ភ្នំពេញ៖ ជាក្រុមហ៊ុនផលិតរថយន្ត លំដាប់ថ្នាក់ពិភពលោក ម៉ាក
Mitsubishi របស់ជប៉ុន ក្រុមហ៊ុន Mitsu Cambodia បានប្រមើលមើលអំពីឱកាស ពង្រីកទីផ្សាររថយន្តថ្មី កាន់ធំនៅក្នុងប្រទេសកម្ពុជា ថែមទៀត
ក្រោយការធ្វើ សមាហរណកម្មសេដ្ឋកិច្ចនាឆ្នាំ២០១៥។
លោក
ស៊ីវ៉ាកន ស៊ីគ្រឿដាំ ជំនួយនាយកគ្រប់គ្រងទូទៅនៃ Mitsu Cambodia បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយថា ការសម្រេចមក វិនិយោគនៅកម្ពុជា ដែលមានរយៈពេលជិត៥ឆ្នាំមកនេះ ដោយសារមើលឃើញពីកាលានុវត្តភាពដ៏ល្អ ជាពិសេសឥរិយាបថអ្នកប្រើប្រាស់ នៃជនកម្ពុជា ក៏ជាដូចជាវិនិយោគិនបរទេស។
អ្វីដែលពិសេសនោះ លោកស៊ីវ៉ាកន យល់ថា
ប្រជាជនកម្ពុជា
ដែលសម្បូរណ៍ទៅកសិករជាង៨០ភាគរយ
បួករួមនិងកំណើនតម្រូវការកសិឧស្សាហកម្មផងដែរនោះ ទីផ្សាររថយន្តរបស់ Mitsubishi កាន់តែមានតម្រូវការកាន់តែខ្លាំង នោះក៏ដោយសារតែ Mitsubishi មានតម្លៃប្រកួត ប្រជែង
សេវាកម្មថែទាំង
គ្រឿងបន្លាស់ចេញពីរោងចក្រ
និងស៊ីប្រេងតិច៕