Home » , , » Wenger ត្រៀម​លុយ​៨០លាន​ផោន​ ទិញ Falcao

Wenger ត្រៀម​លុយ​៨០លាន​ផោន​ ទិញ Falcao

Written By Unknown on Saturday, February 23, 2013 | 23.2.13

លោក Arsene Wenger បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal អាច​ចាយ​លុយ​៨០លាន​ផោន ដើម្បី​ទិញ​កីឡាករ​ Radamel Falcao ខណៈ​ក្លិប​ចង់​កែប្រែ​គោលនយោបាយ​ត្បិតត្បៀត​​ចំណាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
អ្នក​ចាត់​ការ​ ដែល​កំពុង​ស្ថិត​ក្នុង​សម្ពាធ​ពី​អ្នក​គាំទ្រ ក្រោយ​ពី​ខកខាន​បាន​ពាន​ជា​យូរ និង​ជា​ពិសេស​គឺ​ក្រោយ​ពី​ទទួល​លទ្ធផល​មិន​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ ក្រោយ​នេះ រំពឹង​​ថា​នឹង​អាច​ទទួល​ខ្ទង់​ចំណាយ​ធំ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។
Falcao (ឆ្វេង)
លោក​បាន​បញ្ជាក់​ថា Arsenal អាច​ផ្ដល់​​​តម្លៃ​ខ្លួន​​​ចំនួន​៤០លាន​ផោន​ ប្រសិន​បើ​ Atletico Madrid យល់​ព្រម​លក់ ហើយ​អាច​នឹង​ផ្ដល់​ប្រាក់​បៀវត្ស​ដល់​កីឡាករ​វ័យ​២៧ឆ្នាំ​រូប​នេះ ចំនួន​៤០លាន​ផោន​ថែម​ទៀត។
អ្នក​ចាត់​ ការ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា៖ “យើង​អាច​ធ្វើ​បាន (ទិញ Falcao)។ ប្រសិន​បើ​យើង​រក​ឃើញ​កំពូល​កីឡាករ​ដែល​មាន​គុណភាព យើង​នឹង​ទិញ​ពួក​គេ។ យើង​នឹង​ខ្លាំង​ជាង​នេះ ប្រសិន​បើ​យើង​អាច​ចំណាយ​លុយ​។ តាម​ពិត​ទៅ យើង​ចង់​ចាយ​លុយ​ តាំង​ពី​ថ្ងៃ​គ្រីស្ដម៉ាស់​ឯ​ណោះ តែ​ពេល​នោះ យើង​មិន​អាច​រក​កីឡាករ​ដែល​យើង​ចង់​បាន”។
កាំភ្លើង​ធំ​​ខកខាន​លើក​ពាន​ណា​មួយ​ ចាប់​តាំង​ពី​ឈ្នះ FA Cup ឆ្នាំ​២០០៥​មក​ម្ល៉េះ ពោល​គឺ​អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ។
ប្រិយមិត្ត ​សាក​ទាយ​ល​មើល៍ ថា​តើ Arsenal អាច​ទិញ​ Falcao បាន​ឬ​អត់ ខណៈ​ក្រុម​ខ្លាំង​ផ្សេង​ទៀត​ ដូច​ជា Man City ជា​ដើម​នោះ សុទ្ធ​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​នេះ​ដូច​គ្នា​នោះ?
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea