Home » , » ការរួមភេទជួយអោយ​ សុខភាពមាំមួន

ការរួមភេទជួយអោយ​ សុខភាពមាំមួន

Written By Unknown on Monday, February 25, 2013 | 25.2.13

ការប្រព្រឹត្ដ ផ្លូវភេទផ្ដល់នូវអារម្មណ៍ ពុះកញ្ជ្រោលជាខ្លាំង អាចមានអត្ថប្រយោជន៍ ដល់សុខភាព។ ការរួមភេទអាច បង្កើនអាយុ អាចបង្ការបញ្ហា ជម្ងឺបេះដូងបានខ្លះ និងជម្ងឺមហារីកមួយចំនួន។ តើការរួមភេទពិតជា ផ្ដល់អត្ថប្រយោជន៍ បែបនេះមែនឬទេ? សូមកាត់បន្ថយ ការពិសាសុរា សូមផ្អាកការពិសាបារី ហើយនិង… តែសូមបង្កើនការរួមភេទ! នេះជាឃ្លាមួយ ដែលគ្រូពេទ្យ អាចផ្ដល់ឱ្យលោកអ្នក នៅថ្ងៃស្អែក។ ពីព្រោះថាជាច្រើនឆ្នាំ មកហើយ ការសិក្សាស្រាវជ្រាវ ជាច្រើនបានចាប់អារម្មណ៍ ទៅលើឥទ្ធិពល របស់ការរួមភេទ ទៅលើសុខភាព។ ជាលទ្ធផល ស្ទើរតែគ្រប់ការសិក្សា ស្រាវជ្រាវបានគូសបញ្ជាក់ អំពីគុណប្រយោជន៍ ដែលទទួលបានពី សកម្មភាពផ្លូវភេទនេះ ដូចជាការ អូសបន្លាយអាយុ លទ្ធភាពបង្ការជម្ងឺ មួយចំនួនជាដើម។
សិចកាត់បន្ថយ អត្រាមរណភាព
ជាទូទៅ ការមានទំនាក់ទំនង ផ្លូវភេទជាប្រចាំកាត់បន្ថយ អត្រាមរណភាព របស់បុរស។ ការស្រាវជ្រាវ ស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១ បានគូសបញ្ជាក់ថា អត្រាមរណភាពច្រើន ជាងមធ្យម នៅលើបុរសអាយុ ៧០ឆ្នាំ ដែលបានផ្អាក សកម្មភាពផ្លូវ ភេទជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែគុណប្រយោជន៍នេះ ផ្ដល់ឱ្យតែមនុស្សវ័យ ចាស់ប៉ុណ្ណោះ។ តាំងពីឆ្នាំ ១៩៩៧ ការសិក្សាស្រាវជ្រាវ អង់គ្លេសក៏បានធ្វើការ តាមដានបុរស ដែលមានអាយុ ពី៤៥ ដល់ ៥៩ឆ្នាំ ចំនួន ៩១៨នាក់ រយៈពេល៤ឆ្នាំ។
លទ្ធផលបានបង្ហាញថា ក្នុង រយៈពេលនេះ អត្រាមរណភាព របស់បុរសដែលមាន ការរួមភេទ យ៉ាងហោចណាស់ ២ដងក្នុង ១សបា្ដហ៍ មានកម្រិតអត្រា មរណភាពទាប ជាងដល់ ទៅ២ដង ជាងបុរសដែល មានការរួមភេទ ១ដង ក្នុង១ខែ ឬមានការរួមភេទ រង្វើលរាប់ខែ ១ដង។ សូមកុំគិតថា ការរួមភេទ កាន់តែច្រើនរិតតែ មានអាយុវែង ពីព្រោះថាមិនទាន់ មានការវិភាគ ឬកម្រិតជាក់លាក់បង្ហាញ អំពីចំនួននៃការរួមភេទ និងការថយចុះ នៃអត្រាមរណភាពឡើយ។
ការរួមភេទផ្ដល់ ផលកម្រៃដល់បេះដូង គុណធម៌សកម្មភាព ផ្លូវភេទ អាចជាឱសថ ព្យាបាលជម្ងឺ ជាពិសេសទាក់ទង នឹងបេះដូង។ ព្រោះថាការសិក្សា ស្រាវជ្រាវអង់ គ្លេសដែលបានរៀបរាប់ ខាងលើមកនេះ បានគូសបញ្ជាក់អំពី កម្រិតថយចុះនៃ គ្រោះថ្នាក់បេះដូង ដោយការបរិមាណ ញឹកញាប់នៃសកម្ម ភាពផ្លូវភេទ។ តាមរយៈការស្រាវជ្រាវ របស់អាមេរិកកាំង ដែលបានបោះពុម្ពផ្សាយ នៅឆ្នាំ ២០០០ បានបង្ហាញថា ផលកម្រៃទៅលើបេះ ដូង ទាំងនេះកើតមានចំពោះ មនុស្សទាំងពីរភេទ ទាំងបុរសទាំងស្ដ្រី។
ពិតហើយ ផលកម្រៃនេះ នៅអាចជជែក វែកញែកគ្នាបាន ព្រោះថាការរួមភេទ អាចចាត់ទុកបានថា គ្រាន់តែជាប្រភេទ លំហាត់ប្រាណ មួយតែប៉ុណ្ណោះ ហើយលទ្ធផលល្អទៅលើ បេះដូងដែលទទួលបាន មកពីសកម្មភាព ផ្លូវកាយពិតជាត្រូវ បានទទួលស្គាល់។ ម្នាក់ៗសុទ្ធតែមាន ចំណង់ចំណូលចិត្ដ កីឡារៀងៗខ្លួន៕
(ដកស្រង់ចេញពីគេហទំព័រ៖  www.healthcambodia.com)
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea