Home » , » អ៊ីស្រាអែល ចេញប្រតិបត្តិការ យោធាទប់ទល់ ការគម្រាមពី សង្គ្រាមស៊ីរី

អ៊ីស្រាអែល ចេញប្រតិបត្តិការ យោធាទប់ទល់ ការគម្រាមពី សង្គ្រាមស៊ីរី

Written By Unknown on Sunday, March 3, 2013 | 3.3.13

ហ្ស៊េរុយសាឡឹម៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី០៤ ខែមិនា ឆ្នាំ ២០១៣ នេះថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមបញ្ចេញ នូវប្រតិបត្តិការផ្នែក យោធារបស់ខ្លួន ប្រឆាំង នឹង ស៊ីរី ដែលបានគម្រាមកំហែង ដោយផ្ទាល់មកលើ សន្តិសុខរបស់ ប្រទេសខ្លួន។ នេះបើតាមការអះអាង របស់លោក ម៉ូហ្សេ យ៉ាអាឡន រដ្ឋមន្ត្រីកិច្ចការយុទ្ធ សាស្ត្ររបស់អ៊ីស្រាអែល ដែលការលើកឡើងនេះ ចង់សំដៅ ទៅលើការវាយប្រហារដោយ ទ័ពអាកាសរបស់អ៊ីស្រាអែល ទៅលើព្រំដែនជាមួយស៊ីរី កាលពី ប៉ុន្មាន ខែមុខនោះ។
ការលើកឡើងដោយមិនធម្មតារបស់រដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនោះ គឺបន្ទាប់ពីក្រុម ឧទ្ទាមនៅ ស៊ីរីបានបង្ហោះខ្សែវីដេអូមួយក្នុងបណ្តាញព័ត៌មានសង្គម ដោយបង្ហាញអំពីក្រុម ឧទ្ទាមប្រដាប់អាវុធជាច្រើន ហើយក្នុងចំណោមពួកគេនោះ ក៏មានកងកម្លាំងរបស់ក្រុមបង្ក ភេវរកម្មពិភពលោកអាល់កៃដា ដែលកំពុង តែព្យាយាមគ្រប់គ្រង់ ទីតាំងបាញ់ ស្គូដ មីស៊ីល រយៈចម្ងាយឆ្ងាយមួយចំនួននៅទីក្រុង ឌែរ អាល់ ហ្សួរ ភាគ ខាងកើតប្រទេសស៊ីរី ក្បែរទីក្រុង អាឡេប៉ូ ផងដែរ។
លោក យ៉ា អាឡន បានប្រាប់វិទ្យុយោធាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា “ប្រទេសអ៊ីស្រា អែល មិនបានចូលរួមក្នុងការសង្គ្រាមស៊ីវិលបង្ហូរដែលកំពុងតែកើតឡើងនៅ ប្រទេសស៊ីរីនោះទេ។ យើង កំពុងតែតាមដានចំពោះការវិវឌ្ឍន៍ និង ព្រឹត្តិការណ៍ថ្មីៗ ដែលពីមុន យើងមិនបានគិតថា វាជាការគម្រាម កំហែងនោះទេ។ ប៉ុន្តែនៅពេលដែលយើងដឹងថាវាជាការ គម្រាមកំហែងហើយនោះ យើងនឹងទប់ទល់ នៅ តាមព្រំដែន និង នៅកន្លែងផ្សេងៗទៀត ហើយ យើងក៏នឹងពង្រឹងនយោបាយនេះទៅថ្ងៃអនាគតផងដែរ។”
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលនេះ ចង់សំដៅទៅលើ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើព្រំដែនស៊ីរី កាលពីខែមករា កន្លង ទៅនេះ ដោយអះអាងថា មាន ក្រុមខុសច្បាប់មួយបានដឹកនាំ គ្រាប់មីស៊ីលប្រឆាំងយន្តហោះ ចម្បាំងប្រភេទ SA-17 ទៅឲ្យពួកទ័ព ព្រៃហេសបូឡាហ៍ របស់លីបង់ ប៉ុន្តែកាលនោះ អ៊ីស្រាអែល មិនទាន់បានបកស្រាយច្បាស់លាស់នោះទេ ៕
Photo by DAP-News
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2013. Chea Sophanith - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Sophanith Chea