ត្រចៀក គឺជាសរីរាង្គសោតវិញ្ញាណ យ៉ាងសំខាន់សម្រាប់បុគ្គលគ្រប់រូប។
យើងអាចធ្វើការប្រាស្រ័យទាក់ទង ស្ដាប់តន្ដ្រី និងស្ដាប់ឮ
ព្រឹត្ដការណ៍ទាំងឡាយ ដែលនៅជុំវិញយើងបាន ក៏ដោយសារត្រចៀក។
វាងាយទទួលរងការប៉ះទង្គិចផងដែរ។ ដោយសារត្រចៀកមាន សារៈសំខាន់បែបនេះ
តើយើងគប្បីចៀសវាង និងថែរក្សាយ៉ាងដូចម្ដេច?
លោកវេជ្ជបណ្ឌិត ឯក សំអឿន អ្នកជំនាញផ្នែកច្រមុះ ត្រចៀក និងបំពង់ក
នៃមន្ទីរពេទ្យព្រះបាទនរោត្ដមស៊ីហនុ បានអធិប្បាយពន្យល់ប្រាប់គេហទំព័រ
www.healthcabodia .com ថាត្រចៀកចែកចេញជាបីផ្នែក គឺផ្នែកខាងក្រៅ
ផ្នែកកណ្ដាល និងផ្នែកខាងក្នុង។ ត្រចៀកផ្នែកខាងក្រៅការពារត្រ ចៀកកណ្ដាល
ពីសារធាតុមិនល្អផ្សេងៗ និងជាអ្នកបញ្ជូនរលកសម្លេង ឱ្យទៅប៉ះនឹងក្រដាសត្រចៀក
ដើម្បីបង្កើតជាសម្លេង។ សម្លេងនេះក៏ឆ្លងចូលទៅ ត្រចៀកក្នុង និងទៅដល់ខួរក្បាល។
ត្រចៀកមានផ្ទុកនូវវត្ថុរាវម្យ៉ាងពណ៌លឿង ដែលមានទំនាក់ទំនង
នឹងចលនានៃក្បាលរបស់យើង។
កត្ដាដែលនាំឱ្យប៉ះពាល់ដល់ត្រចៀក
- ការប៉ះឬវាយត្រង់បរិវេណសៀតផ្កា និងការញើសសំបោរដោយគំហុក
- នៅពេលមានទឹកដក់នៅក្នុងត្រចៀក រយៈពេលយូរដោយមិនមានការជូតសម្អាត។ ឯការមានជម្ងឺផ្ដាសាយដែលមិនបាន ព្យាបាលឱ្យជាសះស្បើយ ក៏បណ្ដាលឱ្យប៉ះពាល់ត្រចៀកផងដែរ ព្រោះតែសំបោរដែលបានហៀរចូល ទៅក្នុងក្រដាសត្រចៀក ហើយកកើតជាអំបៅអំបែក។
- ការខ្វារអាចម៍ត្រចៀក ដែលពេលខ្លះធ្វើឱ្យប៉ះពាល់ ដល់ត្រចៀកកណ្ដាល។ ក្នុងករណីខ្វារអាចម៍ត្រចៀក ដោយឧបករណ៍មិនស្អាតពី មនុស្សម្នាក់ទៅមនុស្សម្នាក់ អាចប្រឈមមុខនឹងជម្ងឺផ្សិតក្នុងត្រចៀក និងការឆ្លងរោគផ្សេងៗ។ ការពិសារថ្នាំមួយចំនួន ដែលទាក់ទងនឹង ជម្ងឺគ្រុនចាញ់ របេង និងការសេពគ្រឿងស្រវឹង ក៏អាចធ្វើឱ្យរលាកសរសៃឈាមត្រចៀក។
- បរិយាកាសដែលមានរលកសម្លេងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ត្រចៀកខាងក្នុង ដែលបណ្ដាលឱ្យទៅជាថ្លង់រយៈពេលខ្លី និងជាប្រចាំ។
- ការស្ដាប់ និងនិយាយទូរស័ព្ទច្រើនពេក ក៏ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមត្រចៀកដែរ។
ប្រការត្រូវធ្វើដើម្បីថែរក្សាត្រចៀក
- ត្រូវជូតសម្អាតត្រចៀកក្រៅជារៀងរាល់ថ្ងៃ ដោយប្រើក្រណាត់សើមទន់
- មិនត្រូវខ្វារអាចម៍ត្រចៀក ដែលនៅកប់ជ្រៅខាងក្នុងត្រចៀកទេ ព្រោះវាធ្វើឱ្យកាន់តែផុងចូលជ្រៅ
- ប្រសិនមានទឹកចូលត្រចៀក ត្រូវផ្អៀងក្បាលទៅម្ខាង ហើយបង្ហើបត្រចៀកក្រៅដោយទាញត្រចៀកថ្មមៗ
- ចៀសវាងការប៉ះទង្គិចចំរន្ធត្រចៀក ព្រោះវាធ្វើឱ្យដាច់ក្រដាសត្រចៀក និងបាត់បង់សោតវិញ្ញាណ
- ចៀសវាងស្ថិតនៅកន្លែងមានសម្លេងខ្លាំង ព្រោះវាអាចបណ្ដាលឱ្យទៅជាថ្លង់
- ប្រសិនរមាស់ត្រចៀកគួរប្រើសំឡីទន់ ដែលមានដងមកត្បារថ្មមៗ។ ចៀសវាងប្រើវត្ថុរឹង ដែលអាចប៉ះពាល់ត្រចៀក។
- ក្នុងករណីមានសត្វល្អិតចូល គប្បីធ្វើឱ្យសត្វនោះស្លាប់ ឬបញ្ឈប់ចលនាជាមុនសិន សឹមយកសំឡីត្បារយកចេញថ្មមៗ។ ប្រសិនបើនៅតែ មិនអាចយកចេញបាន ត្រូវប្រញាប់អញ្ជើញទៅឱ្យគ្រូពេទ្យជំនាញពិនិត្យ និងព្យាបាល។
- ប្រសិនបើមានបញ្ហាជាមួយនឹងក្រដាសត្រចៀក គួរប្រើសំឡីពិសេសបិទរន្ធត្រចៀក នៅពេលអ្នកងូតទឹក ឬហែលទឹក ដើម្បីចៀសវាងកាឆ្លង មេរោគ។
- កុំញើសសំបោរទាំងគំហុក ព្រោះវាប៉ះពាល់ដល់ក្រដាសត្រចៀក។
- ក្នុងករណីប៉ះពាល់ខ្លាំងដល់ត្រចៀក ឬឈឺចាប់ក្នុងត្រចៀក គប្បីប្រញាប់ទៅឱ្យគ្រូពេទ្យជំនាញពិនិត្យ និងព្យាបាល ដើម្បីចៀសវាង បណ្ដាលឱ្យខូចត្រចៀក៕
(ដកស្រង់ចេញពីគេហទំព័រ៖ www.healthcambodia.com)