Home » , » ម្នាក់បាក់ជើង ម្នាក់បែកក្បាល រត់រកពេទ្យរៀងខ្លួន ព្រោះតែបើកម៉ូតូ បុកគ្នា

ម្នាក់បាក់ជើង ម្នាក់បែកក្បាល រត់រកពេទ្យរៀងខ្លួន ព្រោះតែបើកម៉ូតូ បុកគ្នា

Written By Unknown on Monday, February 25, 2013 | 25.2.13

ភ្នំពេញៈ ម៉ូតូ២គ្រឿង ដែលមួយគ្រឿង ជាម៉ូតូអូរទេះលក់ងាវ បានបុកគ្នាពេញទំហឹង នៅលើផ្លូវ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ បណ្តាលឱ្យម្នាក់ បាក់ជើង និងម្នាក់ទៀត បែកក្បាល ហើយត្រូវបាន គេបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតទាំងអស់គ្នា ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីម សេ-១២៥ ដែលបើកបរជ្រែ ក្នុងល្បឿនលឿង ក្នុងទិសដៅ ពីត្បូងទៅជើង លើផ្លូវ៥៩៨ ទើបបណ្តាលឱ្យបុកម៉ូតូ អូសរទេះលក់ងាវ ដែល កំពុង បើកបរ ច្រាស់ទិសគ្នា តែម្តងទៅ ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរនេះ បានបណ្តាលឱ្យបុរស អ្នកបើកម៉ូតូអូសរទេះលក់ងាវ រងរបួសបាក់ជើង ខាងឆ្វេង ហើយអ្នកបើកម៉ូតូសេ-១២៥ រងរបួសធ្ងន់ ដែលបែកក្បាល និង កន្លែងមួយចំនួនទៀត ហើយពួកគេ ទាំង២នាក់ ក៏ត្រូវបាន ប្រជាពលរដ្ឋ បញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ទាំងអស់គ្នាតែម្តងទៅ ។ ដោយឡែកម៉ូតូពួកគេ ទាំង២នាក់ ក្រោយ ពីវាស់វែង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ រងចាំការដោះស្រាយ នៅពេលក្រោយ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea