សួស្ដី ​បង​ sabay ​និង​មិត្ត​ភក្ដិ​ទាំង​អស់​ ដែល​តែង​តែគាំទ្រ​គេហទំព័រមួយ​នេះ! ​លើក​នេះ​ជា​លើក​​ទី​បី​ហើយ​ ដែល​ខ្ញុំ​បាន​ផ្ញើ​អត្ថ​បទ​ទៅ​កាន់​ sabay​​​ ហើយ​អត្ថ​បទ​របស់​ខ្ញុំ​ចុង​ក្រោយ​គឺ​​មាន​ចំណង​ជើង​ថា​ តើ​ខ្ញុំ​ជា​នារី​ល្ងើ​ស្មោះ​ស្នេហ៍​មែន​ទេ?
ខ្ញុំ​សូម​អរគុណ​ដល់​បង​ៗ ​និង​មិត្តភក្កិ​ទាំង​អស់​ ​ដែល​បាន​ផ្ដល់​ជា​មតិយោបល់​ ​និង​ផ្ដល់​ជា​កម្លាំង​ចិត្ត ឲ្យ​ខ្ញុំ​ដើម្បី​ ​ឈប់​គិត​និង​ចាប់​ផ្ដើម​នូវ​អ្វី​ ដែល​ថ្មីៗ​។​ ពេល​នេះ​ខ្ញុំ​អាច​ជម្នះ​នូវ​ឧបសគ្គ​បាន​ហើយ។​​

ក៏ ​ប៉ុន្តែ​ស្រាប់​តែ​​ព្រឹក​មិញ​នេះ​ ​ខ្ញុំ​បាន​ទទួល​សារ​មួយ​ ​តាម​ប្រព័ន្ធ​ផ្ញើ​សារ​អេឡិច​ត្រូ​និច​ ពី​គូរ​ដណ្ដឹង​របស់​បុរស​ម្នាក់​​​នោះ​។ ​គេ​បាន​និយាយ​ថា​ ​កុំ​ព្យាយាម​ទាក់​ទង​ទៅ​គាត់​ទៀត។ ពេល​ខ្ញុំ​ទទួល​បាន​សារ​នោះ​ហើយ​ ​ខ្ញុំ​ឆ្ងល់​ណាស់ ​ហេតុ​អី​បាន​ជា​គេ​ ​ផ្ញើ​មក​ខ្ញុំ​​? ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ ព្រោះ​ចាប់​តាំង​ពី​មាន​រឿង​នោះ​មក​ ​ខ្ញុំ​បាន​លុប​លេខ​ទូរស័ព្ទ​ ​របស់​ម្នាក់​នោះ​បាត់​ទៅ​ហើយ​ ធ្វើ​ម៉េច​ខ្ញុំ​អាច​ទាក់​ទង​ទៅ​គេ​ទៅ​​? ​ តាម​ខ្ញុំ​ចាំ​បាន​ ​ពេល​គាត់​ត្រលប់​មក​ស្រុក​ខ្មែរ​ ​បង​ប្រុស​​​បាន​ Add​friend ជាមួយ​ខ្ញុំ​តាម​ប្រព័ន្ធ​ ​Facebook​ ​ហើយ​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ ​និង​មាន​រូប​ភាព​ជា​ច្រើន​ ដែល​ អត្ថន័យ​ទាំង​នោះ​គឺ​​​ឆ្លុះ​បញ្ចាំង​ពី​ស្នេហា​។
​ខ្ញុំ​ក៏​មិន​ដឹង​ថា​បង​ប្រុស​គេ​ចង់​មាន​ន័យ​ថា​ម៉េច​ដែរ​ ​ព្រោះ​ខ្ញុំ​មិន​ដែល​ ទៅ​ខ្វល់​ជា​មួយ​នឹង​រឿង​ទាំង​នោះ​ ​ហើយ​ខ្ញុំ​តែង​ តែ​​សួរ​គាត់​ហេតុ​អី​បាន​ជា​ផ្ញើ​រូប​ឲ្យ​ខ្ញុំ​ច្រើន​យ៉ាង​នេះ​។ គាត់​មិន​បាន​ ​ឆ្លើយ​តប​នោះ​ទេ​ ​គ្រាន់​តែ​ផ្ញើ​រូប​មួយ​ចុង​ក្រោយ​ ​ក្នុង​នោះ​សរសេរ​ថា ​“I ​know​… ​I ​click​ like​ you​ but​ you​ click​ like​ him​, ​I ​chat​ ​to ​you ​but​ ​you ​chat​ to ​him, I try to meet you but you try to leave me. L Can’t like before… Pel nis bong deng tha bong os Latpheap tam sro lanh oun mdong teat nus te”. ​ខ្ញុំ​បាន​សួរ​បញ្ជាក់​ថា​ ​ខ្ញុំ​មិន​ ដែល​មាន​ទំនាក់​ទំនង​អី​ជាមួយ​ទេ​! តើ​ចង់​មាន​ន័យ​យ៉ាង​ម៉េច​​? ​មាន​តែ​ពាក្យ​ថា​សុំទោស​គ្រប់​យ៉ាង​ ​ដែល​បង​ប្រុស​របស់​គេ​ឆ្លើយ​តប​ ​ហើយ​ក៏​លែង​មាន​ អី​ទៀត​ដែរ​។​ ​បង​ប្រុស​របស់​គេ​ក៏​បាន​ ​unfriend​ ជាមួយ​ខ្ញុំ​ទៅ​។ តាម​អារម្មណ៍​របស់​ខ្ញុំ​គឺ​មិន​មែន​បង​ប្រុស​របស់​គេ​អ្នក​ ​ផ្ញើ​មក​ខ្ញុំ​នោះ​ទេ​ ​ពី​ព្រោះ​មិន​ ដែល​ស្គាល់​គ្នា​ពី​មុន​មក​ដែរ​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ក៏​មិន​ ដែល​មាន​អ្វី​ ដែល​ជា​ការ​​ទាក់​ទង​អ្វី​ទៀត​នោះ​ដែរ​។​
ប្រសិន​បើ​នារី​ម្នាក់​នោះ​បាន​អាន​អត្ថបទ​នេះ ​នាង​នឹង​បាន​ដឹង​ថា​ ​តើ​ខាង​ណា​ទាក់​ទង​ខាង​ណា​​? សូម​ផ្ដាំ​ផ្ញើ​ផង​ថា​ ​ពី​មុន​គេ​ធ្លាប់​ធ្វើ​បែប​ណា​ ​​គេ​ក៏​នៅ​តែ​អាច​ធ្វើ​បែប​នោះ​ម្ដង​ទៀត​ នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។​​ ព្រោះ​វា​មិន​មែន​ជា​លើក​ទី​១ ​ដែល​គេ​ធ្វើ​ដាក់​នាង​នោះ​ទេ​។​
ពេល​នេះ​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្ងង់​​ទៀត​នោះ​ទេ‌!​ ​អ្នក​ដែល​ល្ងង់​គឺ​ជា​មនុស្ស​ ដែល​សុខ​ចិត្ត​ឲ្យ​គេ ​កុហក​ម្ដង​ហើយ​ម្ដង​ទៀត។ ​
ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​បងសប្បាយsabay ​ម្ដង​ទៀត​ ​និង​សូម​ជូន​ពរ​បង​ជម្នះ​ឧបសគ្គ​គ្រប់​យ៉ាង​ ហើយ​ជោគជ័យ​គ្រប់​ពេល​វេលា។​
ពី​ខ្ញុំ​នារី​ល្ងើ​ ស្មោះ​ស្នេហ៍ !!!​
តើ​មិត្តយុវវ័យ​យល់​យ៉ាង​ម៉េច​ដែរ​ ចំពោះ​ការ​សម្រេច​ចិត្ត​បែប​នេះ?
ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​វិបត្តិ​ស្នេហា​​ស្រដៀង​នេះ​ ឬ​ស្នេហា​ជោគជ័យ ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ពិសោធន៍ ឬ​ជួយ​​ជា​យោបល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​​ជីវិត សូម​ផ្ញើ​អត្ថបទ​រឿង​របស់​​​​​​​​​​​​​​​​​អ្នក​មក​កាន់​ Sabay តាម​រយៈ​ may.soklim@cidc.com.kh ។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៧៩២ ១៥១ ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការ​សរសេរ​រៀប​រាប់​​រឿង​របស់​​ខ្លួន។ Sabay នឹង​សរសេរ​​​ចុះ​​ផ្សាយ​​ជូន។ ​​