲ្យចូលលេងល្ខោននោះទេ ដោយគាត់គិតថា អ្នកសិល្បៈមិនមានកំណើតឡើយ ប្រសិនបើមិនល្បីមានមុខមានមាត់លេចតាមកញ្ចក់ទូរទស្សន៍នោះ។ គាត់ចង់ឲ្យលោកទៅធ្វើការជាកម្មកររោងចក្រនៅភ្នំពេញច្រើនជាង ព្រោះនៅក្នុងស្រុកភូមិរបស់លោក យុវជនដែលមានអាយុស្របាលគ្នា ត្រូវបានឪពុកម្ដាយគេបញ្ជូនឲ្យទៅធ្វើជាកម្មករតាមរោងចក្រនៅ ភ្នំពេញអស់ហើយ។ ប៉ុន្តែលោកបានអង្វរឪពុកម្ដាយរបស់លោក ដោយសុំសម្ដែងសាកល្បងសិន ជាមួយនឹងការសន្យាថា លោកនឹងឈប់មកធ្វើការជាកម្មកររោងចក្រដូចយុវជនឯទៀតដែរ ប្រសិនបើលោកសម្ដែងសិល្បៈមិនកើតទេ។
លោកចាប់ផ្ដើមហាត់បាន ប្រហែល២សប្តាហ៍ ក៏អាចសម្ដែងបានតែម្ដង។ ការសម្ដែងលើកដំបូងរបស់លោកគឺនៅរដូវភ្ជុំបិណ្ឌ ក្នុងវត្ត”ក្អែកទុំ” ដែលស្ថិតក្នុងស្រុកកំណើតរបស់លោកតែម្ដង។ លោកលេងល្ខោន បានប្រហែលជា៨ខែ លោកក៏ចាប់ផ្ដើមហាត់ជំនាញលេងភ្លេងប្រពៃណីមួយបន្ថែមទៀត។ លោកប្រាប់ថា គ្រាន់តែលោកចាប់ផ្ដើមចេញលេងភ្លេងការភ្លាម ក្រុមភ្លេងរបស់លោកទទួលបានការគាំទ្រភ្លែត។ អ្នកស្រុកអ្នកភូមិតែងតែត្រូវការក្រុមភ្លេងរបស់លោកជាប្រចាំ។ លោកអាចនិយាយបានថា កាលណោះ នៅក្នុងស្រុកបសែក និងស្រុកគងពិសី គឺស្ទើរមិនមានវង្សភ្លេងប្រពៃណីណាស៊ីដាច់ក្រុមរបស់លោកឡើយ។ នៅពេលនោះ លោកលេងភ្លេងការផង លោកលេងល្ខោនបាសាក់ផង គឺស្ទើររកថ្ងៃសម្រាកគ្មាន។
នៅឆ្នាំ២០០២ នាយតឹងបានស្គាល់ លោក ឡាំ សឺន ហៅនាយ គ្រោង ដែលកាលណោះ នាយគ្រោងត្រូវបានម្ចាស់ដើមបុណ្យជួលឲ្យលេងក្នុងវង្សល្ខោនរបស់ លោកបណ្ដោះអាសន្ន ក្នុងពិធីបុណ្យមួយ។ ដោយសារតែនាយគ្រោងឃើញពីសមត្ថភាពរបស់លោក នាយគ្រោងក៏ឧស្សាហ៍ហៅលោកលេងជាមួយក្រុមខ្លួននៅតាមបណ្ដាខេត្ត នានាក៏ដូចជានៅភ្នំពេញផងដែរ។
ទស្សនិកជនចាប់ផ្ដើមស្គាល់
លោកបានឲ្យដឹងបន្តទៀតថា ទស្សនិកជនចាប់ផ្តើមស្គាល់លោក គឺនៅឆ្នាំ២០០៦ បន្ទាប់ពីនាយគ្រោងបាននាំលោកមកថតក្នុងកម្មវិធី “ សំណើចអាសាហី ” របស់ស្ថានីយទូរទស្សន៍អប្សរា ដែលកាលណោះ លោកបានថតជាមួយនាយគ្រោង នាយជីវ៉ានស៊ុយ នាយសានម៉ៅ នាយខ្ចិប និង យាយណាង ជាដើម។ នៅឆ្នាំ២០០៧ លោកបានថតរឿងមួយឈ្មោះថា” ខ្លាចអីញោម” និងរឿងអប់រំស្ដីពីជំងឺគ្រុនឈាមគ្រុនចាញ់ផ្សេងទៀត។ បន្ទាប់ពីលោកបានស្គាល់អ្នកកំប្លែងជើងចាស់ជាច្រើននាក់មក នៅឆ្នាំ២០០៨ លោកក៏បានថតឲ្យកម្មវិធិ“ខ្ញុំ និងអ្នក” និងកម្មវិធីមួយចំនួនទៀត ដូចជាកម្មវិធីបរិស្ថាន និងកសិកម្មជាដើម របស់ស្ថានីយទូរទស្សន៍ជាតិ។ នៅឆ្នាំ២០០៩ លោកបានចូលជាសមាជិកក្នុងក្រុមនាយវីតាមីនសេ ហើយក៏បានសម្ដែងជាមួយក្រុមនេះ រហូតមកដល់បច្ចុប្បន្ន។
ការងារចប្ចុប្បន្ន
លោកបានប្រាប់ឲ្យដឹងដែរថា ក្រៅតែពីការងារនៅក្នុងក្រុមកំប្លែងរបស់នាយវីតាមីនសេ នៅតាមកញ្ជាក់ទូរទស្សន៏នានា និងការធ្វើដំណើរទៅសម្ដែងConcertនៅតាមខេត្តម្ដងម្កាល លោកកំពុងតែមមាញឹកច្រើនគូរសមជាមួយនឹងការងារសម្អាងការរបស់លោក នៅឯស្រុកកំណើត។ សម្អាងការនោះ គឺបើកកាលពីឆ្នាំ២០១០ បន្ទាប់ពីលោកចាប់ផ្ដើមមានមុខនៅតាមកញ្ចក់ទូរទស្សន៍។ សម្អាងការរបស់លោកមានឈ្មោះថា “សំអាងការដន្ត្រីនាយតឺង” ដែលនៅក្នុងនោះមានបម្រើសេវាកម្ម តុ រោង ចុងភៅ ភ្លេងប្រពៃណី សម័យ និងការតុបតែងធ្វើមុខកូនកំលោះកូនក្រមុំជាដើម។ លោកថា អាជីវកម្មមួយនេះគឺកើតចេញពីញើសឈាមក្នុងវិស័យសិល្បៈរបស់លោក ផ្ទាល់ គួបផ្សំនឹងប្រាក់កាស់ ដែលភរិយារបស់លោករកបានខ្លះ។ លោកបានឲ្យដឹងថា បន្ទាប់ពីលោកបានបើកសម្អាងការនេះមក គឺមានអតិថិជនច្រើនគួរសមមកជួល ហើយកំពុងតែដំណើរការល្អណាស់។


នាយ តឹង និងនាយ វីតាមីនសេ

នាយ តឹង និងយាយ ណាង


នាយ តឹង និងសមាជិកក្នុងក្រុមនាយវីតាមីនសេ
គោលបំណងទៅថ្ងៃអនាគតលោកបានប្រាប់ថា លោកមិនមានជំនាញអ្វីក្រៅតែពីសិល្បៈនោះទេ ព្រោះលោកមិនបានរៀនច្រើនឡើយ ហេតុនេះគឺលោកមានតែសិល្បៈមួយមុខប៉ុណ្ណោះ។ លោកថា លោកនឹងនៅតែបន្តអាជីពមួយនេះរហូតដល់ទឹកចុងក្រោយតែម្ដង សំខាន់ឲ្យតែមានទស្សនិជនគាំទ្រ។ ចំណែកការងាររកស៊ីរបស់លោកវិញ ទៅថ្ងៃខាងមុខ លោកមានបំណងចង់ពង្រើកសម្អាងការរបស់ខ្លួនឲ្យបានធំជាងនេះ ព្រោះបច្ចុប្បន្នសម្អាងការនេះមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ។ ប្រសិនបើមានលទ្ធិភាព លោកចង់ពង្រីកសាខាមួយទៀតនៅភ្នំពេញ៕
ប្រភព sabay
Post a Comment