ប៉ារីស៖ រដ្ឋមន្រ្តីការបរទេសបារំាង លោក ឡូរ៉ង់
ហ្វាប្យូស កាលពីថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ បានបង្ហាញពីភាពតក់ស្លុត
តាមរយៈវីដេអូឃោរឃៅមួយ ដែលបានបង្ហាញជាលើកដំបូង ក្រោយពេលដែលជនជាតិបារំាងចំនួន
៧នាក់ ត្រូវបានគេចាប់ពង្រត់ កាលពីសប្តាហ៍មុន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយស្រង់សម្តីរបស់លោក ហ្វេបបើស ថា «នៅក្នុង វីដេអូ បង្ហាញពីគ្រួសារចំណាប់ខ្មំាងជនជាតិបារំាង ដែលត្រូវបានគេចាប់ជំរិត នៅភាគខាងជើងប្រទេស កាមេរូន កាលពីថ្ងៃអង្គារមុន នឹងបានបង្ហោះ ដោយពួកឧទ្ទាម ប៊ូកូ ហារំា។
លោកបន្ថែមថា «រូបភាពទំាងនេះ ជាភាពតក់ស្លុតយ៉ាងរន្ធត់មួយ និងបានបង្ហាញពីភាពឃោរឃៅ ដោយគ្មានព្រំដែន»។ នៅក្នុងវីដេអូខ្លី ដែលបង្ហោះ នៅក្នុងគេហទំព័រ យូធ្យូប កាលពីព្រឹកថ្ងៃចន្ទ បានបង្ហាញថា មាន ខ្មាន់កំាភ្លើងបីនាក់ ដែលអះអាងថា ជាក្រុមឧទ្ទាម ប៊ូកូ ហារំា នៅក្នុងប្រទេស នីហ្សេរីយ៉ា បាន ព័ទ្ធជុំវិញចំណាប់ខ្មំាងបារំាងទំាងនោះ ដែលរួមមានក្មេងបីនាក់ និងបានប៉ុនប៉ងសម្លាប់ពួកគេ ប្រសិនបើអាជ្ញាធរនីហ្សេរីយ៉ា និង កាមេរូន បដិសេធក្នុងការដោះលែងក្រុមសកម្ម ប្រយុទ្ធឥស្លាមនោះ។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីបារំាង លោក ហ្ស៊ង់ ម៉ាក អាយរ៉ូល ក្រោយពេលដឹកនាំ កិច្ចប្រជុំសន្តិសុខ លោកបានបញ្ជាក់ថា ក្រុមឧទ្ទាមឥស្លាម ជាអ្នកនៅពីក្រោយនៃការចាប់ជំរិតនេះ ហើយលោកថា ចំណាប់ខ្មំាងទំាងនោះ ប្រហែលជាត្រូវគេឃុំខ្លួនៅក្នុងប្រទេស នីហ្សេរីយ៉ា៕