ជួបហេតុការណ៍គិតស្មានមិនដល់ថ្មីៗនេះ តារាចម្រៀងលើកពានអាណាចក្រតារាផ្នែកចម្រៀងប្រជាប្រិយភាពកញ្ញា សុខ ពិសី បានទ្រហោយំ ក្នុងពេលខ្លួនត្រូវស្ថិតក្នុងអារម្មណ៍យល់ខុសរបស់ទស្សនិកជន។
ការ ទ្រហោយំនេះ ដោយសារតែ សុខ ពិសី យល់ថា ខ្លួនត្រូវបានទស្សនិកជនភ័ន្តច្រឡំថា នាងបានទៅសម្ងំកែកុនសម្ផស្សមើលលែងចង់ស្គាល់ ស្របពេលក៏មានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយផង
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូប នេះ បញ្ជាក់បន្តថា ពីមុននាងធាត់ ប៉ុន្តែក្រោយផ្អាកសិល្បៈមួយរយៈហើយប្រឡូកចូលមកវិញនាងស្រក ទម្ងន់។ ទន្ទឹមនឹងការប្រឡូកចូលសិល្បៈឡើងវិញនេះ នាងបានប្រឹងប្រែងតុបតែងខ្លួនប្លែកៗដើម្បីទទួលបានការចាប់ អារម្មណ៍ពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យដោយមិនបានគិតថា មានការរិះគន់ និងយល់ច្រឡំបែបនេះទេ។
កញ្ញា សុខ ពិសី បាន បញ្ជាក់បន្តទៀតថាមុនប្រឡូកចូលសិល្បៈវិញនាងបានមើលអ៊ីនធឺណិតជា ច្រើនទាក់ទងទៅនឹងការតុបតែងខ្លួន និងការធ្វើម៉ូដសក់។ ម្យ៉ាងទៀតក៏មានការស្នើសុំពីសំណាក់ក្រុម Fan ដែលជាអ្នកគាំទ្រគាំទ្រខ្លួនផងដែរដោយតម្រូវឱ្យនាងធ្វើខ្លួន ឱ្យប្លែកពេលត្រឡប់ចូលសិល្បៈវិញ។ ដូច្នេះហើយទើបកញ្ញាធ្វើសក់បែបនេះស្របពេលដែលនាងស្រកទម្ងន់ផង ដែរ។
តារារូបនេះបានឱ្យដឹងបន្ថែមទៀតថានាងគ្មានពេលទៅកែ សម្ផស្សអ្វីនោះទេ ព្រោះមួយថ្ងៃៗរវល់ការងាររកស៊ី ជាពិសេសការថតបទចម្រៀង។ ម្យ៉ាងបើទោះជានាងទៅកែសម្ផស្ស ក៏មិនធ្វើដូច្នេះដែរ គឺធ្វើឱ្យស្អាតដោយមិនឱ្យមានការរិះគន់នោះទេ។
ទោះជាយ៉ាងណាក៏ដោយកញ្ញា សុខ ពិសី បាននិយាយថានាងមិនអាចតម្រូវទៅតាមចិត្តទស្សនិកជនមួយរយភាគរយបាន ដែរចំពោះការតុបតែងខ្លួននេះ តែអ្វីដែលនាងធ្វើនេះគឺតម្រូវទៅតាមការចង់បានរបស់មិត្ត យុវវ័យតែប៉ុណ្ណោះ។
កញ្ញា សុខ ពិសី មាន រឿងអាស្រូវជាច្រើនមុនពេលមិនទាន់ប្រឡូកចូលសិល្បៈទាក់ទងទៅនឹង រឿងមានកូនជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែពេលនេះបានស្ងប់ស្ងាត់ទៅវិញក្រោយនាងចេញមុខបកស្រាយចំពោះ មហាជន។
ការ ទ្រហោយំនេះ ដោយសារតែ សុខ ពិសី យល់ថា ខ្លួនត្រូវបានទស្សនិកជនភ័ន្តច្រឡំថា នាងបានទៅសម្ងំកែកុនសម្ផស្សមើលលែងចង់ស្គាល់ ស្របពេលក៏មានសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយផង

សុខ ពិសី ផ្ដល់បទសម្ភាសន៍កាលពីព្រះរាជពិធីដង្ហែព្រះបរមសពសម្ដេចតា
ទូរស័ព្ទមកកាន់ក្រុមការងារ sabay ទាំងយំខ្សឹកខ្សួលផង កញ្ញា សុខ ពិសី បាន
បដិសេធ
និងច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះដោយក្នុងនោះនាងបានអះអាង
ថា”បើមានបងប្អូនណាចង់ដឹងការពិតមកជួបខ្ញុំថាតើខ្ញុំកែសម្ផស្ស
ពិតឬយ៉ាង។ ខ្ញុំគ្មានទៅកែអ្វីនោះទេគឺនៅតែធម្មតាប៉ុណ្ណោះ”។តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូប នេះ បញ្ជាក់បន្តថា ពីមុននាងធាត់ ប៉ុន្តែក្រោយផ្អាកសិល្បៈមួយរយៈហើយប្រឡូកចូលមកវិញនាងស្រក ទម្ងន់។ ទន្ទឹមនឹងការប្រឡូកចូលសិល្បៈឡើងវិញនេះ នាងបានប្រឹងប្រែងតុបតែងខ្លួនប្លែកៗដើម្បីទទួលបានការចាប់ អារម្មណ៍ពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យដោយមិនបានគិតថា មានការរិះគន់ និងយល់ច្រឡំបែបនេះទេ។