ខេត្តកំពង់ស្ពឺ ៖
ក្រុមអ្នកលេងល្បែងកន្ទុយលេខចំនួន៦នាក់ត្រូវបានប៉េអឹម
ឆ្មក់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ កុម្ភៈ ២០១៣
នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត
ស្រុកភ្នំស្រួច ។
លោកអនុសេនីយ៍ឯក ទិត្យ វណ្ណៈ
នាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃបញ្ជា
ការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា
ដោយមានការឯកភាពយល់ព្រមពីលោកកែវ សុធា
ព្រះរាជអាជ្ញាអមតុលាការខេត្ត
រួមទាំងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន
មេបញ្ជាការប៉េអឹមខេត្ត
លោកក៏បានដឹកនាំកម្លាំងឆ្មក់ចូលបង្ក្រាបផ្ទះចាក់កន្ទុយ
លេខឈ្មោះហុក ស្រេង ភេទប្រុស អាយុ៤៩ឆ្នាំ
នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច
ដោយឃាត់ខ្លួនបានអ្នកកត់កន្ទុយលេខអ្នកបញ្ជាកុំព្យូទ័រកត់
កន្ទុយលេខ អ្នកចាក់កន្ទុយលេខចំនួន៦នាក់
ក្នុងនោះស្ត្រី២នាក់ និងសម្ភារមួយចំនួន
ព្រមទាំងម៉ូតូចំនួន៦គ្រឿងផងដែរ ៕