Home » , , » កំពូល​តារាង ប៉ះ​បាត​តារាង យ៉ាង​ណា​ដែរ?

កំពូល​តារាង ប៉ះ​បាត​តារាង យ៉ាង​ណា​ដែរ?

Written By Unknown on Saturday, February 23, 2013 | 23.2.13

ក្រុម​កំពូល​តារាង BPL បិសាច​ក្រហម Manchester United នឹង​ត្រូវ​ទៅ​សួរសុខទុក្ខ​ក្រុម​បាត​តារាង QPR នៅ​ម៉ោង​១០​យប់​នេះ។ តើ​ក្រុម​​​​មួយ​នេះ អាច​បង្កើន​គម្លាត​ពិន្ទុ​នាំ​មុខ​ក្រុម​​មេឃ​ខៀវ​ដល់​១២​ពិន្ទុ​បាន​ឬ​យ៉ាង​ណា ខណៈ QPR មិន​ដែល​ឈ្នះ​ខ្លួន​​នោះ​ឡើយ​ គិត​តាំង​ពី​ឆ្នាំ​១៩៩២​មក?
ព័ត៌មាន​ក្រុម​
ក្រុម​ម្ចាស់​ផ្ទះ​របស់​លោក Harry Redknapp នឹង​ត្រូវ​លេង​ដោយ​គ្មាន Jose Bosingwa (របួស​ខ្នង) និង Andrew Johnson (របួស​ជង្គង់) នោះ​ទេ។ យ៉ាង​ណា​ក្ដី កីឡាករ​របួស​មួយ​ចំនួន​ទៀត សុទ្ធ​តែ​រំពឹង​នឹង​អាច​ចូល​លេង​វិញ​បាន ដូច​ជា Junior Hoilett, Julio Cesar និង Loic Remy ជា​ដើម។ Bobby Zamora អាច​នឹង​ចូល​លេង​ជម្រើស​ដំបូង​វិញ ក្រោយ​ពី​អង្គុយ​កៅអី​បម្រុង​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ។
ចំណែក​ក្រុម​ភ្ញៀវ​វិញ នឹង​អវត្តមាន​កីឡាករ Paul Scholes (របួស​ជង្គង់) Wayne Rooney (បញ្ហា​សុខ​ភាព) និង​ Phil Jones (របួស​ក​ជើង)។
Nani និងChicharito អាច​នឹង​ចូល​ក្នុង​ជម្រើស​ដំបូង​របស់​លោក Ferguson បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​​នា​ការ​ប្រកួត​ទល់​នឹង​ក្រុម Reading​ ខណៈ​ Rio Ferdinand ក៏​នឹង​មិន​បាត់​មុខ​ក្នុង​តំបន់​ការពារ​នោះ​ដែរ។
Man Utd ប៉ះ QPR នា​ពេល​កន្លង​មក​
ការ​ពិត​នៃ​ការ​ប្រកួត
ក្រុម ​បាត​តារាង QPR កំពុង​​មាន​ពិន្ទុ​​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Man Utd ៤៨​ពិន្ទុ ហើយ​មិន​ធ្លាប់​ឈ្នះ​ Man Utd នោះ​ឡើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក។
ក្រុម ​របស់​លោក Harry Redknapp មិន​ស្គាល់​ជាតិ​ឈ្នះ​នោះ​ទេ​ក្នុង​៥​ប្រកួត​ចុង​ក្រោយ ពោល​គឺ​ស្មើ​៣ និង​ចាញ់​២ ដោយ​ចុង​ក្រោយ​គឺ​ចាញ់ Swansea ៤-១។
​ Manchester United មិន​ដែល​ចាញ់​សោះ​​ក្នុង​១៤​ប្រកួត​ចុង​ក្រោយ​ក្នុង​លីក។ ការ​ចាញ់​ក្នុង​លីក​ចុង​ក្រោយ​របស់​ក្រុម​នេះ គឺ​ចាញ់ Norwich City កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។
លទ្ធផល​៥​ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​ពីរ
QPRManchester United
០៩/០២/២០១៣ Swansea -QPR (BPL)១៩/០២/២០១៣ Man Utd -Reading (FA Cup)
០២/០២/២០១៣ QPR -Norwich (BPL)១៤/០២/២០១៣ Real Madrid -Man Utd (Champions League)
៣០/០១/២០១៣ QPR -Man City (BPL)១០/០២/២០១៣ Man Utd -Everton (BPL)
២៦/០១/២០១៣ QPR -Milton Keynes Dons (FA Cup)០៣/០២/២០១៣ Fulham -Man Utd (BPL)
១៩/០១/២០១៣ West Ham -QPR (BPL)៣១/០១/២០១៣ Man Utd -Southampton (BPL)
ជំនួប​៥​ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​ពីរ
២៤/១១/២០១២ Man Utd -QPR (BPL)
០៨/០៤/២០១២ Man Utd -QPR (BPL)
១៨/១២/២០១១ QPR -Man Utd (BPL)
១២/១១/២០០៨ Man Utd -QPR (League Cup)
១៦/០៣/១៩៩៦ QPR -Man Utd (BPL)
ព្យាករណ៍​របស់ Sabay៖ QPR ១-២ Man Utd
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea