មុខជាំ គឺជាបញ្ហាស្បែកមួយ ដែលធ្វើឱ្យបុរសស្ដ្រី គ្រប់វ័យទាំងអស់រមែង
ព្រួយបារម្ភ មិនចង់ឱ្យកើតមាននៅ លើផ្ទៃមុខ របស់ខ្លួនទ្បើយ។ ស្នាមជាំនៅលើមុខ
ជាបញ្ហារំខានដែលធ្វើឱ្យលោកអ្នកពិបាកទ្រាំ។ ប៉ុន្ដែអាការធ្ងន់ធ្ងរច្រើន
ឬតិចរបស់ ស្នាមជាំ អាស្រ័យ ទៅលើមូលហេតុនៃស្នាម ជាំទាំងនោះ។
ខាងក្រោមនេះ គឺជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជំងឺ សើស្បែក ពាក់ព័ន្ធនឹងបញ្ហាស្បែកជំា ប្រាប់គេហទំព័រ www.healthcambodia.com។
ស្នាមជាំនៅលើមុខ ជាអ្វី?
ស្នាមជាំនៅលើមុខ ឬមុខជាំ គឺសំដៅដល់ស្លាកស្នាមទាំងទ្បាយណាដែលមានពណ៌ក្រម៉ៅជាងស្បែកធម្មតា ដោយរាប់ ចាប់ពី ចំណុចតូចៗទ្បើងទៅ។
មូលហេតុដែលនាំឱ្យជាំមុខ
ជាំមុខស្ដែងចេញមកពីមូលហេតុច្រើនប្រការណាស់។ ប៉ុន្ដែសម្រាប់ពេលនេះ សូមលើកយកតែមូលហេតុបីចម្បងមក ជម្រាបជូនដែលឧស្សាហ៍ជួបប្រទះជាងគេនាពេលបច្ចុប្បន្ននេះ។
ស្បែកមុខជាំដោយសារមានផ្ទៃពោះ ៖ វាជារឿង ធម្មតា ព្រោះអ័រម៉ូននៅក្នុងរាងកាយស្ដ្រីត្រូវបានប្រែប្រួល នាំឱ្យមាន បាតុភូតផ្សេងៗ រមែងលេចចេញ ជាពិសេសលើស្បែកនៅពេលមានផ្ទៃពោះនូវស្នាមស្បែក ដូចជាបែកសង្វា ជាំមុខ ជាដើម។
ស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ៖ ការធ្វេស ប្រហែស និងការមើលស្រាលចំពោះកម្ដៅថ្ងៃដែលចែងចាំងមកលើស្បែក អាចបណ្ដាលឱ្យមានអាការជាំមុខទាំងផ្ទាំងៗតែម្ដង។ កម្ដៅថ្ងៃបន្ដិចម្ដងៗបានធ្វើឱ្យ លោកអ្នកដែលមានការងារ នៅ ក្រោមកម្ដៅ ទោះ មាន ឬមិនមានអ្វីមកបិតបាំងដើម្បីទប់ទល់នឹងកម្ដៅថ្ងៃ ជាមួយនឹងការមិនបាន ប្រើប្រាស់ផលិតផល ការពារ កម្ដៅផងនោះ បានធ្វើឱ្យ ស្បែកផ្ទៃមុខរងការជាំ ឬស្រអាប់។ មិនតែប៉ុណ្ណោះ កន្លែងផ្សេងដែលរងកម្ដៅ ក៏ជាំ ខ្មៅដូចគ្នាដែរ គ្រាន់តែកម្រិតខុសគ្នាតិច ឬច្រើន ។ ទោះបីជាយ៉ាងណា ស្បែកមុខងាយរងកម្ដៅថ្ងៃច្រើន ជាងស្បែកនៅ កន្លែងផ្សេងៗទៀត។
ស្បែកមុខជាំដោយសារការប្រើប្រាស់ឱសថ ឬផលិតផល ៖ ផលិតផល រក្សាសម្រស់មួយចំនួនធំដែល ផ្ទុកសារធាតុ គីមីមិន ថាប្រេង ឬជែល(ចាហួយ) ទ្បេ ក្រែម ម្សៅជាដើម សុទ្ធតែជាដើមចមនៃការជាំមុខទាំងអស់ គ្រាន់តែតិច ឬច្រើន អាស្រ័យទៅលើសមាសធាតុផ្សំរបស់វាតែប៉ុណ្ណោះ។
ដូចលោកអ្នកជ្រាបស្រាប់រួចមកហើយតាមរយៈការឃោសនាពាណិជ្ចកម្មដែលច្រើន រៀបរាប់ពីការ ប្រើផលិតផលក្នុង រយៈពេលខ្លី តែអាចធ្វើឱ្យស្បែកសបាន។ ផលិតផលទាំងអស់នោះហើយ នៅពេលប្រើដំបូង លោកអ្នកប្រាកដជាបាន ទទួលនូវស្បែកសស្រស់ស្អាតរលោងគួរឱ្យចង់ថ្នាក់ថ្នមមិនខានទ្បើយ។ មិនមាននរណាគិតស្មានថា ភាពស្រស់ស្អាត រលោង នេះប្រែក្លាយ ទៅជាជាំស្រអាប់ មិនគួរឱ្យចង់សម្លឹងមើលទៅវិញ។ ក្រៅពីនេះមានឱសថប្រភេទខ្លះដែល មានផ្សំពី សារធាតុអ័រម៉ូន នៅពេលប្រើ ប្រាស់យូរទៅនឹងអាចមានផលប៉ះពាល់ដល់ស្បែកមុខ ដូចជាកើតមុន ឬជាំផ្ទៃមុខតែម្ដង។
វិធីព្យាបាលស្បែកមុខជាំ
មិនមានឱសថសក្ដិសិទ្ធណាមួយអាចព្យាបាលមុខជាំឱ្យជាដាច់ស្រឡះបានទេ។ ការព្យាបាលមុខជាំត្រូវធ្វើទ្បើង ទៅតាម មូល ហេតុ ឬក៏សណ្ឋានរបស់ស្បែកដែលជាំ។
ប្រសិនបើស្បែកមុខជាំដោយសារការមានផ្ទៃពោះ មិនចាំបាច់បារម្ភ ហើយស្វះស្វែងរកថ្នាំសម្រាប់ព្យាបាលនោះទេ ពី ព្រោះ មុខ ជាំនេះនឹងបាត់ទៅវិញ នៅក្រោយពេលសម្រាលបាន៤ ឬ៥ខែ។
ប្រសិនបើស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ចាំបាច់ត្រូវតែព្យាបាល។ វិធីល្អបំផុត ត្រូវគេចចេញពីកម្ដៅថ្ងៃឱ្យបានច្រើន បំផុត រួចទៅរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
មួយវិញទៀត បើស្បែកមុខជាំដោយសារការប្រើផលិតផល ឬឱសថនោះ ពិតជាពិបាកហើយ។ មិនមានការស្រាវជ្រាវ ខាងផ្នែកវេជ្ជសាស្ដ្រណាមួយដែលបង្ហាញថាសម្រាប់ព្យាបាលមុខជាំប្រភេទ នេះទេ។ មានវិធីតែមួយគត់ គឺបញ្ឈប់ជា បន្ទាន់នូវការប្រើ ប្រាស់ផលិតផលទាំងនោះ ឬក៏ថ្នាំដែលមានផ្ទុកសារធាតុអ័រម៉ូន។ លោកអ្នកចាំបាច់ត្រូវ ជ្រាបថាផលិត ផលរក្សាសម្រស់ក៏ជាឱសថដែរ ដោយគ្រាន់តែត្រូវបានកែច្នៃក្រោមរូបភាពផ្សេងៗគ្នា ដូចជាប្រេង ទ្បេ ក្រែម ម្សៅជាដើម ។ សំខាន់ជាងនេះទៅទៀត ប្រការគ្រោះ ថ្នាក់បំផុតនៅពេលដែលលោកអ្នកយកផលិតផលទាំងនោះទៅលាយបញ្ចូលគ្នា ប្រៀបដូចជាលោកអ្នកកំពុងបំផ្លាញភាពស្រស់ស្អាត របស់ខ្លួនឯងដូច្នោះដែរ។ សូមកុំជឿការឃោសនា មួយចំនួនដែលថា អាចព្យាបាលមុខជាំបានឱ្យសោះ បើទោះជាបានមែនក៏ត្រឹមតែមួយ រយៈពេលខ្លី រួចផ្ទៃមុខនឹងត្រទ្បប់មកដូចដើមវិញ អ្វីដែលគួរឱ្យបារម្ភនោះ គឺអាក្រក់លើសដើម។
វិធីបង្ការជាំមុខ
ថ្វីត្បិតតែមុខជាំមិនមានវិធីសម្រាប់ព្យាបាលបាន ប៉ុន្ដែវាពិតជាមានវិធីសម្រាប់បង្ការកុំឱ្យជាំមុខបាន។ វិធីងាយមួយចំនួន ទាមទារឱ្យលោកអ្នកអនុវត្ដឱ្យបាន ដើម្បីរូបសម្ផស្សរបស់លោកអ្នក។
1. ចំណុចទី១ ៖ លោកអ្នកគប្បីចៀស វាងឱ្យបាននូវពន្លឺព្រះអាទិត្យ ព្រោះថាកម្ដៅថ្ងៃនៅប្រទេសយើងសព្វថ្ងៃនេះក្ដៅខ្លាំង ណាស់ ដែលអាចបង្កបញ្ហាដល់ស្បែកយ៉ាងច្រើន។ ករណីមិនអាចចៀសវាងបាន លោកអ្នកត្រូវបិតបាំង គ្រប់ផ្នែកទាំង អស់ នៃរាងកាយ ដែលរងកម្ដៅ ជាពិសេសផ្ទៃមុខ ព្រោះផ្ទៃមុខងាយរងកម្ដៅជាងកន្លែងណាៗទាំងអស់។ ម្យ៉ាងទៀត លោកអ្នកគួរតែប្រើផលិតផលការពារកម្ដៅថ្ងៃរាល់ពេលដែលលោក អ្នកចេញហាលថ្ងៃ ដោយប្រើមួក ឬឆ័ត្រដើម្បីទប់ ស្កាត់កម្ដៅ។ ចំពោះការប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃ លោកអ្នកត្រូវប្រយ័ត្នប្រយែង បើមិនដូច្នោះទេ វារិតតែធ្វើឱ្យ ផ្ទៃមុខរបស់លោកអ្នកអាក្រក់លើសដើម ដែលនិយមហៅ ថាមុខខ្លោច។ លោកអ្នកមិនគួរនៅក្រោមកម្ដៅថ្ងៃ លើសពី ១៥នាទីទេ។
2. ចំណុចទី២ ៖ លោកអ្នកមិនត្រូវ ចេះតែប្រើផលិតផលរក្សាសម្រស់ផ្ដេសផ្ដាសនោះទេ។ ការប្រើប្រាស់ផលិតផល ទាំង នោះ អាចធ្វើឱ្យលោកអ្នកសោកស្ដាយអស់មួយជីវិត។ ប៉ុន្ដែប្រើភ្លាមមិនធ្វើឱ្យខូចមុខភ្លាមនោះទេ ទាល់តែប្រើរយៈពេល យូរ ទើប លេចចេញជារូបរាង។
តាមការសង្កេតជាទូទៅ នៅពេលបច្ចុប្បន្ននេះ មានស្ដ្រីជាម្ដាយវ័យក្មេងមួយចំនួនដែលមានបំណងចង់ឱ្យកូនស្អាត ទាំង កូន ប្រុស និងកូនស្រីទើបនឹងមានវ័យជំទង់សោះ ខំជំរុញឱ្យពួកគេប្រើប្រាស់ផលិតផលទាំងនោះ។ ជាលទ្ធផល ធ្វើឱ្យស្បែក ដ៏ស្អាតរបស់ ក្មេងទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជួនកាលបណ្ដាលឱ្យកើតមហារីកស្បែកទៀតផង។ លោក វេជ្ជបណ្ឌិត ថៃ គា បានបន្ថែមថាកាលពីមុនការជាំមុខ ច្រើនតែកើតមានចំពោះអ្នកដែលមានវ័យពី៣០ទ្បើងទៅ ប៉ុន្ដែនៅ ពេលបច្ចុប្បន្ននេះ ក្មេងត្រឹមអាយុ១៥ឆ្នាំក៏កើត ជាំមុខដែរ។
ដំបូន្មានអ្នកជំនាញ
មុននឹងសម្រេចចិត្ដប្រើប្រាស់ផលិតផលអ្វីមួយ សូមគិតពីផលប៉ះពាល់របស់វាជាមុនសិន។ ប្រការប្រសើរ គួរទៅជួបជា មួយ គ្រូពេទ្យជំនាញជាមុនសិន ដើម្បីឱ្យច្បាស់ថាប្រភេទស្បែករបស់លោកអ្នកសក្ដិសមនឹងផលិតផលបែបណា៕
(ដកស្រង់ចេញពីគេហទំព័រ៖ www.healthcambodia.com)