តើអ្នកមានគូជីវិតឬនៅ?
បើមាន តើអ្នកពេញចិត្តនឹងបរិមាណសិចដែលអ្នកមានដែរទេ? ឬអ្នកមិនទាន់
ច្បាស់ក្នុងចិត្ត? ដើម្បីដឹងច្បាស់
ចូរស្វែងយល់ពីសញ្ញាដែលប្រាប់ពីបញ្ហាជីវិតសិច ដូចតទៅនេះ...។
ប្រសិនបើមិនច្បាស់ក្នុងចិត្តថា
ជីវិតសិចរបស់ អ្នកបានប្រសើរដែរឬយ៉ាងណានោះ
ដល់ពេលដែលអ្នកគួរតែដឹងក្នុងរឿងនេះហើយ ដើម្បីកែខៃឱ្យប្រសើរឡើង...។
សញ្ញាទី១ ៖ អ្នកមានអារម្មណ៍ថា សិច គួរឱ្យធុញ ៖
ជាសំណាងមិនល្អ
ដែលគូស្នេហ៍ជាច្រើន ពិសេស អ្នកដែលមានចំណងទាក់ទងគ្នា យូរមកហើយ
បានឈានមកដល់ចំណុចមួយ ដែលសិចលែងមានសេចក្តីសុខដូចមុន។
វាមើលទៅដូចជាភារកិច្ច ឬកិច្ចការងារដែលត្រូវធ្វើ
សម្រាប់អ្នកដែរឬទេ? តើអ្នកពន្យារពេលចូលគេង មិនឱ្យដំណាលគ្នា
ដើម្បីគេចវេះពីរឿងលើគ្រែនេះដែរឬទេ? បើអ្នកធ្វើដូច្នេះមែន
ជីវិតផ្លូវភេទរបស់អ្នក អាចនឹងត្រូវការកែប្រែ ឬធ្វើឱ្យ ប្រសើរឡើងវិញហើយ។
សញ្ញាទី២ ៖ អ្នកត្រូវបានបោះបង់ចោល ធ្វើឱ្យអារម្មណ៍ហេលហាល និងគ្មានសេចក្តីសុខ ៖
បើអ្នក
រួមភេទជាមួយគូស្នេហ៍ តើអ្នកទទួលបាននូវការពេញចិត្តដែរឬទេ?
បើគ្មានទេនោះ សិចរបស់អ្នក កំពុងកើតមានបញ្ហាធ្ងន់ធ្ងរហើយ។ នេះជាករណី
ដែលកើតឡើងទៅលើស្ត្រីជាច្រើន។ ស្ត្រីខ្លះ រកឃើញថា វាជាការលំបាកណាស់
ក្នុងការទទួលបាននូវសេចក្តីសុខស្រណុកស្រួល ប៉ុន្តែ
វាក៏អាចកើតមានឡើងបានដែរ។ អ្នកគួរតែផ្តល់ការណែនាំ
ឬនាំផ្លូវគូស្នេហ៍របស់អ្នក ហើយទោះបីធ្វើយ៉ាងដូចម្តេចក៏ដោយ
ចូរប្រាកដក្នុងចិត្តថា ត្រូវតែអនុវត្តភ្លាម កុំបង្អង់យូរ
ព្រោះសម្ព័ន្ធសិច ដែលមានតែភាគីម្ខាងទទួលបានសេចក្តីសុខនោះ
ចាត់ទុកជាការបរាជ័យមួយហើយ។
សញ្ញាទី៣ ៖ មានអារម្មណ៍ថា សិច គឺជាការទទួលខុសត្រូវ ៖
ដូចការបញ្ជាក់បង្ហាញពីខាងដើម
បើការរួមភេទ ជាមួយដៃគូស្នេហា អ្នកមានអារម្មណ៍ថា វាប្រៀបដូចជា
កិច្ចការងារ ឬកាតព្វកិច្ចដែលចាំបាច់ត្រូវធ្វើនោះ
ដល់ពេលដែលអ្នកត្រូវកែលម្អហើយ។ ដូច្នេះ
អ្នកគួរជាអ្នកចាប់ផ្តើមមុនខ្លះផង ក្នុងរឿងសិច
ជាងការដែលរង់ចាំឱ្យគូស្នេហ៍ជាអ្នកនាំមុខ
ហើយដើម្បីបង្កើនភាពត្រេកត្រអាល គួររកអ្វីដែលថ្មី ក្បាច់ថ្មីៗ
ឬទីកន្លែងថ្មីៗ ដើម្បីសាកល្បង។
សញ្ញាទី៤ ៖ ពុំមានជីវិតផ្លូវភេទ ៖
ការដែលមានជីវិតផ្លូវភេទដ៏ល្អ
ប្រសើរមួយ ចាំបាច់ត្រូវមានការរួមភេទ។ បើអ្នកមានគូជីវិត
គឺអ្នកគួរតែមានការរួមភេទ ទោះបីការរួមភេទនោះ
ប្រព្រឹត្តទៅរៀងរាល់ថ្ងៃ ឬ១សប្តាហ៍ ១ដងក៏ដោយ។
ភាពស្នេហ៍ស្និទ្ធដូចនេះ ចាត់ទុកជារឿងសំខាន់ណាស់ សម្រាប់ជីវិតគូ
និងមិនត្រឹមគ្រាន់តែជារឿងផ្នែករាងកាយប៉ុណ្ណោះទេ
តែគឺជាការបង្កើតឡើងនូវភាព ស្និទ្ធស្នាលយ៉ាងផ្អែមល្ហែម
ល្អូកល្អិនផ្នែកផ្លូវចិត្ត។
សញ្ញាទី៥ ៖ ជីវិតគូរបស់អ្នក ត្រូវបរាជ័យ ៖
តើអ្នកនឹងគូស្នេហ៍
ចំណាយពេលវេលាយ៉ាងច្រើន ក្នុងការឈ្លោះប្រកែកគ្នាដែរឬទេ?
បើមាននោះ សម្ព័ន្ធសិចរបស់អ្នក អាចកើតមានបញ្ហាធំហើយ
ទោះបីជារឿងឈ្លោះទាស់ទែងគ្នានោះ ពុំពាក់ព័ន្ធនឹងរឿងសិចក៏ដោយ ដូចជា
រឿងលុយកាក់ ឬរឿងការងារ ជាដើម។ ក្នុងនោះ កង្វះខាតផ្នែកផ្លូវភេទ
អាចជាដើមហេតុនៃបញ្ហាក៏ថាបាន។ គូស្នេហ៍ដែលមានសេចក្តីសុខ
ស្រណុកស្រួលក្នុងរឿងលើគ្រែ
រមែងមានសេចក្តីសុខក្រៅបន្ទប់គេងនោះ ដែរ ព្រោះទាំងពីរយ៉ាងនេះ
រមែងទៅព្រមគ្នា។ ឯរយៈពេលដ៏ប្រសើរបំផុត ក្នុងការរួមភេទ
គឺចន្លោះពី៧-១៣នាទី ជាការគ្រប់គ្រាន់សម្រាប់គូស្នេហ៍។
នេះយោងតាមការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ៕