ភ្នំពេញៈ នៅខែមករា ឆ្នាំ២០១៣ ប្រទេសកម្ពុជា
បាននាំចេញអង្ករចេញ ទៅបរទេសកើនឡើងយ៉ាង ខ្លាំងបើធៀបនឹង
រយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ដោយនៅខែដំបូង ឆ្នាំ២០១៣ កម្ពុជានាំចេញអង្គរ
បាន២៥.៧២៦ តោនក្នុងនោះនាំចេញទៅម៉ាឡេស៊ីច្រើនជាងគេ មានចំនួន៧.០៧៧តោន។
យោងតាមទិន្នន័យពីច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០១៣ ការនាំចេញអង្កររបស់កម្ពុជាកើនឡើង ជា១៦៥ភាគរយ ដែលឆ្នាំ២០១២មានតែ៩.៧០៣តោនប៉ុណ្ណោះ។
ប្រទេសដែលកម្ពុជានាំចេញអង្ករទៅច្រើន ជាងគេគឺប្រទេសម៉ាឡេស៊ី ដែលប្រទេសនេះនាំចូលភាគច្រើនជាអង្ករ ក្រអូបមានចំនួន៧.០៧៧តោន។ ទី២ គឺប៉ូឡូញ មានចំនួន ៥.៨៨០តោន និងទី៣ បារាំង ដែលមាន ចំនួន៤.៣០៧តោន ។
នៅខែមករាកន្លងទៅនេះ ប្រភេទអង្ករផ្កាម្លិះ ត្រូវបាននាំចេញច្រើនជាងគេ ដែលមានចំនួន១៣.៩១៤តោន ឯអង្ករប្រភេទចំរុះនាំចេញបន្ទាប់ ដែលមានចំនួន៩.៣០២តោន និងលំដាប់ទី៣ អង្ករនាងម្លិះមាន ចំនួន១.៤១៤តោន ។
អ្នកជំនាញខាងវិស័យពាណិជ្ជកម្មអង្ករនិយាយថា ការនាំចេញអង្ករច្រើនទៅកាន់ បរទេសនៅខែដំបូង ឆ្នាំ២០១៣នេះ ដោយសារតែអង្កររបស់កម្ពុជានៅស្តុកចាស់ច្រើនផង និង ដោយសារ តម្លៃអង្ករនៅដើមឆ្នាំ ២០១៣ អាចប្រកួតប្រជែងជាមួយបរទេសបាន។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ាគឹម សាវុធ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា “ចំនួនការនាំចេញអង្ករនៅខែដំបូងឆ្នាំនេះកើនឡើងដោយសារតែ អង្កររបស់ យើងមាននៅសល់ស្តុកចាស់ និងនៅដើមឆ្នាំនេះ តម្លៃអង្កររបស់កម្ពុជាអាចនឹង ប្រកួតប្រជែង លើទីផ្សារ អន្តរជាតិ។ ខ្ញុំរីករាយនៅពេលដែលឃើញតួលេខ នៃការនាំចេញអង្ករនៅខែដំបូងមាន ការកើន ឡើងខ្លាំងបែបនេះ ហើយខ្ញុំរំពឹងថានៅខែបន្ទាប់ ក៏នឹងកើនឡើងខ្លាំងដដែល”។
លោកបន្តថា ប្រទេសម៉ាឡេស៊ី មានតម្រូវ ការខ្ពស់លើអង្ករក្រអូប ដូច្នេះហើយទើបដើមឆ្នាំ២០១៣ ប្រទេសកម្ពុជាយើងនាំចេញអង្ករក្រអូបទៅកាន់ប្រទេសនេះបានច្រើន។ លោកជឿជាក់ថានៅខែ បន្ទាប់ ប្រទេសម៉ាឡេស៊ី ក៏នៅជាប្រទេសដែលនាំចូលអង្ករក្រអូបពី ប្រទេសកម្ពុច្រើនផងដែរ។ កាលពីឆ្នាំ២០១២ ប្រទេសម៉ាឡេស៊ី បាននាំចូលអង្ករកម្ពុជាប្រមាណ២ម៉ឺនតោន។
លោកឧកញ៉ាគឹម សាវុធ ដែលជាប្រធានក្រុមហ៊ុន នាំចេញអង្ករខ្មែរហ្វូតបានឲ្យដឹងថា នៅខែមករា ឆ្នាំ២០១៣នេះក្រុមហ៊ុន លោកបាននាំចេញអង្ករ ចំនួន៣.៣៦១តោន ស្ថិតនៅលំដាប់លេខ៤ នៃក្រុមហ៊ុន ដែលនាំចេញអង្ករបានច្រើនជាងគេនៅខែមករា។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុនខ្មែរហ្វូតបាននាំ ចេញអង្ករច្រើន ជាងគេចំនួន៣១.៤៤១តោន តែខែមករា ២០១៣ បានធ្លាក់មកលំដាប់ទី៤ ។
ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ាគឹម សាវុធ បញ្ជាក់ថា ដោយសារតែលោកមាន ការជាប់រវល់ក្នុងក្រុមគ្រួសារ ទើបក្រុមហ៊ុនរបស់ខ្លួនផ្អាកការនាំចេញចំនួន១សប្តាហ៍ដែលជាហេតុធ្វើឲ្យ ការនាំចេញនៅខែមករា ធ្លាក់ចុះជាងឆ្នាំមុន ។ នៅឆ្នាំ២០១៣ នេះខ្មែរហ្វូដ គ្រោងនឹងនាំចេញអង្ករឲ្យបាន ៥ម៉ឺនតោន។
ទិន្នន័យពីច្រកចេញចូលតែមួយបានឲ្យដឹងថា នៅឆ្នាំ២០១២ ប្រទេសកម្ពុជា បាននាំចេញអង្ករ ទៅកាន់បរទេសចំនួន ២០៥.៧១៧ តោន៕