-ការចង្អុលបង្ហាញ ៖
ពេលទៅណាមកណា
មាតាបិតា គួរចង្អុលបង្ហាញឱ្យកូនតូចមើលជុំវិញខ្លួន ដូចជា “នេះហៅថា
សត្វព្រាបណាកូន! មើលស្លាបរបស់វា មានពណ៌ក្រហម អុជខ្មៅ
ថែមទាំងអាចហើរបានទៀតផង” ជាដើម។ នៅពេលកូនតូច បានឃើញសត្វនោះម្តងទៀត
គេនឹងចាំបានថា នោះគឺជាសត្វអ្វី។
-កិច្ចការជំរុញការចងចាំ ៖
ការចេញទៅដើរក្រៅផ្ទះ
នឹងជួយឱ្យកូនតូច បានប្រើខ្សែភ្នែកមើលជុំវិញខ្លួន និងចងចាំបានច្រើន
ចាត់ទុកជាការបើកទូលាយពិភពលោកឱ្យកូន
ហើយពេលត្រឡប់មកវិញ បើឪពុកម្តាយបបួលកូនឱ្យគូររូបដែលបានឃើញ
ក្នុងថ្ងៃនោះទៀត នឹងកាន់តែជួយជំរុញកូន ឱ្យមានការចងចាំបានល្អថែមទៀត។
-អាហារ ៖
សារធាតុអាហារផ្សេងៗ
មានសារសំខាន់ ដល់ការចងចាំរបស់កូន ពិសេស បន្លែពណ៌បៃតង
នឹងជួយជំរុញការវិវឌ្ឍន៍របស់ខ្សែភ្នែក និង ការមើលឃើញរបស់កូន
ឱ្យបានកាន់តែពេញលេញថែមទៀត រួមទាំងការទទួលទានអាហារគ្រប់ទាំង៥ក្រុម
ក៏នឹងជួយជំរុញឱ្យការវិវឌ្ឍន៍គ្រប់ផ្នែក លូតលាស់សមនឹងវ័យរបស់ខ្លួន។
កែវភ្នែកធ្វើការបានល្អ រាងកាយធំធាត់ និងខួរក្បាល លូតលាស់ល្អ សមនឹងវ័យ
នឹងពុំមានឧបសគ្គអ្វីដល់ការរៀនស្វែងយល់ពិភពលោក របស់កូននោះទេ៕