Home » , » រថយន្ត​ កិនបុរសម្នាក់ស្លាប់​ យ៉ាងអាណោចអាធ័ម​ នៅនឹងកន្លែងកើតហេតុ

រថយន្ត​ កិនបុរសម្នាក់ស្លាប់​ យ៉ាងអាណោចអាធ័ម​ នៅនឹងកន្លែងកើតហេតុ

Written By Unknown on Monday, February 25, 2013 | 25.2.13

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ខណៈដែលរូបគេ អង្គុយលើរថយន្ត ហើយរថយន្តឡាគួឡើងស្ពាន ព្រះមុនីវង្សចាស់ បណ្តាលឲ្យធ្លាក់ខ្ទាតចូលក្រោមរថយន្ត និងកិនបែកក្បាល នៅគល់ស្ពាន សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦ និង ១៥ នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០១៣ ។
យោងតាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ មានឈ្មោះ រ៉េត  ភេទប្រុស អាយុ៣២ ឆ្នាំជាអ្នកកម្មករលីសែងអំបិល មានស្រុកកំណើតនៅភូមិ តាមូង ឃុំព្រៃគាំ ស្រុកអង្គរបុរី ខេត្តតាកែវ។
សាក្សីបន្តថា មុនកើតហេតុ ជនរងគ្រោះបានជិះលើ រថយន្តដឹកអំបិល ក្នុងទិសដៅ ពីតាខ្មៅ ឆ្ពោះទៅកាន់ខេត្ត កំពង់ស្ពឺ ខណ:មកដល់គល់ ស្ពានព្រះមុនីវង្សថ្មី រថយន្តបានបន្ថែមល្បឿន ប្រឹងឡើងស្ពានមុនីវង្សចាស់នោះ ដោយស្ថានភាពផ្លូវកោង និងដោយរថយន្ត ដឹកបាវអំបិល ដែលចង មិនជាប់នោះ បណ្តាលឲ្យបាវអំបិល និង ជនរងគ្រោះរអិលធ្លាក់តាមបាវអំបិល ខ្ទាតចូលកង់រថយន្ត កិនបែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

សមត្ថកិច្ចនគរបាលចរាចរ ខណ្ឌមានជ័យ លោកទិត ចំរើន បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3B-5560 បើកបរ ដោយឈ្មោះ បៀម ដា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិព្រែកកាំភ្លើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដឹកអំបិលពី កន្លែង ផលិតនៅតាខ្មៅ ទៅឲ្យម៉ូយនៅខេត្តកំពង់ស្ពឺ ដែលថៅកែឈ្មោះ អ៊ី ស្រីមុំ អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ឃុំ ព្រែកសំរោង ក្រុងតាខ្មៅ។
បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានសហការជាមួយនគរបាលជំនាញ វាស់វែងនាំយករថយន្តបង្កហេតុ និងអ្នកបើកបរ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់៕
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea