ឪពុកម្តាយត្រូវឧស្សាហ៍សង្កេតកូនតូចរបស់ខ្លួនថា មានភាពខុសប្រក្រតីអ្វីកើតឡើងឬទេ? ដើម្បីថែទាំសុខភាពកូនតូច ឱ្យបានល្អជានិច្ច។ ខាងក្រោមជាចំណុចដែលអ្នកគួរសង្កេត ៖
ក្បាល ៖ ត្រូវពិនិត្យមើលថា ក្បាលរបស់កូនតូចមានខ្នាតធំជាងក្មេងដទៃ ដែលមានអាយុស្មើគ្នាឬអត់?
ភ្នែក ៖ ស្បែកភ្នែករបស់កូនតូចធ្លាក់ឬអត់? ពេលណាខ្លះភ្នែកឡើងក្រហម? មានអាចម៍ភ្នែកច្រើន ខុសប្រក្រតី ឬអត់?
ត្រចៀក ៖ ពិនិត្យមើលថា មានអាចម៍ត្រចៀកជាទឹក ខុសប្រក្រតីឬទេ?
ច្រមុះ ៖ សង្កេតមើលថា មានសំបោរហៀរពីច្រមុះតែម្ខាងឬអត់? សំបោរខាប់ស្អិត ឬថ្លា? សំបោរ មានពណ៌ខៀវខុសប្រក្រតីឬអត់?
មាត់ ៖ អញ្ចាញហើមឬអត់? ធ្មេញពុកច្រើនឬទេ?
ស្បែក ៖ ស្បែកមានរលាកកន្ទួលឬអត់? ស្បែកស្លេកស្លាំង ឬលឿងខុសប្រក្រតីឬអត់?
បើពិនិត្យឃើញថា កូនតូចមានភាពខុសប្រក្រតីណាមួយ គួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យកុមារ ដើម្បីពិគ្រោះ និងព្យាបាលឱ្យបានទាន់ពេលវេលា ប្រយោជន៍ដើម្បីធានាបាននូវសុខភាពល្អ ដល់កូនតូចរបស់អ្នក៕