-គិតអំពីខ្លួនឯងជាមុន ៖
មនុស្សប្រុស
តែងតែគិតពីខ្លួនឯងប៉ុណ្ណោះ ខណៈដែលស្ត្រីតែងបារម្ភថាអ្នកដទៃ
នឹងគិតដូចម្តេចដែរ ទទួលបានសេចក្តីសុខដែរឬទេ? ចាប់ពីថ្ងៃនេះទៅ
បើអ្នកចង់ទទួលបានសេចក្តីសុខស្រណុកស្រួលកាន់តែច្រើនឡើង
នៅពេលរួមភេទ គួររិះរកក្បាច់ណា ដើម្បីឱ្យខ្លួនឯងកើតមានភាពស្រណុកស្រួល
មានសេចក្តីសុខ មុនអ្វីៗទាំងអស់។ អ្នកមិនចាំបាច់ខ្វល់ថា
បុរសជាដៃគូ មានសេចក្តីសុខ ឬគ្មាននោះទេ
ព្រោះគេពិតជាបានសុខជាងអ្នកទៅទៀត។
-រៀបចំបន្ទប់គេងឱ្យស្អាត ៖
តាមការអះអាងរបស់ស្ត្រីជាច្រើន
ឱ្យដឹងថា ក្រោយពីរៀបចំបន្ទប់គេងស្អាត
សិចក៏មានភាពប្រសើរឡើងទៅតាមនោះដែរ។ ដូចនេះ ដើម្បីឱ្យសិច
មានភាពប្រសើរឡើង គួរតុបតែងបន្ទប់គេងឱ្យស្អាត
ដោយកម្រាលពូកទន់ល្មើយ ក្លិនក្រអូបប្រហើរ។
-បណ្តោយទៅតាមធម្មជាតិ ៖
សិចបែបធម្មជាតិ
នឹងផ្តល់ភាពស្រណុកស្រួល ច្រើនជាងសិចដែលប្រើតិចនិកប្លែក។ ដូចនេះ
អ្នកពុំគួរខ្វល់ពីរឿងតិចនិកពេកឡើយ
បើអ្នកទុកឱ្យអ្វីៗដំណើរការទៅតាមសម្រួល តាមចិត្តដែលខ្លួនចង់បាន
នោះសេចក្តីសុខ នឹងកើតមាន។
-ប្រាប់នូវអ្វីដែលអ្នកចង់បាន ៖
បើអ្នកចង់បានអ្វី
ចូរអ្នកស្តែងចេញឱ្យគូស្នេហ៍បានដឹង។ ដូចនេះ ក្បាច់ណាដែលអ្នកចង់បាន
គួរតែស្តែងចេញឱ្យគូស្នេហ៍បានដឹង ហើយបើគូស្នេហ៍ធ្វើបាន
ត្រូវចិត្តអ្នក ចូរសរសើរគេផង។
-ជួយខ្លួនឯង ៖
បើគូស្នេហ៍មិនសូវប៉ិនប្រសប់
ក្នុងការដាស់អារម្មណ៍សិចឱ្យអ្នកទេ អ្នកគួរតែជួយខ្លួនឯងខ្លះ។
បើខ្មាសអៀនធ្វើនៅចំពោះមុខគូស្នេហ៍ គួរចូលទៅក្នុងបន្ទប់ទឹក
ដោយប្រើដៃស្ទាបអង្អែលដាស់អារម្មណ៍ខ្លួនឯង
ប្រៀបដូចជាការកម្តៅម៉ាស៊ីន មុននឹងចាប់ផ្តើមដូច្នោះដែរ។
-បិទបាំងចំណុចខ្សោយ ៖
ស្ត្រីរមែងមានកង្វល់ពីរូបរាង
ខ្លួនឯង ដែលមិនស្អាត។ ដូចនេះ ចូរអ្នករកវិធីដើម្បីបិទភ្នែកភាគី បុរស
ក្រៅពីជាតិចនិកប្លែកមួយ វាក៏បានជួយអ្នកឱ្យ
មានភាពស្រណុកស្រួលយ៉ាងពេញបន្ទុកបានដែរ ព្រោះអ្វីៗដែលអ្នកធ្វើ
រួមទាំងសម្លាកស្នាមលើខ្លួនប្រាណ មិនត្រូវបានមើលឃើញឡើយ។ ក៏ប៉ុន្តែ
បើបារម្ភខ្លាំងអ្នកអាចបិទភ្លើង ឬបើកភ្លើងកុំឱ្យភ្លឺពេក
ក្នុងពេលកំពុងមានអីៗជាមួយគ្នា។
-ម៉ាស្សាបន្ធូរអារម្មណ៍ ៖
អ្នកគួរសុំគូស្នេហ៍ឱ្យជួយ
រឺតច្របាច់ ធ្វើម៉ាស្សា ឱ្យអ្នកដោយដៃថ្នមៗ ពិសេស
ក្បែរបរិវេណអវយវៈភេទរបស់អ្នក។ ធ្វើដូចនេះ
ដើម្បីឱ្យឈាមនៅបរិវេណនោះ ចរាចរបានស្រួល
និងធ្វើឱ្យអ្នកកើតអារម្មណ៍ធូរស្បើយ ព្រមទាំងមានសេចក្តីសុខ
ដោយសារសិចផងដែរ។ ការធ្វើម៉ាស្សាឱ្យគ្នាទៅវិញទៅមក
ក្រៅពីកាត់បន្ថយការខ្មាសអៀនបានមួយ កម្រិតហើយនោះ
វាក៏ជាការដាស់អារម្មណ៍ឱ្យក្តៅរោលរាលថែមទៀតផង។
-ក្លិនខ្លួនក្រអូបសាយ ៖
ស្ត្រីយល់ដឹងពីក្លិន
បានល្អប្រសើរជាងបុរស។ ដូចនេះ អ្នកគួរតែដឹងហើយថា
គួរធ្វើដូចម្តេច? ពុំគួរបណ្តោយឱ្យមានក្លិនខ្លួនមិនល្អ
តែក៏មិនគួរបាញ់ទឹកអប់ រហូតមានក្លិនឈ្ងុយឈ្ងប់ ឆួលខ្លាំងពេកទេ
នាំឱ្យរំខាន អារម្មណ៍គូស្នេហ៍ទៅវិញទេ។ បើអ្នកធ្វើបានដូចនេះមែន
នោះអ្នកនឹងទទួលបានសេចក្តីសុខ ស្រណុកស្រួល ដល់កម្រិតកំពូលពុំខាន៕