ការពិតដ៏គ្រោតគ្រាតមួយគឺថាកីឡាករទាំងឡាយដែលចូលលេងឱ្យ Arsenal
ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះមិនដែលបានលើកពានអ្វីឡើយ។
ប៉ុន្តែផ្ទុយទៅវិញ កីឡាករចំនួន២៧នាក់ដែលបានចាកចេញពី Arsenal
តាំងពីក្រោយ Arsenal លើកពានលើកចុងក្រោយក្នុងឆ្នាំ២០០៥(FA
Cup)ជាបន្តបន្ទាប់មក
បានឈ្នះជើងឯកជាមួយក្លិបដទៃដែលសរុបទៅមានរហូតដល់៧៦ពាន
រង្វាន់។ កីឡាករទាំងនោះមានដូចជា៖
១ Ashley Cole ៖ ចាកចេញទៅលេងឱ្យ Chelsea ក្នុងឆ្នាំ២០០៦ហើយឈ្នះពានរង្វាន់ចំនួន៨គឺ Premier League ២០១០; Champions League ២០១២; FA Cup ២០០៧, ២០០៩, ២០១០, ២០១២; League Cup ២០០៧; Community Shield ២០០៩។

២ Patrick Vieira
៖ ចាកចេញក្នុងឆ្នាំ២០០៥ និងឈ្នះពានរង្វាន់៨ដែរ គឺ Serie A
២០០៦ជាមួយ Juventus, Serie A ២០០៧,២០០៨,២០០៩,២០១០ និង Italian Super Cup
ឆ្នាំ២០០៦, ២០០៨ ជាមួយ Inter Milan ព្រមទាំងឈ្នះ FA Cup ២០១១ ជាមួយMan City ផងដែរ។
៣ Thierry Henry
៖ ចាកចេញក្នុងឆ្នាំ២០០៧ ឈ្នះ៧ពាន គឺ La Liga ២០០៩, ២០១០; Copa del
Rey ២០០៩; Spanish Super Cup ២០០៩; Champions League ២០០៩; UEFA Super Cup
២០០៩ និង Club World Cup ២០០៩ ជាមួយ FC Barcelona។៤ Alexander Hleb ៖ ចាកចេញឆ្នាំ២០០៨ ឈ្នះពាន៥។ ឈ្នះ La Liga ២០០៩; Copa del Rey ២០០៩; Champions League ២០០៩ ជាមួយ FC Barcelona, ពាន League Cup ២០១១ ជាមួយ Birmingham City និងពាន Belarusian Premier League ២០១២ ជាមួយក្លិប BATE BORISOV។
៥ Eduardo Da Silva ៖ ចាកចេញឆ្នាំ២០១០ ឈ្នះពាន៥ជាមួយ Shakhtar Donetsk រួមមាន Ukrainian Premier League ២០១១, ២០១២; Ukrainian Cup: ២០១១, ២០១២; និង Ukrainian Super Cup ២០១២។
៦ Cesc Fabregas ៖ ឈ្នះពាន៤ ក្រោយចាកចេញពី Arsenal ទៅចូលរួម Barcelona ក្នុងឆ្នាំ២០១១ មានជាអាទិ៍ Copa del Rey ២០១២; Spanish Super Cup ២០១១; UEFA Super Cup ២០១១;និង Club World Cup ២០១១។

៨ Jose Antonio Reyes ៖ ចាកចេញឆ្នាំ២០០៧ ឈ្នះពាន៤ គឺ La Liga ២០០៧ ជាមួយ Real Madrid, Portuguese League Cup ២០០៩ ជាមួយ Benfica, Europa League ២០១០;និង UEFA Super Cup ២០១០ ជាមួយ Atletico Madrid។
៩ Stephen O’Donnell ៖ ចាកចេញឆ្នាំ២០០៥ ឈ្នះពាន៤ គឺ League of Ireland ២០០៨; FAI Cup ២០០៨ ជាមួយក្រុម Bohemians និង League of Ireland ២០១១; Setanta Sports Cup ២០១១ ជាមួយ Shamrock Rovers។
១០ Kolo Toure ៖ ចាកចេញទៅ Man City ក្នុងឆ្នាំ២០០៨ហើយបានលើកពាន៣ដងគឺ Premier League ២០១២; Community Shield ២០១២; FA Cup ២០១១។
១១ Mathieu Flamini ៖ ចាកចេញក្នុងឆ្នាំ២០០៨ដែរ ហើយលើកពាន២ជាមួយ AC Milan គឺ Serie A ២០១១; Italian Super Cup ២០១១។
១២ Gael Clichy ៖ ចាកចេញក្នុងឆ្នាំ២០១១ ហើយឈ្នះពាន២ជាមួយ Man City គឺ Premier League ២០១២;និង Community Shield ២០១២។
១៣ Samir Nasri ៖ ចាកចេញក្នុងឆ្នាំ២០១១ ហើយឈ្នះពាន២ជាមួយ Man City គឺ Premier League ២០១២;និង Community Shield ២០១២។
១៤ Gilberto Silva ៖ ចាកចេញឆ្នាំ២០០៨ ហើយឈ្នះពាន Greek Super League ២០១០ និង Greek Football Cup ២០១០ ជាមួយ Panathinaikos។
១៥ Emmanuel Eboue ៖ ចាកចេញក្នុងឆ្នាំ២០១១ បានលើកពាន២ដងជាមួយ Galatasaray គឺ Super Lig ២០១២ និង Super Kupa ២០១២។
១៦ Anthony Stokes ៖ ចាកចេញឆ្នាំ២០០៧ ហើយលើកពាន SPL ២០១២ និង Scottish FA Cup ២០១១ ជាមួយ Celtic។
១៧ Matthew Connolly ៖ ចាកចេញក្នុងឆ្នាំ២០០៨ ហើយស្គាល់ជាតិពាន២គឺ Football League Championship ២០១១ ជាមួយ Queens Park Rangers និង Football League Championship ២០១២ ជាមួយ Reading។
១៨ Sol Campbell ៖ ចាកចេញទៅ Portsmouth ក្នុងឆ្នាំ២០០៦ហើយឈ្នះពាន FA Cup ២០០៨។
១៩ Seb Larsson ៖ ចាកចេញក្នុងឆ្នាំ២០០៧ ហើយឈ្នះពាន League Cup ២០១១ ជាមួយ Birmingham City។
២០ Emmanuel Adebayor ៖ ចាកចេញឆ្នាំ២០០៩ ហើយឈ្នះពាន Copa del Rey ២០១១ ជាមួយ Real Madrid (អំឡុងពេល Real Madrid ខ្ចីជើងពី Man City)។

២២ Edu ៖ ចាកចេញក្នុងឆ្នាំ២០០៥ ហើយឈ្នះពាន Copa del Rey ២០០៨ ជាមួយ Valencia។
២៣ Lauren ៖ ចាកចេញក្នុងឆ្នាំ២០០៦ ឈ្នះពាន FA Cup ២០០៨ ជាមួយ Portsmouth។
២៤ Fran Merida ៖ ចាកចេញឆ្នាំ២០១០ ឈ្នះពាន UEFA Super Cup ២០១០ ជាមួយ Atletico Madrid។
២៥ Frank Simek ៖ ចាកចេញឆ្នាំ២០០៥ លើកពាន Football League Trophy ២០១១ ជាមួយ Carlisle។
២៦ Freddie Ljungberg ៖ ចាកចេញឆ្នាំ២០០៧ ឈ្នះពាន US Open Cup ២០០៩ ជាមួយក្រុម Seattle។
២៧ Mark Randall ៖ ចាកចេញឆ្នាំ២០១១ ឈ្នះពាន Johnstone’s Paint ២០១២ ជាមួយក្រុម Chesterfield។
ខ្សែប្រយុទ្ធ Robin van Persie ទើបតែចាកចេញទៅចូលរួមក្រុមបិសាចក្រហម Manchester United នៅរដូវកាល២០១២-២០១៣នេះដែរ។ ចាំមើលមើល៍ តើ RVP នឹងបានស្គាល់ជាតិពានដូចកីឡាករខាងលើទេ?