វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកីឡា
និងការហាត់ប្រាណ មួយកន្លែងបានឱ្យដឹងថា ពេលវេលាសមស្របបំផុត
ក្នុងការហាត់ប្រាណ សម្រាប់មនុស្សភាគច្រើន (ជាង៩០%) គឺចន្លោះរវាងម៉ោង
៤រសៀល រហូតដល់ម៉ោង ៧យប់ ព្រោះសីតុណ្ហភាពរាងកាយ នឹងកើនឡើងខ្ពស់បំផុត
សាច់ដុំមានការរីកមាឌ និងមានភាពយឺតល្អ ជាពេលដែលរាងកាយ
មានកម្លាំងកំហែងបំផុត ចង្វាក់លោតនៃបេះដូង និងសម្ពាធឈាមទាប។
ដូច្នេះ មិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេក ក្នុងការហាត់ប្រាណ ធ្វើឱ្យមានចិត្តចង់ហាត់ប្រាណជាងមុន ឬបើមានរបួស ក៏ ស្រាលជាងមុនដែរ។
ចំពោះស្ត្រី
ពេលវេលាសម្រាប់ការហាត់ប្រាណ សមស្របបំផុត ក្នុងខែនីមួយៗ គឺអំឡុងពេល
៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូនប្រូចេស្តេរ៉ូន
នឹងកើនឡើងខ្ពស់ ធ្វើឱ្យមានឥទ្ធិពល ចំពោះវិធីដែល
រាងកាយប្រើប្រាស់ជាតិខ្លាញ់ និងការបូអ៊ីដ្រាត។
ក្រៅពីនេះ បើមានអាការឈឺពោះ
ក្នុងពេលមករដូវ ជាប្រចាំ ការហាត់ប្រាណជាប់លាប់ ទោះបីជាក្នុង
ពេលមករដូវក្តី នឹងអាចជួយបន្ថយអាការឈឺពោះ បានទៀតផង។