Home » , » ទំព័របទពិសោធ សំរាប់ឆ្នាំថ្មីសកល!!

ទំព័របទពិសោធ សំរាប់ឆ្នាំថ្មីសកល!!

Written By Unknown on Saturday, February 23, 2013 | 23.2.13


អធ្រាតសួស្តី!

មួយឆ្នាំកន្លង, អ្នកបានធ្វើអ្វីខ្លះ សំរាប់កូនខ្មែរ សំរាប់សង្គមខ្មែរ សំរាប់ប្រទេសខ្មែរ សំរាប់សហគមខ្មែរ ពីគ្រប់ជើងមេឃ លើពិភពលោក?
ជាសំណួរ មានមហាសមុទ្រចំលើយ ដែលចំលើយនីមួយ អាស្រ័យ កូនខ្មែរម្នាក់ៗ បានសរសេរសរុប រាល់ទង្វើមួយឆ្នាំកន្លង របស់ផ្ទាល់ខ្លួន របស់កូនខ្មែរ របស់សង្គមខ្មែរ របស់ប្រទេសខ្មែរ របស់សហគមខ្មែរ។

រាល់ទង្វើមួយឆ្នាំកន្លង ប្រាកដមានច្រើនទង្វើប្រពៃ និងមានមិនតិចទង្វើឆ្គង ទោះយ៉ាងណា នោះជា បទពិសោធជីវិត បទពិសោធសង្គម សំរាប់ផ្ទាល់ខ្លួន សំរាប់ កូនខ្មែរ សង្គមខ្មែរ ប្រទេសខ្មែរ សហគមខ្មែរ ត្រៀមឈានរកភាពប្រពៃជាង របស់ទំព័រឆ្មាំថ្មី ២០១១។

អាចទទួលបានបទពិសោធផ្ទាល់ ពីឆ្នាំចាស់ សំរាប់ផ្លាស់ស្ថានភាពជីវិត នៅពេញមួយឆ្នាំថ្មី,  រាល់គ្នាត្រូវតែចេះសរសេរ សរុបឡើងវិញផ្ទាល់ រាល់ទង្វើប្រពៃ រាល់ទង្វើឆ្គង របស់ឆ្នាំចាស់ សំដៅផ្លាស់អារម្មណ៍ ត្រៀមដំណើរ/គំរោងជីវិតផ្ទាល់ នៅពេញមួយឆ្នាំថ្មី។

បែបនោះ ទើបអ្វី រាល់គ្នាបានធ្វើកន្លង កាលឆ្នាំចាស់ នឹងប្រាកដមានប្រយោជ ជាបទពិសោធផ្ទាល់  សំរាប់រាល់គំរោងត្រូវធ្វើ ពេញមួយឆ្នាំបន្ទាប់។

ស្រដៀងពាក្យ របស់អ្នកបញ្ញាខ្នាតពិភពលោក ឈ្មោះ Albert Einstein
"Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning." Albert Einstein

Learn From Yesterday - រៀនរាល់អ្វី ពីអតីត៖ ទាញបទពិសោធ ពីរាល់ទង្វើកន្លង

Live For Today - រស់សំរាប់ បច្ចុប្បន្ន៖ មានជីវិត (ពីកើត ដល់ស្លាប់) សំរាប់បំរើប្រយោជ ផ្ទាល់ខ្លួន / គ្រួសារ / កូនខ្មែរ / សង្គមខ្មែរ / ប្រទេសខ្មែរ / សហគមខ្មែរ / មនុស្សជាតិ

Hope For Tomorrow - សង្ឃឹម សំរាប់អនាគត៖ រាល់ទង្វើបច្ចុប្បន្ន របស់ជីវិត ត្រូវតែមាន គោលដៅអភិវឌ្ឍ សំរាប់អនាគត

The important thing is not to stop questioning - របស់សំខាន់សំរាប់ជីវិត គ្មានអ្វីក្រៅពី គ្មានឈប់ដាក់សំណួរ៖ ដាក់សំណួរជានិច្ច សំដៅរកមើល ហេតុ/ផល របស់បញ្ហា ព្រោះ រាល់អ្វីទាំងអស់ លើលោក កើតមក និង បាត់ទៅវិញ តាម ហេតុ និង ផល (Causes and Effects), ផលនេះ បានពីហេតុនេះ ផលនោះ បានពី មួយ/ច្រើនហេតុ ឬ ច្រើនហេតុ … និង ហូរហែរ គ្មានទីបញ្ចប់

ជូនពរ រាល់កូនខ្មែរ ពីគ្រប់ជើងមេឃ ទាំងក្នុងប្រទេស ទាំងឯនាយសមុទ្រ
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea