Home » , , , » Kagawa អាច​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ពេល​ជួប Real

Kagawa អាច​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ពេល​ជួប Real

Written By Unknown on Monday, March 4, 2013 | 4.3.13

130305_28a
Kagawa របស់ Man United អប​អរ ក្រោយ​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​នៅ​ពេល​ជួប Norwich City​​​។ AFP
ក្រុង មេនឆេស្ទ័រ: អ្នក​កាសែត​របស់​ជប៉ុន​មួយ​ក្រុម កំពុង​តែ​តាំង​លំនៅ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង Manchester ដើម្បី​បំពេញ​ការ​ងារ​ផ្សាយ​ផ្ទាល់​ជា​អាជីព​របស់​ពួក​គេ​ទាក់​ទង​នឹង​ កីឡាករ Shinji Kagawa​។ កាល​ពី​ថ្ងៃ​សៅរ៍ ពួក​គេ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​ទាក់​ទង​នឹង​កីឡាករ​រូប​ នេះ​។
វា​គឺ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៩ នៅ​ពេល Kagawa ដែល​កាល​នោះ​លេង​ឲ្យ​ក្រុម Cerezo Osaka ក្នុង​ពេល​ពួក​គេ​ជាមួយ​នឹង Mito HollyHock បាន​អបអរ​គ្រាប់​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​តែ​ម្នាក់​ឯង ប៉ុន្តែ​ស្ទើរ​តែ​រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​មក រូប​គេ​ធ្វើ​បាន​ម្តង​ទៀត​ក្នុង​នាម​ជា​កីឡាករ​របស់​ក្រុម Manchester United ដើម្បី​នាំ​ឲ្យ​មាន​ភាព​កាន់​តែ​អស្ចារ្យ​បន្ថែម​ទៀត​នៅ​ក្នុង​អាជីព​របស់​ គេ​។
ខណៈ​ដែល​ក្លាយ​ជា​កីឡាករ​អាស៊ី​ទី១​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​ ក្នុង​មួយ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខ្សែ​បម្រើ​អន្តរជាតិ​ជប៉ុន​រូប​នេះ​បាន​បង្ហាញ​នូវ​ទេព​កោសល្យ​ដ៏​គួរ​ឲ្យ​ ចាប់​អារម្មណ៍​សម្រាប់​ការ​បញ្ចូល​ឈ្មោះ​របស់​គេ​ក្នុង​ជម្រើស​ទាំង​១១​នាក់ ​ដំបូង​របស់​លោក Alex Ferguson សម្រាប់​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រាត្រី​នេះ​ជាមួយ​នឹង​ក្រុម Real Madrid នៅ​ឯ​កីឡ​ដ្ឋាន Old Trafford​។
ខ្សែ​បម្រើ Michael Carrick បាន​ព្រមាន​ថា Man United ត្រូវ​តែ «​លេង​ការ​ប្រកួត​ពេញ​លេញ​មួយ» នៅ​ពេល​ជួប​ជាមួយ​នឹង​គូ​ប្រជែង​ដែល​ធ្វើ​ការ​វាយ​សម្រុក​ដ៏​ខ្លាំង​ក្លា ហើយ Kagawa ដែល​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន (ស្មើ​នឹង​១៨​លាន​ដុល្លារ​អាមេរិក) ពី​ក្លិប Borussia Dortmund ក៏​សង្ឃឹម​ថា នឹង​ជួយ​ពួក​គេ​ធ្វើ​ដូច្នោះ​ផង​ដែរ​។
Kagawa បាន​ឲ្យ​ដឹង​ថា៖ «គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បី​គ្រាប់​របស់​ខ្ញុំ​នឹង​ក្លាយ​ជា​ព័ត៌មាន​ដ៏ ​ធំ​មួយ​ក្នុង​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​ពួក​គេ​ពិត​ជា​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ចំពោះ​ការ​ប្រកួត​ ជាមួយ Real Madrid ដែល​នោះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​មាន​បំណង​ផង​ដែរ​»។
ស្រប​ពេល​ដែល​ការ​រង​របួស​ក​ជើង​របស់​ខ្សែ​ការពារ Phil Jones ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​ក្នុង​ពេល​ជួប​ជាមួយ​នឹង​ក្រុម​របស់​លោក Jose Mourinho កីឡាករ Kagawa អាច​នឹង​ត្រូវ​បាន​ផ្តល់​នូវ​ឱកាស​នេះ​ដើម្បី​បំពេញ​បំណង​របស់​គេ​។
នៅ​ក្នុង​ខណៈ​នោះ​ផង​ដែរ Ryan Giggs ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ឈាន​ទៅ​ភាព​អស្ចារ្យ​មួយ​ទៀត​ក្នុង​អាជីព ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​របស់​គេ​នៅ​ពេល​ដែល​គេ​ត្រូវ​បាន​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​១.០០០​របស់​គេ​ក្នុង​កីឡា​បាល់​ទាត់​កម្រិត​ ខ្ពស់​។
ខ្សែ​បម្រើ​ចាស់​វស្សា​សញ្ជាតិ​វេលស៍​រូប​នេះ បាន​ធ្វើ​ឲ្យ​ការ​បង្ហាញ​ខ្លួន​សរុប​របស់​គេ​កើន​ដល់​៩៩៩​ដង​កាល​ពី​ខែ​មុន​ ជាមួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី​១​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ ជម្នះ​នៅ​លើ​ទឹក​ដី QPR និង​ដើម្បី​ធ្វើ​ឲ្យ Man United នាំ​មុខ​ដាច់​យ៉ាង​ឆ្ងាយ​នៅ​លើ​កំពូល​តារាង Premier League​៕ The Guardian & AFP/IS
កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ
Man United v Real Madrid
(លទ្ធផល​ជើង​ទី​១ 1-1) - ម៉ោង​2:45​ទៀប​ភ្លឺ
បី​ប្រកួត​ចុង​ក្រោយ​របស់ Man Utd ឈ្នះ​ទាំង​៣
បី​ប្រកួត​របស់ Real Madrid ឈ្នះ​ទាំង​៣​លើក
ជំនួប​ពីរ​លើក​ចុង​ក្រោយ
23/04/03 Man United 4 - 3 Real Madrid
08/04/03 Real Madrid 3 - 1 Man United
Borussia Dortmund v Shakhtar Donetsk
(ជើង​ទី​១ 2-2) - ម៉ោង​2:45​ទៀប​ភ្លឺ
ជំនួប​ពីរ​លើក​ចុង​ក្រោយ​
បី​ប្រកួត​របស់ Dortmund ឈ្នះ​១ ចាញ់​១ ស្មើ​១
បី​ប្រកួត​របស់ Shakhtar ឈ្នះ​២ ចាញ់​១
ជំនួប​បី​លើក​ចុង​ក្រោយ
21/08/01 Dortmund 3 - 1 Shakhtar
07/08/01 Shakhtar 0 - 2 Dortmund
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea