
ពិធីចុះហត្ថលេខារវាងលោក ស៊ន សុខណា និងTsutsui Osamu កាលពីថ្ងៃចន្ទ ។ រូបថត សហការី
កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញរវាងលោក Tsutsui Osamu និងលោក ស៊ន សុខណា ប្រធានក្រុមហ៊ុនសូណាត្រា គ្រុប។ លោក Osamu ដែលជាប្រធានក្រុមហ៊ុនWakyo Sokai Limited តំណាងសមាគមវិនិយោគិនជប៉ុននៅបរទេសកំពុងធ្វើពាណិជ្ជកម្មក្នុងប្រទេស ចិន វៀតណាម និងតាមបណ្ដាប្រទេសផ្សេងៗទៀតក្រៅប្រទេសជប៉ុន។
លោក ស៊ន សុខណា អតីតមន្រ្តីរបស់ក្រុមហ៊ុនសូគីម៉ិចហើយពេលនេះជាប្រធានក្រុមហ៊ុន មូលបត្រសូណាត្រាព្រមទាំងជាស្ថាបនិករបស់វិទ្យាស្ថានហិរញ្ញវត្ថុ កម្ពុជានិងជាម្ចាស់ភោជនីយដ្ឋាននិងគម្រោងអចលនទ្រព្យបាននិយាយថា លោកមានអ្នកវិនិយោគជប៉ុន១០នាក់ដែលបានសន្យាសាងសង់រោងចក្រ សម្រាប់ដំណាក់កាលទីមួយនៃគម្រោងប៉ុន្តែនឹងស្វែងរកការសន្យាពី វិនិយោគិនសរុប២៥ នាក់មុនពេលគម្រោងនេះចាប់ផ្ដើម។ លោកគិតថា មានអ្នកវិនិយោគ១៥នាក់នឹងចូលមកនៅពេលដែលគណៈប្រតិភូជប៉ុនជូន ដំណឹងដល់សមាជិកដទៃទៀតក្នុងសមាគមរបស់ពួកគេអំពីគម្រោងតំបន់ សេដ្ឋកច្ចពិសេសនៅខេត្តព្រៃវែងនេះ។
លោកបន្តថាគំនិតប្រើដីស្ថានីយសាឡាងចេញមកពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានឃើញឱកាសដើម្បីទាក់ទាញ វិនិយោគិនសម្រាប់ប្រជាជនក្រីក្រនៅព្រៃវែង។លោកថ្លែងថា៖ «លោកឧបនាយករដ្ឋមន្រ្តី ស ខេងគិតថាព្រៃវែង មិនមានសកម្មភាពសេដ្ឋកិច្ចហើយប្រជាជនតែងតែទៅរកការងារធ្វើក្រៅ ស្រុក។ពួកគេត្រូវការនាំអង្ករនិងកៅស៊ូចេញហើយនិងរបស់ផ្សេងទៀត »។ លោកបន្ថែមថាការវិនិយោគដំបូងនឹងចំណាយប្រាក់ប្រហែល១០លានដុល្លារ។
ក្រុមហ៊ុន សូណាត្រា គ្រុបជាអ្នកអភិវឌ្ឍគម្រោងនេះ។ លោកបន្តថា៖ «គោលបំណងនៃពិធីចុះហត្ថលេខានៅព្រឹកនេះគឺដើម្បីប្រមូលប្រាក់ពី វិនិយោគិនដទៃទៀត។ ក្រុមហ៊ុនក្នុងស្រុករបស់ជប៉ុនមួយចំនួនមានចំណាប់អារម្មណ៍សហ ប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នេះ»។ លោក ស៊ន សុខណា និយាយថារដ្ឋាភិបាលបានអនុម័តគម្រោងនេះហើយឯកសារនិងផែនការកំពុង ត្រូវបានពិនិត្យឡើងវិញនៅCDC៕ PB
Post a Comment