Home » , , » ចង់​សាក​ដាំ​ឪឡឹក​ជ្រុង​ទេ?

ចង់​សាក​ដាំ​ឪឡឹក​ជ្រុង​ទេ?

Written By Unknown on Wednesday, March 27, 2013 | 27.3.13

ការ​ដាំដុះ​ដំណាំ​បៃតង​ តិច​តួច ឬ​ផ្កា​ចម្រុះ​ពណ៌​ក្រអូប​សាយ​ភាយ​នៅ​សួន​ជុំវិញ​ផ្ទះ ប្រាកដ​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ ប្រសិន​បើ​អ្នក​សាកល្បង​ដាំ​ដំណាំ​ប្លែក​បន្តិច នោះ​អ្នក​កាន់​តែ​សប្បាយ​ចិត្ត​អន្ទះសា​ចាំ​មើល​ផល​ដំណាំ។
ដូច្នេះ Sabay សូម​បង្ហាញ​វិធីសាស្ត្រ​ងាយៗ​ក្នុង​ការ​ដាំ​ឪឡឹក​ជ្រុង​សម្រាប់​កម្សាន្ត និង​អាច​ទទួល​បាន ដែល​ជា​ទូទៅ​ផ្លែ​នេះ​មាន​រាង​មូល និង​ទ្រវែង​តែ​ប៉ុណ្ណោះ។
១. ជ្រើសរើស​ប្រអប់
ដើម្បី ​បាន​ឪឡឹក​រាង​ជ្រុង អ្នក​ត្រូវ​ដាក់​ផ្លែ (ក្ដឹប) នៅ​ក្នុង​ប្រអប់​ជ្រុង។ អីចឹង អ្នក​ត្រូវ​ជ្រើសរើស​ប្រអប់​ដែល​មាន​ទំហំ​តាម​ចិត្ត​ចង់​បាន​របស់​អ្នក ព្រោះ​ថា ផ្លែ​ឪឡឹក​នឹង​ត្រូវ​រីក​ធំធាត់​តាម​ទំហំ​របស់​ប្រអប់​នោះ។ ការ​រចនា​ប្រអប់ អ្នក​ត្រូវ​ទុក​គន្លឹះ​ផ្គុំ​បិទ​បើក ដើម្បី​ងាយ​ស្រួល​នៅ​ពេល​ប្រមូល​ផល និង​ទុក​ប្រើ​ថ្ងៃ​ក្រោយ​ទៀត និង​ធានា​ថា ប្រអប់​នោះ មាន​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់គ្រាន់​សម្រាប់​សុខភាព​ផ្លែ។
២. ដាក់​ក្ដឹប​ក្នុង​ប្រអប់
ពេល ​ដើម​ឪឡឹក​ចាប់​ផ្ដើម​ចេញ​ក្ដឹប​ល្មម​គួរ​សម អ្នក​អាច​ដាក់​ក្ដឹប​នោះ​ក្នុង​ប្រអប់ ដោយ​ប៉ះ និង​រៀប​ចំ​ដើម​វា​ឲ្យ​ប្រយ័ត្ន​ប្រយែង ក្រែង​លោ​ងាប់​ដើម។ ផ្លែ​នឹង​រីក​លូតលាស់ និង​មាន​រាង​ទៅ​តាម​ប្រអប់​ដែល​អ្នក​បាន​កំណត់។
៣. ស្រោច​ទឹក
ដំណើរ ​ការ​ស្រោច​ទឹក​ និង​ប្រើ​ជី ប្រព្រឹត្ត​ទៅ​តាម​ធម្មតា។ អ្នក​ត្រូវ​ធានា​ថា ផ្លែ​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់។ ពេល​ស្រោច​ទឹក​យូរៗ​ទៅ ប្រអប់​ខ្លះ​អាច​ខូច អីចឹង​អ្នក​ត្រូវ​មាន​ប្រអប់​ថ្មី​ត្រៀម​ទុក​ដូរ។
៤. ប្រមូល​ផល
ពេល ​ដែល​ផ្លែ​មាន​រាង​ដូច​អ្នក​ចង់​បាន និង​ជិត​ទុំ អ្នក​អាច​ដោះ​ប្រអប់​ចេញ និង​ត្រៀម​ប្រមូល​ផល។ ធានា​ថា អ្នក​នឹង​សប្បាយ​ចិត្ត​នឹង​ផ្លែ​ឪឡឹក​ជ្រុង​ថ្មី​មួយ​នេះ​ជា​មិន​ខាន។ អូ! កុំ​បារម្ភ​ណា៎! ផ្លែ​នេះ អាច​ទទួល​ទាន​បាន​ជា​ធម្មតា​ទេ។
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea