កោះសន្តិភាព : កម្ពុជាចូលជាសមាជិកគណៈកម្មការជ្រើសរើសបវរកញ្ញាសាកលវិទ្យាល័យ
រាជធានីភ្នំពេញ ៖
គណៈកម្មការជ្រើសរើស«បវរកញ្ញាសាកលវិទ្យាល័យ»បានសម្រេចចុះ
បញ្ជីប្រទេសកម្ពុជាជាសមាជិកទី១០៧របស់ខ្លួនដើម្បីមានឱកាស
ចូលរួមកម្មវិធីប្រកួតសម្រស់ខ្នាតអន្ដរជាតិ ។
ពិធីប្រកាសទទួលស្គាល់នេះធ្វើឡើងកាលពីថ្ងៃទី២៥ កុម្ភៈ
នៅសណ្ឋាគារសូហ៊្វីតែលភ្នំពេញ ក្រោមវត្តមានរបស់លោកបណ្ឌិត ហ៊ុន
ម៉ាណែត
ប្រធានកិត្តិយសមូលនិធិផ្លាស់ប្ដូរវប្បធម៌សិល្បៈកម្ពុជា-
អន្ដរជាតិ លោកស្រីយូរីណា
អគ្គនាយិកាមូលនិធិផ្លាស់ប្ដូរវប្បធម៌សិល្បៈកម្ពុជា-អន្ដរ
ជាតិ និងលោកស៊ិន ចាន់ឆាយ៉ា ប្រធាននាយកដ្ឋាននៃក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ។
លោកស្រី យូរីណា
មានប្រសាសន៍នៅក្នុងឱកាសនោះថា
ការខិតខំប្រឹងប្រែងដើម្បីឱ្យប្រទេសកម្ពុជាចូលជាសមាជិកនៃគណៈ
កម្មការជ្រើសរើសបវរកញ្ញាសាកលវិទ្យាល័យនេះ
បន្ទាប់ពីលោកស្រីបានឃើញពីសក្ដានុពលរស់រវើកនៃវប្បធម៌ខ្មែរ
និងចក្ខុវិស័យនៃវប្បធម៌របស់ប្រទេសកម្ពុជា ។
លោកស្រីនឹងខិតខំធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីនាំយកបទពិ
សោធន៍
និងចំណេះដឹងដែលលោកស្រីធ្លាប់មានពីប្រទេសកូរ៉េយកមកផ្លាស់
ប្ដូរវប្បធម៌ជាមួយប្រទេសកម្ពុជា ។
លោកស្រី យូរីណា បញ្ជាក់ថា
ជំហានដំបូងបានឱ្យទីក្រុងភ្នំពេញចូលរួមក្នុងកម្មវិធីទី
ក្រុងសាកលនៅទីក្រុងអីុងឈូន សាធារណរដ្ឋកូរ៉េ
និងបានផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាតាមរយៈ
ស្ថានីយទូរទស្សន៍ KBS World ។ តាមរយៈការស្រឡាញ់វប្បធម៌
លោកស្រីនឹងការពារថែរក្សាតម្លៃនៃវប្បធម៌ខ្មែរ
និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ។
នាពេលខាងមុខនេះអង្គការរបស់លោកស្រី យូរីណា
នឹងជ្រើសរើសបេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជាយកទៅប្រកួតនៅ
ប្រទេសបារាំង ។
បន្ទាប់មកលោកស្រីគ្រោងនឹងដាក់លិខិតទៅក្រសួងពាក់ព័ន្ធដើម្បី
ស្នើសុំសិទ្ធិជាម្ចាស់ផ្ទះសម្រាប់រៀបចំកម្មវិធីនេះនៅ២ឆ្នាំ
ខាងមុខ។
លោកស៊ិន ចាន់ឆាយ៉ា
ប្រធាននាយកដ្ឋានភាពយន្ដនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាន
ប្រសាសន៍ថា
កម្មវិធីប្រឡងជ្រើសរើស«បវរកញ្ញាសាកលវិទ្យាល័យ»
គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងចំណោមព្រឹត្តិកាណ៍អន្ដរជាតិ
ដទៃទៀត ដែលបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ
ក្នុងន័យមនុស្សធម៌ ដើម្បីចែករំលែក
និងជួយដល់ជងរងគ្រោះដែលកំពុងរង់ចាំនូវការយកចិត្តទុកដាក់
និងជួយគាំទ្រពីគ្រប់គ្នា ។
លោកប្រធាននាយកដ្ឋានថ្លែងថា
តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ
យើងនឹងអាចប្រើប្រាស់ដើម្បីបង្កើនការទាក់ទងការទូតរវាងព្រះ
រាជាណាចក្រកម្ពុជា និងបណ្ដាប្រទេសនានា និងបង្ហាញឱ្យឃើញថា
ប្រទេសកម្ពុជា គឺជារាជាណាចក្រដែនដីចែករំលែកចំណេះដឹង
សីលធម៌ គុណធម៌
និងក្ដីស្រឡាញ់សន្ដិភាពក្នុងការចូលរួមសកម្មភាពមនុស្សធម៌អន្ដរ
ជាតិ ។
កម្មវិធីប្រកួតបវរកញ្ញាសាកលវិទ្យាល័យ
បង្កើតនៅឆ្នាំ១៩៨១ ដោយប្រារព្ធធ្វើឡើងនៅទីក្រុងសេអ៊ូល
ប្រទេសកូរ៉េខាងត្បូង ។
កម្មវិធីនេះប្រារព្ធធ្វើឡើងមួយឆ្នាំម្ដងជារៀងរាល់ឆ្នាំ
ដោយជ្រើសរើសនិស្សិតជ័យលាភីដែលមានភាពស្រស់ស្អាត
ចំណេះដឹងគុណធម៌ និងរូបសម្បត្តិ
ហើយតែងតាំងជាក្រុមប្រតិភូស្ម័គ្រចិត្ត សន្ដិភាព
និស្សិតសាកលលោកដើម្បីនាំសារស្ដីពីសេចក្ដីស្រឡាញ់ និងសន្ដិភាព
៕