Home » , » អ៊ីតាលីៈ លទ្ធផល បោះឆ្នោត នៅតែមិនទាន់ ច្បាស់លាស់

អ៊ីតាលីៈ លទ្ធផល បោះឆ្នោត នៅតែមិនទាន់ ច្បាស់លាស់

Written By Unknown on Monday, February 25, 2013 | 25.2.13

រ៉ូម៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា គណបក្សឆ្វេង និយមកណ្តាល ដែលដឹកនាំដោយលោក ព្យែរ លុយគី ប៊ឺសានី បាននាំមុខសម្លេង នៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតហើយ ប៉ុន្តែវានៅតែមិនទាន់ ច្បាស់នោះទេថា គណបក្សសម្ព័ន្ធនេះអាច នឹងរៀបចំ រដ្ឋាភិបាលថ្មីមួយនោះ។ នេះបើតាមការ រាប់សម្លេងឆ្នោតដំណាក់ កាលដំបូងរបស់ក្រសួងមហាផ្ទៃ។
គណបក្សឆ្វេងនិយមកណ្តាល ទទួលបានសម្លេងគាំទ្រ ៣១,៧ ភាគរយនៅក្នុងសភាជាតិ ដោយផ្តួលរលំ គណបក្ស ស្តាំនិយមកណ្តាលរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក ស៊ីលវីយ៉ូ ប៊ឺឡូស្កូនី ព្រមទាំងបេក្ខជន តំណាងរាស្ត្រដទៃផងដែរ។ ដោយឡែកសម្លេងគាំទ្រក្នុងព្រឹទ្ធ សភាវិញ គឺ គណបក្សឆ្វេងនិយមកណ្តាលទទួល បាន ៣២,៣ភាគរយ រីឯគណបក្សស្តាំនិយម ទទួលបាន ២៩,៣ ភាគរយ។
ចំពោះលទ្ធផលជាផ្លូវការណ៍នោះក៏នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ស្រប ពេលដែល ការរាប់សន្លឹកឆ្នោតមានភាពប្រកៀកប្រកិតគ្នា បំផុតរវាងគណបក្សធំៗទាំងពីនៅ ប្រទេស អ៊ីតាលីនោះ។ បើតាមការវិភាគចុងក្រោយបានឲ្យដឹងថា គណបក្សរបស់អតីតនាយក រដ្ឋមន្ត្រីលោក ប៊ឺឡូស្កូនី អាចនឹងទទួល បាន ១២២ អាសនៈ ចំណែកឯគណបក្សឆ្វេងនិយម កណ្តាល របស់លោក ប៊ឺសានី វិញអាច នឹងទទួលបាន ១២១ អាសនៈនៅក្នុងព្រឹទ្ធសភា។
គួរបញ្ជាក់ផងដែរថា គណបក្សរបស់លោក ប៊ឺសានី ដែលកំពុងត្រូវបានគេមើលឃើញថា អាចនឹងមានប្រៀប យកឈ្នះការបោះឆ្នោតនៅក្នុងសភា ដែលទទួលបានចំនួនអាសនៈ កើនឡើងរហូតដល់ ១៥៨ អាសនៈ ដែលចំនួននេះសមល្មមនឹងឲ្យគណបក្សលោកគ្រប់គ្រង ព្រឹទ្ធសភាបានដោយសម្លេងនាំមុខគេតែម្តង៕
www.dap-news.com
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea